សញ្ជាតិ ST. KITTS & NEVIS តាមកម្មវិធីវិនិយោគ

កម្មវិធីសញ្ជាតិ ST. KITTS & NEVIS តាមរយៈវិនិយោគគឺសម្រាប់បុគ្គលណាដែលមានសិទ្ធិ និងក្រុមគ្រួសារដែលកំពុងស្វែងរកការទទួលបានសញ្ជាតិស្របច្បាប់ពេញលេញ និងលិខិតឆ្លងដែននៅក្នុង St. Kitts & Nevis ។ កម្មវិធីនេះទាមទារការវិនិយោគផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 250,000 សម្រាប់បរិច្ចាគទៅរដ្ឋាភិបាល ឬការវិនិយោគអប្បបរមា USD 400,000 ក្នុងអចលនទ្រព្យ។ បេក្ខជនជោគជ័យត្រូវបានផ្តល់សញ្ជាតិ St. Kitts & Nevis ពេញមួយជីវិត។

អត្ថប្រយោជន៍

  • សញ្ជាតិពេញមួយជីវិត អាចតដល់អ្នកជំនាន់ក្រោយបាន
  • អនុញ្ញាតឲ្យមានសញ្ជាតិទីពីរបាន
  • សមាជិក​ក្នុងបន្ទុកដែលរាប់បញ្ជូលបាន៖
    1. ប្តី/ប្រពន្ធ
    2. កូនមានអាយុក្រោម ២៥ ឆ្នាំ និងរៀនពេញម៉ោង
    3. ឪពុកម្តាយ និងជីដូនជីតាដែលមានអាយុចាប់ពី 65 ឡើង
  • ធ្វើដំណើរទៅកាន់ច្រើនជាង 150 ប្រទេសដោយមិនចាំបាច់មានទិដ្ឋាការ
  • មិនមានតម្រូវការភាសា
  • មានរបបពន្ធដែលគួរអោយទាក់ទាញ
  • ជាប្រទេសគ្មានការរឹតបន្តឹង
  • មិនតម្រូវឲ្យទៅស្នាក់នៅ
  • ដំណើរការឯកសារមានភាពឆាប់រហ័ស
  • មិនមានតម្រូវការអប់រំ ឬតម្រូវការបទពិសោធន៍ការគ្រប់គ្រង
  • មានសិទ្ធិ​អាចរស់នៅ ធ្វើការ និងតាំងទី​លំនៅនៅបណ្តាប្រទេសនៃសមាជិកការីបៀន CARICOM

    Request for more information



    តម្រូវការ

    • ត្រូវមានអាយុចាប់ពី 18 ឆ្នាំ ឬលើសពីនេះ
    • មិនធ្លាប់មានប្រវត្តិបទឧក្រិដ្ឋ
    • ត្រូវផ្តល់ឯកសារដែលតម្រូវជាភាសាអង់គ្លេស
    • ត្រូវធ្វើការបរិច្ចាគ ឬការវិនិយោគ
    • ពាក្យសុំត្រូវដាក់តាមរយៈភ្នាក់ងារដែលមានការទទួលស្គាល់ពីរដ្ឋាភិបាល

    ជម្រើសការវិនិយោគ

    1.ជម្រើសការបរិច្ចាគ

    ចំនួនទឹកប្រាក់​អប្បបរមាដែលចូលរួម:

      • USD 255,000 សម្រាប់អ្នកដាក់ពាក្យតែម្នាក់
      • USD 300,000 សម្រាប់អ្នកដាក់ពាក្យបង្គោល និងប្តី/ប្រពន្ធ
      • USD 350,000 សម្រាប់អ្នកដាក់ពាក្យបង្គោល និងសមាជិកក្នុងបន្ទុករហូតដល់ 3 នាក់
      • USD 50,000 សម្រាប់រាល់​ការបូកបន្ថែមសមាជិកម្នាក់ដែល​មាន​អាយុ​ក្រោម​ 18 ឆ្នាំ
      • USD 75,000 សម្រាប់រាល់ការបូកបន្ថែមសមាជិកម្នាក់ដែល​មាន​អាយុចាប់ពី​​ 18 ឆ្នាំឡើង

    ជម្រើសអត្ថប្រយោជន៍សាធារណៈ

    ការបរិច្ចាគអប្បបរមាចំនួន USD 250,000 ក្នុងគម្រោងអត្ថប្រយោជន៍សាធារណៈដែលត្រូវបានអនុម័ត

