តើអ្វីទៅជាកម្មវិធីលិខិតឆ្លងដែនប្រទេសបារាំង តាមរយៈការបង្កើតអាជីវកម្ម?

កម្មវិធីលិខិតឆ្លងដែនប្រទេសបារាំង តាមរយៈការបង្កើតអាជីវកម្ម ជាកម្មវិធីដែលផ្តល់ជូនស្ថាបនិកក្រុមហ៊ុនបរទេសមកពីខាងក្រៅសហភាពអឺរ៉ុប (EEA)​ ឬស្វីសដែលមានគម្រោងបង្កើតក្រុមហ៊ុននៅប្រទេស

បារាំង។ អាស្រ័យទៅលើលក្ខណៈនិងរយៈពេលនៃគម្រោងដែលបានស្នើឡើង បណ្ណស្នាក់នៅ នឹងត្រូវបានផ្តល់ឲ្យសម្រាប់រយពពេលពី 1ទៅ4ឆ្នាំជាអតិបរមាដោយផ្អែកលើមូលដ្ឋានដែលអាចបន្តបាន។​

អត្ថប្រយោជន៍

  • ទទួលបានប័ណ្ឌស្នាក់នៅដែលអាចបន្តសុពលភាព រយៈពេល 4 ឆ្នាំ
  • សមាជិកក្នុងបន្ទុក (ប្តី/ប្រពន្ធ កូនអាយុក្រោម 18ឆ្នាំ)
  • មានសិទ្ធិរស់នៅ ធ្វើការ និងសិក្សានៅប្រទេសបារាំង
  • អាចទទួលបានប្រព័ន្ធអប់រំដែលមានស្តង់ដារខ្ពស់ និងប្រើប្រាស់ប្រពន្ធ័អប់រំ និងសុខភាពដោយសេរី
  • អាចធ្វើដំណើរក្នុងបណ្តារតំបន់ Schengen សម្រាប់រយះពេលចាប់ពី 6ខែក្នុងមួយឆ្នាំ
  • មិនមានតម្រូវការភាសា
  • ជាវិធីមួយដែលអាចទទួលបានការសិទ្ធិស្នាក់នៅជាអចិន្រ្តៃយ៍ ឬសញ្ជាតិបន្ទាប់ពីរយៈពេល 5 ឆ្នាំនៃការស្នាក់នៅប្រទេសបារាំង

    Request for more information



    លក្ខខណ្ឌ

    • លក្ខណ:សម្បត្តិ និងកម្រិតវប្បធម៌ត្រឹមអនុបណ្ឌិត រឺ មានកម្រិតស្មើគ្នាជាមួយនឹងបទពិសោធន៍ការងារយ៉ាងតិច 5 ឆ្នាំ
    • បង្កើតគម្រោងចាប់ផ្តើមដែលច្បាស់លាស់ និងពិតប្រាកដ ដើម្បីបង្កើតជាអាជីវកម្មដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច នៅប្រទេសបារាំង
    • ការវិនិយោគក្នុងទឹកប្រាក់យ៉ាងតិច EUR 30,000 ទៅក្នុងគម្រោងអាជីវកម្មនោះ
    • ត្រូវមានហិរញ្ញវត្ថុប្រចាំឆ្នាំគ្រប់គ្រាន់ ដែលអាចឆ្លើយតបទៅនឹងបៀរវត្សជាអប្បបរមានៅប្រទេសបារាំង

    គម្រោងវិនិយោគ

    • ធ្វើការដាក់គម្រោងអាជីវកម្មដែលជាក់លាក់ រួមមានការពិនិត្យមើលលើស្ថានភាពសេដ្ឋកិច្ច និងការវិភាគទីផ្សារ
    • ការបើកគណនីធនាគារសម្រាប់ក្រុមហ៊ុន នៅប្រទេសបារាំង សម្រាប់ដាក់បញ្ចលដើមទុន
    • បង្កើតអង្គភាពផ្លូវច្បាប់ថ្មី​ នៅបារាំង

    ដំណើរការ​ (4 ទៅ​ 6ខែ)

