Citoyenneté par investissement Harvey Law Firm Portugal

អត្ថប្រយោជន៍

 • ជាវិធីដ៏ឆាប់រហ័សមួយសម្រាប់វិនិយោគិន មិនមែនជនជាតិអឺរ៉ុប ដើម្បីទទួលបានសិទ្ធិរស់នៅ នៅ ព័រទុយហ្គាល់
 • អ្នកដាក់ពាក្យស្នើរសុំអាចចូលរស់នៅនឹងធ្វើការនៅព័រទុយហ្កាល់
 • អនុញ្ញាតឱ្យវិនិយោគិនធ្វើដំណើរដោយសេរីនៅក្នុងតំបន់ Schengen ចេញឱ្យ៖
  • ក. ប្តីប្រពន្ធ ឬដៃគូស្របច្បាប់
  • ខ. កូននៅក្រោមបន្ទុក​​
  • គ. ឪពុកម្តាយ
 • មិនមានតម្រូវការផ្នែកភាសា និង ការស្នាក់នៅ
 • មិនតម្រូវឱ្យមានការអនុវត្តអាជីវកម្ម
 • មានសិទ្ធិដាក់ពាក្យស្នើរសុំសិទ្ធស្នាក់នៅ/សញ្ជាតិបន្ទាប់ពី ៥ ឆ្នាំ
  • ភស្តុតាងបញ្ជាក់សមត្ថភាពភាសាព័រទុយហ្កាល់ (CEFR A2) – (អាចត្រូវបានលើកលែងនៅក្រោមកាលៈទេសៈខ្លះ)
  • សម្រាប់សញ្ជាតិ – ត្រូវតែបង្ហាញពីទំនាក់ទំនងជិតស្និទ្ធជាមួយព័រទុយហ្កាល់

ជម្រើសវិនិយោគ

 • ការចាប់ផ្តើម / ការវិនិយោគរបស់សហគ្រិនទៅក្នុងក្រុមហ៊ុនអាជីវកម្មចំនួន ១៧៥.០០០អឺរ៉ូ រួមទាំងមូលធន ២៥.០០០ អឺរ៉ូ ក្នុងការបណ្តាក់ទុន
 • ធ្វើការរួមគ្នាជាមួយអ្នកបង្កើតអាជីវកម្មរយៈពេល ៣ ឆ្នាំ
  • គាំទ្រដោយអាជ្ញាធរអន្តោប្រវេសន៍ព័រទុយហ្កាល់នឹងផ្តល់ការគាំទ្រប្រតិបត្តិការផ្នែកច្បាប់និងគណនេយ្យនៅក្នុងប្រទេសព័រទុយ
  • ហ្កាល់សម្រាប់គម្រោងដែលបានជ្រើសរើសព័រទុយហ្កាល់ដែលគាំទ្រដោយរដ្ឋាភិបាល
  • ការស្រាវជ្រាវនិងការអភិវឌ្ឍន៍គំនិតនេះនឹងត្រូវបានគាំទ្រដោយមន្ទីរស្រាវជ្រាវ
  • ថ្លៃបង្កើតអាជីវកម្មគឺអាចសងត្រលប់មកវិញក្នុងករណីដែលការអនុញ្ញាតសិទ្ធស្នាក់នៅត្រូវបានបដិសេធ

តម្រូវការ

 • បង្កើត និង អភិវឌ្ឍន៍អាជីវកម្មដែលមានការឆ្នៃប្រឌិត
 • រក្សានូវគោលជំហរ នៃក្រុម incubator ដែលមានការគាំទ្រដោយរដ្ឋាភិបាលព័រទុយ ហ្គាល់ សហការជាមួយនឹង ស្ថាប័នអភិវឌ្ឍន៍ពាក់ព័ន្ថ
 • ត្រវឆ្លងកាត់ការធ្វើ incubation រយ:ពេល 3 ឆ្នាំ
 • ត្រូវបង្ហាញថាអ្នកដាក់ពាក្យមិនមានប្រវត្តិឧក្រិដ្ឋ។
 • ការផ្លាស់ប្តូរថ្មី = ការបន្តលិខិតអនុញ្ញាតស្នាក់នៅបន្ទាប់ពី ២ ឆ្នាំសម្រាប់ ៣ ឆ្នាំទៀត

