តើកម្មវិធីទទួលបានសញ្ជាតិ Saint Lucia រយៈការវិនិយោគ?

កម្មវិធីទទួលបានសញ្ជាតិ Saint Lucia រយៈការវិនិយោគ គឺសម្រាប់បុគ្គល និងក្រុមគ្រួសាររបស់ពួកគេដែលកំពុងស្វែងរកការទទួលបានលិខិតឆ្លងដែនទី 2 និងសញ្ជាតិនៅ St. Lucia។

កម្មវិធីនេះតម្រូវឱ្យមានការវិនិយោគហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 100,000  បរិច្ចាគពីរដ្ឋាភិបាល ឬការវិនិយោគអប្បបរមា USD 300,000 ក្នុងប័ណ្ណបំណុលរដ្ឋាភិបាល។

បេក្ខជនដែលទទួលបានជោគជ័យត្រូវបានផ្តល់សញ្ជាតិ St. Lucia ពេញមួយជីវិត។

អត្ថប្រយោជន៏

  • ទទួលបានសញ្ជាតិ និងលិខិតឆ្លងដែនទី2 ពេញមួយជីវិត សម្រាប់​អ្នក​ដាក់​ពាក្យ​ព្រមទាំងសមាជិក​ក្នុង​បន្ទុក​ទាំងអស់​
  • សមាជិកក្នុង​បន្ទុកដែលអាចរាប់បញ្ជូលបាន
    • ប្តី/ប្រពន្ធ
    • កូនដែលមានអាយុក្រោម 30 ឆ្នាំ
    • ឪពុកម្តាយត្រូវមានអាយុចាប់ពី 55 ឆ្នាំឡើង
    • បងប្អូនបង្កើតមាន​អាយុ​ក្រោម​ 18​ឆ្នាំ ហើយនៅលីវ​
  • ធ្វើដំណើរដោយមិន​ត្រូវ​ការទិដ្ឋាការទៅកាន់ប្រទេសជាង 140
  • ធ្វើដំណើរដោយមិន​ចាំបាច់​មានទិដ្ឋាការទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប(Schengen Area)
  • ទទួលបានផលប្រយោជន៍ជាមួយរបបពន្ធមួយចំនួនដែលច្បាប់មិនតម្រូវអោយបង់
  • មិនតម្រូវឲ្យទៅស្នាក់នៅ
  • មិនតម្រូវលើ​ភាសា កំរិតវប្បធម៌អប់រំ ឬបទពិសោធន៍ការងារ
  • មានសិទ្ធិ​អាចរស់នៅ ធ្វើការ និងតាំងទី​លំនៅនៅបណ្តាប្រទេសនៃសមាជិកការីបៀន CARICOM

    Request for more information



    លក្ខខណ្ឌ

    • អ្នកដាក់ពាក្យស្នើសុំត្រូវមានការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
    • មានអាយុចាប់ពី18ឆ្នាំឡើង
    • មិនមានប្រវត្តិបទឧក្រិដ្ឋកម្ម
    • ឯកសារតម្រូវទាំងអស់ ត្រូវតែជាភាសាអង់គ្លេស
    • ត្រូវជាប់​លើ ការត្រួតពិនិត្យលក្ខណៈសម្បត្តិ
    • មិនធ្លាប់មានប្រវត្តិ ទិដ្ឋាការត្រូវបានបដិសេធដោយប្រទេសដែលមាន​លក្ខខណ្ឌ​ធ្វើដំណើរ​​មិន​ត្រូវ​ការ​ទិដ្ឋាការ​ (ពី​ Saint Lucia) ដោយមិនមានការអនុម័តទិដ្ឋាការជា​បន្តបន្ទាប់​

    *អ្នកដាក់ពាក្យ ត្រូវតែដាក់​ពាក្យ​ស្នើសុំតាម​រយៈ​ភ្នាក់ងារ ឬក្រុមហ៊ុនស្របច្បាប់ណាមួយដែល​ រដ្ឋាភិបាលអនុម័តជាផ្លូវការ

    ជម្រើសវិនិយោគ

    1. មូលនិធិសេដ្ឋកិច្ចជាតិ​របស់ Saint Lucia

    ទឹកប្រាក់វិនិយោគ​អប្បបរមា

    • USD 100,000 សម្រាប់​​អ្នកដាក់ពាក្យតែម្នាក់​
    • USD 140,000 សម្រាប់​​អ្នកដាក់ពាក្យ​ និង​​ ប្តី/ប្រពន្ធ
    • USD 150,000 សម្រាប់​​អ្នកដាក់ពាក្យ​​​​ ប្តី/ប្រពន្ធ​​ និងសមាជិក​ក្នុងបន្ទុក​ 2​​​ នាក់
    • USD 15,000 សម្រាប់​រាល់​ការបន្ថែមសមាជិកម្នាក់
    1. សញ្ញាប័ណ្ណ​រដ្ឋាភិបាល (Government Bond)

    ទឹកប្រាក់វិនិយោគចាប់ពី

    • USD 300,000 ទៅ​លើ​សញ្ញា​ប័ណ្ណ​រដ្ឋាភិបាល​(Government Bond)
    • ការ​ផ្តល់​ជូន​នេះ​គឺ​សម្រាប់​អ្នក​ដាក់​ពាក្យ​បង្គោល​ និង​សមាជិក​ក្នុង​បន្ទុក​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់
    • សញ្ញា​ប័ណ្ណ (Bond) អាចយក​ត្រឡប់​វិញ​បាន100% ដោយគ្មាន​ការ​ប្រាក់​បន្ទាប់​ពី​រយៈពេល​ 5 ឆ្នាំ
    • បង់ថ្លៃ​រដ្ឋបាល​​ USD 50,000 (មិន​អាចដក​វិញ)

    ដំណើរការ​   (ចន្លោះ​ 4 ទៅ 8​​ ខែ)

    • ផ្តល់គ្រប់​ឯកសារ និង​ពាក្យ​ស្នើសុំ​ដែលតម្រូវ
    • ដាក់ពាក្យស្នើសុំតាមរយៈភ្នាក់ងារ ឬក្រុមហ៊ុនស្របច្បាប់(អនុម័តដោយ​រដ្ឋាភិបាល) និង​បង់​ថ្លៃ​ត្រួត​ពិនិត្យ​លក្ខណៈ​សម្បត្តិ រួម​ទាំង​ថ្លៃ​សេវា​រដ្ឋាភិបាល​
    • នៅពេលទទួលបានលិខិតអនុម័ត អ្នកដាក់ពាក្យត្រូវបំពេញតាមតម្រូវការការវិនិយោគ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។