    • បើកគណនីធនាគារសម្រាប់ក្រុមហ៊ុន នៅប្រទេសបារាំង សម្រាប់ដាក់បញ្ចលដើមទុន
    • បំពេញដំណើរការសម្រាប់ការិយាល័យផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (DRIEETS) ដើម្បីទទួលបានលិខិតបញ្ជាក់ពីការកើតមានឡើង នៃគម្រោងដែលជាក់លាក់ និងពិតប្រាកដ ដើម្បីបង្កើតជាអាជីវកម្មដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចនៅប្រទេសបារាំង
    • បង្កើតអង្គភាពផ្លូវច្បាប់ថ្មី​ ជាមួយនឹងភ្នាក់ងារចុះបញ្ជីពាណិជ្ជកម្ម និង ក្រុមហ៊ុន នៅប្រទេសបារាំង (RCS)
    • ធ្វើការដាក់ពាក្យយកទិដ្ឋាការរយ:ពេលវែង (Talent Passport) ជាមួយនឹងស្ថានទូតបារាំង រឺ ស្ថានកុងស៊ុលនៃប្រទេសដែលអ្នកដាក់ពាក្យទៅរស់នៅ
    • ធ្វើដំណើរទៅប្រទេសបារាំង ដើម្បីធ្វើការដាក់ពាក្យយកសិទ្ធិស្នាក់នៅ ក្នុងរយ:ពេល 3 ខែ នៃសុពលភាពសរុប របស់ទិដ្ឋាការរយ:ពេលវែង

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ប្រទេសបារាំង

      លិខិតឆ្លងដែន ទេពកោសល្យ – ការបង្កើតអាជីវកម្ម របស់ប្រទេសបារាំង

      (France Talent Passport – Business Creation)

      •  “Talent Passport – Business Creation” របស់​ប្រទេស​បារាំង គឺ​ជា​កម្មវិធី​ដែល​ផ្តល់​ជូន​ដល់​ស្ថាបនិក​ក្រុមហ៊ុន​បរទេសដែល​មាន​គម្រោង​បង្កើត​ក្រុមហ៊ុន​នៅ​ប្រទេស​បារាំង​ហើយ​មក​ពី​ខាង​ក្រៅ​សហភាព​អឺរ៉ុប ប្រទេស​សេដ្ឋកិច្ច​អឺរ៉ុប​(EEA) ឬប្រទេស​ស្វីស ។ ប័ណ្ណ​ស្នាក់នៅ “Talent Passport – Business Creation” នឹង​ត្រូវ​បាន​ផ្តល់​អោយ​សម្រាប់​រយៈ​ពេល​ពី 1 ទៅ 4 ឆ្នាំជាអតិបរមា អាស្រ័យ​ទៅ​លើចរិក​លក្ខណៈ និង​រយៈ​ពេល​នៃ​គម្រោង​​ដែលបានស្នើឡើង ហើយ​ ​អាច​​បន្ត​​បាន។

      ដើម្បីមានសិទ្ធិ បេក្ខជនត្រូវផ្តល់ភស្តុតាងដូច​ខាង​ក្រោម​

      • សញ្ញាបត្រ​ដែល បរិញ្ញាបត្រជាន់ខ្ពស់ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ឬ​យ៉ាង​ហោច​ណាស់​ បទពិសោធន៍វិជ្ជាជីវៈសមស្របណាមួយ​រយៈ​ពេល​ 5 ឆ្នាំ។
      • ភាព​ប្រាកដប្រជា​​​​​​​​នៃផែនការ និងសារៈ​សំខាន់​​ក្នុង​ការ​បង្កើត​អាជីវកម្ម​ផ្តល់​ស្ថេរភាព​​សេដ្ឋកិច្ច​​នៅ​ក្នុង​ប្រទេស​បារាំង។ អ្នក​ដាក់​ពាក្យ​ត្រូវ​តែ​ទទួល​បាន​លិខិត​បញ្ជាក់ ​អំពី ភាព​ប្រាកដប្រជា​ និង​សារៈ​សំខាន់​នៃ​ផែនការ​ ដើម្បី​បង្កើត​អាជីវកម្ម​ ផ្តល់​ស្ថេរភាពដល់​សេដ្ឋកិច្ច​ ​បារាំង​ ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ដែល​ហៅ​ថា​ជា​ដំណើរការនៃ “DRIEETS”។
      • បើក​ក្រុម​ហ៊ុន​នៅប្រទេសបារាំង
      • វិនិយោគយ៉ាងហោចណាស់ EUR 50,000 ក្នុងអាជីវកម្មដែលបានគ្រោងទុក។ ត្រូវ​មាន​វិញ្ញាបនបត្រ​ធនាគារ ដើមទុន ដាក់ក្នុងគណនីធនាគាររបស់ក្រុមហ៊ុននៅប្រទេសបារាំង។

      ហិរញ្ញវត្ថុប្រចាំឆ្នាំគ្រប់គ្រាន់ មាន​ន័យ​ថា​ហិរញ្ញវត្ថុ​ដែល​ត្រូវ​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​ជាតិ (SMIC) ចុង​​ក្រោយ​​បង្អស់របស់ប្រទេសបារាំង ពោលគឺ 20,511.40 អឺរ៉ូ គិត​ត្រឹម​ថ្ងៃទី 1 ខែមករា ឆ្នាំ 2023។

