កម្មវិធីស្នាក់នៅអចិន្ត្រៃយ៍របស់សិង្ហបុរី

កម្មវិធីវិនិយោគិនសកលរបស់សិង្ហបុរី គឺជាគម្រោង មួយដែលអនុញ្ញាតិ ឱ្យ វិនិយោគិនដែលមានជោគជ័យអាចទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសសិង្ហបុរីតាមរយៈការ វិនិយោគទឹកប្រាក់មិនតិចជាង SGD 10,000,000 ទៅក្នុងការវិនិយោគប្រកបដោយគុណវឌ្ឍិន៍។ អ្នកដាក់ញត្តិស្នើសុំត្រូវបំពេញតាមលក្ខខណ្ឌតម្រូវ និងផ្តល់ភស្តុតាងជាក់ស្តែងពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ និងភស្តុតាងនៃមូលនិធិរបស់ពួកគេ។

បើទោះបីជាសម្រាប់ប្ដីប្រពន្ធនិងកូនមិនទាន់គ្រប់អាយុទទួលបានផលចំណេញពីកម្មវិនិយោគនេះក៏ដោយ, សម្រាប់ឪពុកម្ដាយ និងកូនដែលមានអាយុចាប់ពី 21 ឆ្នាំឡើងទៅ មិនមានសិទ្ធិទទួលបានផលចំណេញនេះ នោះទេ។ ជាបន្ទាប់ បេក្ខជនអាចទទួលបានឯកសិទ្ធិក្នុងការដាក់ញត្តិសម្រាប់ការស្នើចូលសញ្ជាតិបន្ទាប់ពីទទួលបាន សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍យ៉ាងតិចពីរឆ្នាំ។

សារប្រយោជន៍

  • អ្នកនៅក្នុងបន្ទុករួមមានៈ ប្តីប្រពន្ធ និងកូនអាយុក្រោម 21 ឆ្នាំ
  • មានការអនុញ្ញាតិស្នាក់នៅអចិន្ត្រៃយ៍ដើម្បីរស់នៅ ធ្វើការ និងសិក្សា
  • ឪពុកម្តាយ និងកូនដែលមានអាយុលើសពី 21 ឆ្នាំអាចទទួលបានទិដ្ឋាការរយៈពេល 5 ឆ្នាំ
  • ប្រព័ន្ធថែទាំសុខភាព និងការអប់រំប្រកបដោយគុណភាពខ្ពស់
  • ប្រពន្ធ័ពន្ធដារមានភាពល្អប្រសើរ

    Request for more information



    ជម្រើសវិនិយោគ

    • ជម្រើស A (សិទ្ធិ A, B ឬ C អាចទទួលយកបាន)
      វិនិយោគ ទឹកប្រាក់ចំនួន SGD 10,000,000 នៅក្នុងអង្គភាពអាជីវកម្មថ្មី ឬក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មដែលមានស្រាប់នៅក្នុងប្រទេសសិង្ហបុរី។ កាន់កាប់យ៉ាងហោចណាស់ 30% នៃក្រុមហ៊ុននៅក្នុងវិស័យជាក់លាក់ណាមួយ។
    • ជម្រើស B (សិទ្ធិ A, B ឬ C អាចទទួលយកបាន)
      វិនិយោគទឹកប្រាក់ចំនួន SGD 25,000,000 នៅក្នុងគម្រោងមូលនិធិណាមួយនៃកម្មវិធី វិនិយោគិនសកល – Global Investor Programme (GIP)
    • ជម្រើស C (សិទ្ធិ A, B, C ឬ D អាចទទួលយកបាន)
      បង្កើតការិយាល័យគ្រួសារតែមួយដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីជាមួយនឹងទ្រព្យសម្បត្តិក្រោមការគ្រប់គ្រងយ៉ាងហោចណាស់ SGD 200,000,000 ។ យ៉ាងហោចណាស់ ទឹកប្រាក់ SGD 50,000,000 ត្រូវតែផ្ទេរទៅសិង្ហបុរី ហើយដាក់ឱ្យប្រើប្រាស់ក្នុងផ្នែកណាមួយខាងក្រោម៖

      • ភាគហ៊ុន REITs ឬ Business Trusts ដែលបានចុះបញ្ជីនៅលើផ្សារភាគហ៊ុនសិង្ហបុរី (SG);
      • មូលបត្របំណុលគុណវុឌ្ឍិ (ឧ. មូលបត្របំណុល ក្រដាសប្រាក់ និងវិញ្ញាបនបត្រនៃការដាក់ប្រាក់បញ្ញើ) ដែលរាយបញ្ជីនៅលើប្រព័ន្ធគុណវុឌ្ឍិ មូលបត្របំណុល របស់ MAS;
      • មូលនិធិបែងចែកដោយអ្នកគ្រប់គ្រងសិង្ហបុរីដែលមានអាជ្ញាប័ណ្ណ ចុះបញ្ជីក្នុងបញ្ជី គ្រឹះស្ថានហិរញ្ញវត្ថុរបស់ MAS; និង
      • ការបញ្ចូលភាគហ៊ុនឯកជននៅក្នុងអាជីវកម្មដែលមិនបានចុះបញ្ជីនៅប្រទេសសិង្ហបុរី