    2.ជម្រើសអចលទ្រព្យ

      • វិនិយោគលើ​អចលនទ្រព្យ​ជាមួយ​តម្លៃអប្បបរមា USD 400,000 ហើយ​ត្រូវកាន់កាប់យ៉ាងតិច រយៈពេល 7ឆ្នាំ
      • ធ្វើការ​ទិញអចលនទ្រព្យបែបលំនៅ​ដ្ឋានឯកជន ដែល​មាន​​តម្លៃអប្បបរមា USD 800,000 ហើយ​ត្រូវកាន់កាប់យ៉ាងតិចរយៈពេល 7ឆ្នាំ

    *កម្រៃបន្ថែមនឹងត្រូវបានអនុវត្ត ដូចជាការត្រួតពិនិត្យលក្ខណៈ​សម្បត្តិ​ ពាក្យស្នើសុំ កម្រៃឯកសារ និងកម្រៃផ្សេងៗទៀតដែលតម្រូវដោយរដ្ឋាភិបាល

    ដំណើរការ (ចន្លោះពី 6 ទៅ 10 ខែ)

    • ការដាក់ពាក្យ ចំណាយពេលជាមធ្យម 8 ខែ
    • រៀបចំឯកសារទាំងអស់ដែលតម្រូវ បង់ថ្លៃសេវាផ្នែក​ច្បាប់ និងថ្លៃសេវាត្រួតពិនិត្យលក្ខណ:សម្បត្តិ
    • ធ្វើការស្នើសុំ និងដាក់ពាក្យ
    • នៅពេលទទួលបានលិខិតអនុម័ត អ្នកដាក់ពាក្យត្រូវបំពេញតាមតម្រូវការការវិនិយោគ និងបង់ថ្លៃរដ្ឋាភិបាល និង​ថ្លៃ​សេវា​ផ្សេងៗ​ដែលនៅសល់
    • អ្នក​វិនិយោគ​នឹង​ទទួល​បាន​ លិខិតឆ្លងដែន និង​វិញ្ញាបនបត្រសញ្ជាតិ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ប្រទេសសាំងឃីត និងនេវីស (ST. KITTS & NEVIS)

      កម្មវិធីការទទួលបានសញ្ជាតិតាមរយៈការវិនិយោគ (ហៅកាត់ថា “CIP”) របស់ប្រទេសសាំងឃីត និងនេវីស (St. Kitts & Nevis) ផ្តល់ជូនបុគ្គលដែលគ្រប់លក្ខខណ្ឌ និងក្រុមគ្រួសាររបស់ពួកគាត់នូវឱកាសដើម្បីទទួលបានសញ្ជាតិស្របច្បាប់ពេញលេញ និងលិខិតឆ្លងដែននៅពេលធ្វើការវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រទេសសាំងឃីត និងនេវីស (St. Kitts & Nevis)។

      ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួមមានដូចខាងក្រោម៖

      មូលនិធិរួមសហព័ន្ធ

      • ការបរិច្ចាគថវិកាចំនួន 250,000 ដុល្លារអាមេរិក សម្រាប់បេក្ខជនម្នាក់។
      • ការបរិច្ចាគថវិកាចំនួន 300,000 ដុល្លារអាមេរិក សម្រាប់បេក្ខជនចម្បងម្នាក់ និងអ្នកក្នុងបន្ទុកម្នាក់។
      • ការបរិច្ចាគថវិកាចំនួន 350,000 ដុល្លារអាមេរិក សម្រាប់បេក្ខជនចម្បងម្នាក់ និងអ្នកនៅក្នុងបន្ទុកយ៉ាងច្រើន 3 នាក់
      • និងបន្ថែមទឹកប្រាក់បរិច្ចាគចំនួន 50,000 ដុល្លារអាមេរិកបន្ថែម សម្រាប់អ្នកក្នុងបន្ទុកម្នាក់ ដែលមានអាយុ ក្រោម18 ឆ្នាំ។
      • ឬបន្ថែមទឹកប្រាក់បរិច្ចាគចំនួន 75,000 ដុល្លារអាមេរិកបន្ថែម សម្រាប់អ្នកក្នុងបន្ទុកម្នាក់ ដែលមានអាយុលើសពី18 ឆ្នាំ។