      • ពលរដ្ឋអាល់ហ្សេរី (Algerian) មិនមានសិទ្ធិដាក់​កម្មវិធីនេះទេ ដោយ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​បារាំង-អាល់ហ្សេរី។
      • អ្នក​ដាក់​ពាក្យ​ត្រូវតែមានអាយុ 18 ឆ្នាំឡើងទៅ។ កូននៅក្នុងបន្ទុករបស់អ្នកដាក់ពាក្យត្រូវតែមានអាយុក្រោម 18 ឆ្នាំ។
      • ទេ មិនមានតម្រូវការជាមុនផ្នែកវេជ្ជសាស្រ្តដើម្បីដាក់ពាក្យ កម្មវិធីនេះទេ
      • “លិខិតឆ្លងដែនទេពកោសល្យ – ការបង្កើតអាជីវកម្ម” របស់​បារាំងអនុញ្ញាត​​ឱ្យ​អ្នកស្នាក់នៅ​ក្នុង​ប្រទេស​បារាំង​ ជាមួយនឹង សុពលភាពរយៈពេលពី 1ឆ្នាំ ទៅ 4 ឆ្នាំជាអតិបរមា  អាស្រ័យ​លើ​លក្ខណៈ​ពិសេស និងរយៈពេលនៃអាជីវកម្មដែលអ្នកគ្រោងនឹងបង្កើត។ ប័ណ្ណស្នាក់នៅ Talent Passport នេះអាចបន្តសុពលភាព​បាន។
      • ប្តី ប្រពន្ធស្របច្បាប់ និងកូនក្នុងបន្ទុកដែលមានអាយុក្រោម 18 ឆ្នាំរបស់​អ្នក​កាន់​លិខិត​ឆ្លងដែន​ Talent Passport ទទួលបានអត្ថប្រយោជន៍ពីឋានៈ “អម​ដំណើរ​គ្រួសារ “
      • ប្តី ប្រពន្ធត្រូវដាក់ពាក្យ ហើយនឹងទទួល​បាន​ប័ណ្ណស្នាក់នៅ “Talent Passport – Family” ជាមួយនឹងរយៈពេលសុពលភាពដូចគ្នាជាមួយអ្នកកាន់ Talent Passport កូន​ដែល​ជា​អនីតិជន​ត្រូវ​ដាក់ពាក្យ ហើយនឹងទទួល​បាន​ឯកសារ​ធ្វើ​ដំណើរ​សម្រាប់​អនីតិជន​