    លក្ខខណ្ឌ

    • មិនមានប្រវត្តិព្រហ្មទណ្ឌ
    • លក្ខខណ្ឌ A – ម្ចាស់អាជីវកម្មដែលមានស្រាប់
      • មានប្រវត្តិអាជីវកម្ម និងកំណត់ត្រាអាជីវកម្មយ៉ាងតិច 3 ឆ្នាំ។
      • ក្រុមហ៊ុនដែលមានចំណូលយ៉ាងតិច SGD 200,000,000 ក្នុងមួយឆ្នាំ (i) ជាមធ្យមក្នុងរយៈពេល 3 ឆ្នាំចុងក្រោយ និង (ii) ក្នុងឆ្នាំកន្លងទៅ។ អាចបូកបញ្ចូល អាជីវកម្មរហូតដល់ 2បញ្ចូលគ្នា ។ អាជីវកម្មនៅក្នុងវិស័យជាក់លាក់ណាមួយ។
      • បើជាក្រុមហ៊ុនកម្មសិទ្ធិឯកជន ត្រូវកាន់កាប់ហ៊ុនយ៉ាងតិច 30%។ បើជាក្រុមហ៊ុនមានចុះបញ្ជីជាសាធារណៈ អ្នកដាក់ពាក្យត្រូវតែជាម្ចាស់ភាគហ៊ុន ធំជាងគេមួយ។
    • លក្ខខណ្ឌ B – ម្ចាស់អាជីវកម្ម បន្តវេន
      • គ្រួសារជាប់សាច់ឈាមរបស់អ្នកត្រូវមានយ៉ាងហោចណាស់ 30% ឬជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុនដែលមានចំណូលប្រចាំឆ្នាំយ៉ាងហោចណាស់ SGD 500,000,000 ក្នុងមួយឆ្នាំ (i) ជាមធ្យមក្នុងរយៈពេល 3 ឆ្នាំចុងក្រោយ និង (ii) នៅក្នុងឆ្នាំកន្លងទៅផងដែរ។
      • អ្នកវិនិយោគត្រូវមានមុខតំណែងជាថ្នាក់ដឹកនាំ ក្រុមហ៊ុននេះ ហើយក្រុមហ៊ុននេះត្រូវបានចូលរួមនៅក្នុងវិស័យជាក់លាក់។
    • លក្ខខណ្ឌ C – ស្ថាបនិកក្រុមហ៊ុនដែលរីកចម្រើនលឿន
      • អ្នកគឺជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនបុគ្គលដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនដែលមិនចុះបញ្ជីជាសាធារណៈជាមួយនឹងតម្លៃយ៉ាងហោចណាស់ SGD 500,000,000។ ជាក្រុមហ៊ុនវិនិយោគ ដោយក្រុមហ៊ុនវិនិយោគដែលមានកេរ្តិ៍ឈ្មោះ /ក្រុមហ៊ុនភាគហ៊ុនឯកជន។ ក្រុមហ៊ុននោះត្រូវចូលរួមក្នុងវិស័យជាក់លាក់។
    • លក្ខខណ្ឌ D – នាយកការិយាល័យគ្រួសារ
      • យ៉ាងហោចណាស់ មានបទពិសោធន៍ 5 ឆ្នាំក្នុងការវិនិយោគសហគ្រិនភាព ឬ ជាអ្នកគ្រប់គ្រង។ អ្នកត្រូវតែមានទ្រព្យសកម្មដែលអាចវិនិយោគបានសរុបយ៉ាងហោចណាស់ SGD 200,000,000 ។

    ដំណើរការ

    • ការអនុម័តជាគោលការណ៍ (AIP) ទទួលបាន ក្នុងរយៈពេលប្រហែល 6-9 ខែ; ការវិនិយោគត្រូវតែធ្វើឡើងក្នុងរយៈពេល 6 ខែនៃ AIP ។ ការអនុម័តចុងក្រោយនឹងផ្តល់ឱ្យក្រោយពេលមានទទួលបានភស្តុតាងនៃការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
    • ប្តូរទៅរស់នៅប្រទេសសិង្ហបុរី និងបំពេញបែបបទស្នាក់នៅអចិន្ត្រៃយ៍ (PR) ក្នុងរយៈពេល 12 ខែចាប់ពីការអនុម័តចុងក្រោយ។
    • នៅពេលទទួលបាន PR លិខិតអនុញ្ញាត​ Re-Entry Permit (REP) ត្រូវបានផ្ដល់ សម្រាប់រយៈពេល 5 ឆ្នាំដើម្បីឱ្យ PR អាចរក្សាទុកក្នុងអំឡុងពេល ដែលនៅខាងក្រៅប្រទេសសិង្ហបុរី។ នៅពេលហួសសុពលភាព REP ត្រូវបានបន្តសម្រាប់រយៈពេល 3 ឬ 5 ឆ្នាំអាស្រ័យលើលក្ខខណ្ឌ។

    ជម្រើសនៃការវិនិយោគ

    • ជម្រើស A

    វិនិយោគចាប់ពី 2.5 លានដុល្លារសិង្ហបុរី ក្នុងអាជីវកម្មថ្មីមួយឬពង្រីកអាជីវកម្មដែលមានស្រាប់នៅក្នុងវិស័យអាជីវកម្មដែលបានអនុម័ត

    • ជម្រើស B

    វិនិយោគចាប់ពី 2.5​ លានដុល្លារសិង្ហបុរីក្នុង មូលនិធិដែលបានអនុម័តនៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។