      ជម្រើសអត្ថប្រយោជន៍សាធារណៈ (ការបរិច្ចាគ)

      • ធ្វើការឧបត្ថម្ភថវិកាជូនរដ្ឋាភិបាលចំនួន 250,000 ដុល្លារអាមេរិក សម្រាប់បេក្ខជនចម្បងម្នាក់ និងអ្នកនៅក្នុងបន្ទុកទាំងអស់។

      ការវិនិយោគអចលនទ្រព្យ

      • ធ្វើការវិនិយោគចំនួន 400,000 ដុល្លារអារមេរិក ទៅក្នុងគម្រោងអចលនទ្រព្យដែលត្រូវបានអនុម័តដែលនឹងត្រូវរក្សាទុកក្នុងរយៈពេលយ៉ាងតិច 7 ឆ្នាំ។

      លំនៅដ្ឋានឯកជន

      • ធ្វើការការវិនិយោគចំនួន 400,000 ដុល្លារអាមេរិកទៅក្នុងខុនដូចំនួនមួយយូនីត និងរក្សាទុកការកម្មសិទ្ធិក្នុងរយៈពេលយ៉ាងតិច 7 ឆ្នាំ; ឬ
      • ធ្វើការវិនិយោគចំនួន 800,000 ដុល្លារអាមេរិកទៅលើលំនៅដ្ឋានឯកជនសម្រាប់គ្រួសារចំនួនមួយខ្នង។

      ការចំណាយសម្រាប់ដំណើរការដាក់ពាក្យ ការវាយតម្លៃ និងថ្លៃសេវារបស់រដ្ឋាភិបាល គឺបន្ថែមពីលើចំនួនទឹកប្រាក់វិនិយោគដែលបានរៀបរាប់ខាងលើ។

      ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានសញ្ជាតិសាំងឃីត និងនេវីស (St. Kitts & Nevis) បេក្ខជនត្រូវតែមានអាយុលើសពី 18 ឆ្នាំ មានចរិតលក្ខណៈល្អ ដោយគ្មានប្រវត្តទទួលការផ្តន្ទាទោស ហើយត្រូវតែចូលរួមចំណែកក្នុងការបរិច្ចាគ ឬក្នុងជម្រើសនៃការវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

      បេក្ខជនដែលត្រូវបានដាក់កំហិត គឺជាបុគ្គលទាំងឡាយណាដែលមានសញ្ជាតិ៖

      • រុស្ស៊ី
      • បេឡារុស្ស
      • កូរ៉េខាងជើង
      • អាហ្វហ្គានីស្ថាន
      • អ៊ីរ៉ង់
      • អ៊ីរ៉ាក់

      ប្រជាពលរដ្ឋនៃប្រទេសដែលត្រូវបានដាក់កំហិតដូចរៀបរាប់ខាងលើ និងបុគ្គលទំាងឡាយដែលបានរស់នៅក្នុងប្រទេសដែលត្រូវបានដាក់កំហិតខាងលើ ពុំមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិសាំងឃីត និងនេវីស (St. Kitts & Nevis) ឡើយ។

      • ប្តីឬប្រពន្ធ របស់បេក្ខជនចម្បង
      • កូននៅក្នុងបន្ទុករបស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុក្រោម១៨ឆ្នាំ។
      • កូននៅក្នុងបន្ទុករបស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលរស់នៅក្នុងបន្ទុករបស់បេក្ខជនចម្បង ដែលមានអាយុចន្លោះពី ១៨​ ទៅ ២៥ឆ្នាំ ដែលកំពុងចូលរៀនពេញម៉ោងនៅស្ថាប័នអប់រំដែលមានការទទួលស្គាល់ និងដែលកំពុងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង
      • កូនក្នុងបន្ទុកយ៉ាងហោចណាស់មានអាយុ 18 ឆ្នាំ ដែលមានបញ្ហាសុខភាពផ្លូវកាយ និង/ឬផ្លូវចិត្ត ហើយដែលកំពុងរស់នៅជាមួយ និងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង
      • ឪពុកម្តាយ របស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុលើសពី 65 ឆ្នាំ និងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង។