      គុណសម្បត្តិនៃ “Talent Passport – Business Creation របស់​បារាំង​មានដូចខាងក្រោម៖

      • ប័ណ្ណស្នាក់នៅដែលអាចបន្តមានសុពលភាពរហូតដល់ 4 ឆ្នាំ
      • សិទ្ធិរស់នៅ និងធ្វើការនៅប្រទេសបារាំង
      • ការចល័តដោយសេរី​នៅក្នុងតំបន់ Schengen រយៈពេលរហូតដល់ 6 ខែ​ក្នុង​មួយ​ឆ្នាំ
      • ការប្រើប្រាស់​ប្រព័ន្ធអប់រំសាធារណៈ និង​ប្រព័ន្ធ​សេវា​សុខាភិបាល​​ស្តង់ដារ​ខ្ពស់​ដោយឥតគិតថ្លៃ
      • ជា​ផ្លូវទៅកាន់ការទទួលបានសិទ្ធិ​ស្នាក់​នៅ​អចិន្ត្រៃយ៍ ឬ​សញ្ជាតិ​បន្ទាប់​ពី​ស្នាក់​នៅ​រយៈ​ពេល 5 ឆ្នាំ​នៅ​ប្រទេសបារាំង
      • បាទ/ចាស រាល់​អ្នក​ដាក់​ពាក្យ​ ​ត្រូវ​តែមាន​​ប្រាក់ចំណូល​​ប្រចាំ​ឆ្នាំ​គ្រប់​គ្រាន់​ ដែល​ត្រូវ​នឹង​ប្រាក់ឈ្នួល​អប្បបរមា​ជាតិចុងក្រោយបង្អស់ (SMIC) គឺ EUR 20,511.40 គិតត្រឹមថ្ងៃទី 1 ខែមករា ឆ្នាំ 2023។
      • បាទ/ចាស រាល់​អ្នក​ដាក់​ពាក្យត្រូវតែវិនិយោគយ៉ាងហោចណាស់ EUR 50,000 ក្នុង​អាជីវកម្ម​ដែល​បាន​គ្រោង​ទុក។
      • នីតិវិធីនៃការដាក់ពាក្យសុំ ” Talent Passport – Business Creation ” របស់​ប្រទេស​បារាំង​មាន​ដូច​ខាង​ក្រោម៖
      • ជំហានទី 1: ​អ្នក​ដាក់​ពាក្យ​ត្រូវ​បើក​គណនី​​សាជីវកម្ម នៅ​ធនាគារ​​សម្រាប់​ក្រុមហ៊ុន​របស់​ពួកគេ​នៅ​ប្រទេស​បារាំង​​ សម្រាប់​ការដាក់​​បញ្ចូល​ដើម​ទុន​វិនិយោគ។
      • ជំហានទី 2៖ អ្នក​ដាក់​ពាក្យ​ត្រូវ​តែ​បំពេញ​នីតិវិធី​នៃ​ DRIEETS ដោយធ្វើ​ការ​ដាក់​ស្នើ​ផែនការ​អាជីវកម្ម​ដែល​អាច​ប្រើការ​បាន​ និង​ឯកសារ​គាំទ្រ​ផ្សេង​ៗ ដើម្បី​បង្ហាញ​​គោល​បំណង​ក្នុង​ការ​ទទួល​បាន​លិខិត​បញ្ជាក់​អំពីគម្រោង​ដែល​​វត្តមាន​​ពិត​ប្រាកដ និងមាន​ភាព​ប្រកដ​ប្រជា ​ដើម្បី​បង្កើត​អាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​បារាំង។
      • ជំហានទី 3៖ អ្នកដាក់ពាក្យត្រូវតែ​បង្កើត​អាជីវកម្ម​​របស់​ពួកគេ​ ជាមួយ​នឹង​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ និងក្រុមហ៊ុន (RCS) ដែលមានសមត្ថកិច្ចក្នុងតំបន់ នៅ​ប្រទេសបារាំង ។
      • ជំហានទី 4៖ អ្នកដាក់ពាក្យ ស្នើ​សុំទិដ្ឋាការស្នាក់នៅរយៈពេលវែងរបស់ប្រទេស​បារាំង “Talent Passport” តាម​រយៈ​ស្ថានទូត ឬស្ថានកុងស៊ុលបារាំងនៅក្នុងប្រទេសដែល​ពួកគេរស់​នៅ។
      • ជំហានទី 5: អ្នកដាក់ពាក្យ ត្រូវតែមកដល់ប្រទេសបារាំង ហើយធ្វើការ​​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ស្នាក់​នៅ​ក្នុង​កំឡុង​ពេល​ 3 ខែ នៃសុពលភាពទិដ្ឋាការស្នាក់នៅរយៈពេលវែង​របស់ពួកគេ។ លិខិត​អនុញ្ញាត​ស្នាក់​នៅ​ នឹង​ផ្តល់​ជូន​​នៅ​តំបន់​​មាន​សមត្ថកិច្ច​ ​ដែល​អ្នក​ដាក់​ពាក្យ​ ​ស្នាក់​នៅ​ក្នុង​ប្រទេស​បារាំង​។
      • សូមទាក់ទងមក​កាន់​ ការិយាល័យ​មេធាវី​ ហាវី (Harvey Law Office) ប្រសិន​បើ​អ្នក​ចង់​ដឹង​អំពី​ ​ឯកសារលំ​អិត​​ដែល​ត្រូវការ ​ដើម្បី​ដាក់​ពាក្យ​ ” Talent Passport – Business Creation ” របស់​បារាំង។
      • ថ្លៃសេវាដែលបានរាយក្នុងតារាងខាងក្រោម គឺជាព័ត៌មានតែប៉ុណ្ណោះ ហើយ​នៅ​តែ​ស្ថិត​ក្រោម​ឆន្ទានុសិទ្ធិ​តែមួយគត់របស់អាជ្ញាធរមានសមត្ថកិច្ច ស្របតាមច្បាប់ និងបទប្បញ្ញត្តិ៖
      ថ្លៃសេវា ចំនួនទឹកប្រាក់
      ថ្លៃចុះឈ្មោះក្រុមហ៊ុន EUR 350
      ទិដ្ឋាការរយៈពេលវែង EUR 99 សម្រាប់​មនុស្សម្នាក់
      Stamp Duty EUR 19 សម្រាប់មនុស្សម្នាក់
      ឯកសារធ្វើដំណើររបស់កុមារមិនទាន់គ្រប់អាយុ EUR 45 សម្រាប់កូនក្នុងបន្ទុកម្នាក់

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។