      លិខិតឆ្លងដែននៃប្រទេសសាំងឃីត និងនេវីស (St. Kitts & Nevis)  អនុញ្ញាតឱ្យលោកអ្នកអាចធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ឬទទួលបានទិដ្ឋាការពេលទៅដល់ ទៅកាន់ប្រទេសជាង 150 ប្រទេស ដែលរួមទាំងហុងកុង សិង្ហបុរី រុស្សី ចក្រភពអង់គ្លេស និងសហភាពអ៊ឺរ៉ុប ។

      ប្រទេសសាំងឃីត និងនេវីស (St. Kitts & Nevis) អនុញ្ញាតឱ្យមានសញ្ជាតិពីរ។ សញ្ជាតិសាំងឃីត និងនេវីស (St. Kitts & Nevis) មានសុពលភាពពេញមួយជីវិត ហើយអាចផ្តល់បន្តដល់សមាជិកគ្រួសារជំនាន់ក្រោយ ពីរជំនាន់ (កូនដែលកើតបន្ទាប់ពីការយល់ព្រមលើពាក្យសុំ) និង សមាជិកគ្រួសារជំនាន់ទី 3 (មិនស្វ័យប្រវត្តិ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

      រយៈពេលដំណើរការ ជាធម្មតាគឺប្រហែល ៦-១០ ខែ។

      មិនមានតម្រូវការក្នុងការធ្វើដំណើរ ឬរស់នៅក្នុងប្រទេសសាំងឃីត និងនេវីស (St. Kitts & Nevis) នៅមុនពេលទទួលបានសញ្ជាតិនោះទេ។

      បាទ/ចាស បេក្ខជនចម្បងគ្រប់រូប​ នឹងត្រូវតម្រូវឱ្យចូលរួមការសម្ភាសន៍ជាកាតព្វកិច្ច ស្ទើរតែដោយផ្ទាល់នៅប្រទេសសាំងឃីត និងនេវីស (St. Kitts & Nevis) ឬដោយផ្ទាល់នៅទីតាំងផ្សេងទៀត ដែលអនុញ្ញាតិដោយក្រុមប្រឹក្សាភិបាល។ អ្នកនៅក្នុងបន្ទុករបស់បេក្ខជនចម្បងដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ ក៏អាចត្រូវបានតម្រូវឱ្យចូលរួមសម្ភាសន៍ផងដែរ ប្រសិនបើចាត់ទុកថាចាំបាច់។

      អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថាពួកគេមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការវិនិយោគ ហើយថវិកានោះបានទទួលដោយស្របច្បាប់។ ប្រភេទនៃឯកសារដែលត្រូវការ អាចនឹងប្រែប្រួលអាស្រ័យលើប្រភព នៃថវិកាដែលនឹងប្រើសម្រាប់ការវិនិយោគ។

      បេក្ខជនអាចរាប់បញ្ចូលទាំងប្រាក់ ដែលត្រូវបានផ្តល់អោយដោយមិត្តភ័ក្តិ ឬសមាជិកគ្រួសារសម្រាប់ការ  វិនិយោគ។ ក្នុងករណីភាគច្រើន ឯកសារបន្ថែមនឹងត្រូវបានទាមទារពីអ្នកឧបត្ថម្ភទាក់ទងនឹងប្រភពនៃមូលនិធិរបស់ពួកគេ។ ប្រភេទនៃឯកសារដែលត្រូវការនឹងប្រែប្រួលអាស្រ័យលើប្រភពនៃមូលនិធិសម្រាប់ធ្វើការ​វិនិយោគ។

      ឯកសារបច្ចុប្បន្នទុកសម្រាប់ប្រើប្រាស់ក្នុងការណែនាំ និងផ្តល់ព័ត៌មានទូទៅតែប៉ុណ្ណោះ ដោយមិនបង្កើត ឬបង្ហាញដើម្បីផ្តល់ឱ្យអ្នកនូវដំបូន្មានផ្នែកច្បាប់នោះទេ។ ព័ត៌មានបែបនេះអាចផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗមានលក្ខណៈប្លែក ហើយអាស្រ័យលើអង្គហេតុ និងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ហើយត្រូវមានការពិចារណា ប្រសិនបើត្រូវអនុវត្តព័ត៌មានទូទៅចំពោះស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក។ សម្រាប់ការវាយតម្លៃអំពីស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ក្រុមការងារផ្នែកច្បាប់របស់យើងនឹងរីករាយក្នុងការជួយលោកអ្នក។