ដំណើរការ

 • ដាក់ឯកសារចម្បង រួមមានប្រវត្តិរូប លិខិតឆ្លងដែន និង គំនិតចាប់ផ្តើមអាជីវកម្ម
 • ធ្វើវីដេអូខល ជាមួយនឹង incubator នៅព័រទុយហ្គាល់
 • Incubator ធ្វើការចេញ Term Sheet
 • ត្រូវបំពេញតម្រូវការឯកសារទាំងអស់ និងបង់កម្រៃ incubation ចេញទៅ Escrow Account
 • ដាក់ឯកសារទៅអាជ្ញាធរពាក់ព័ន្ធ (រួមជាមួយនឹងការសម្ភាសន៍នៅកុងស៊ុល ប្រហែល 15 ថ្ងៃធ្វើការ
 • ក្នុងរយ:ពេល ប្រហែល 90 ថ្ងៃ ត្រូវធ្វើដំណើរទៅព័រទុយហ្គាល់សម្រាប់កិច្ចប្រជុំជាមួយ នឹងអាជ្ញាធរក្នុងស្រុក និងដើម្បីទទួលយកប័ណ្ណស្នាក់នៅ
 • ប្រជុំជាមួយក្រុម incubator និងស្ថាប័នពាក់ព័ន្ធ សម្រាប់ការធ្វើផែនការយុទ្ធសាស្ត្រ និងការបង្កើតក្រុមហ៊ុន
 • អ្នកដាក់ពាក្យ តម្រូវអោយធ្វើដំណើរទៅព័រទុយហ្គាល់ រាល់ពេលត្រូវធ្វើការបន្ត ប័ណ្ណស្នាក់នៅ ។

FAQ

1. ឧស្សាហកម្ម/វិស័យប្រភេទអ្វី ដែលអាចមានសិទិ្ធបានការណែនាំពី Empowered សម្រាប់កម្មវិធី SUV របស់ប្រទេស ព័រទុយហ្កាល់?

Empowered នឹងផ្តល់អនុសាសន៍ ពីគំនិតអាជីវកម្មមួយ ដែលជាទូទៅផ្អែកលើប្រវត្តិរបស់អតិថិជន នៅក្នុង វិស័យមួយក្នុងចំណោមវិស័យខាងក្រោម៖

   • ជីវបច្ចេកវិទ្យា និងឱសថវិទ្យា
   • ពាណិជ្ជកម្ម និង​ផលិតផលប្រើប្រាស់
   • ការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ
   • អេឡិចត្រូនិច
   • ថាមពល
   • ផលិតផលឧស្សាហកម្ម
   • បច្ចេកវិទ្យាព័ត៌មាន (IT)
   • វេជ្ជសាស្រ្ត / សុខភាព
2. តើការធ្វើ Incubation នឹងត្រូវធ្វើឡើងនៅកន្លែងណា / តើមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នឹងមានទីតាំងសិ្ថតនៅទីណា?

ទីក្រុង Bragança នៃប្រទេសព័រទុយហ្កាល់ (ខិតជិតភាគឥសាននៃទីក្រុងព័រតូ ដែលមានទីតាំងជិត អាកាសយានដ្ឋានអន្តរជាតិជាងគេ)។

3. តើថ្លៃសេវាកម្មនៃ Incubation និងការបណ្តាក់ទុនមានតម្លៃប៉ុន្មានដើម្បីដាក់ចូលក្នុងគម្រោង Start-up (តើវាត្រូវបានបែងចែងដោយរបៀបណា)?

ថ្លៃសេវាកម្មនៃការរួមបញ្ចូលគឺមានតម្លៃ 175,000 អឺរ៉ូ ដោយយក 25,000 អឺរ៉ូ ទៅប្រើប្រាស់ជា ថវិការភាគហ៊ុននៅក្នុងការបណ្តាក់អាជីវកម្មនៅព័រទុយហ្គាល់ និងបង់សម្រាប់តម្រូវការសេវាកម្ម របស់ អាជីវកម្ម។

ពីការបណ្តាក់ទុនមួយ ទៅការបណ្តាក់ទុនមួយទៀត គឺមានតម្រូវការសេវាកម្មខុសគ្នា ប៉ុន្តែសម្រាប់សេវាកម្ម ដែលមានមូលដ្ឋានជាក់លាក់នឹងត្រូវបានចាត់ចែងដោយអ្នកមានសិទិ្ធអំណាច Start Up សម្រាប់ការប្រើប្រាស់ ថវិការទាំងឡាយ ដែលរួមបញ្ចូលការតភ្ចាប់ និងទទួលបានការអនុញ្ញាតជាមួយស្ថាប័នរដ្ឋាភិបាល និង មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ រៀបចំឯកសារចាំបាច់ពីបទបង្ហាញអាជីវកម្មរួមគ្នាជាមួយអតិថិជន គ្រប់គ្រងគណនេយ្យ ការបង្កើតក្រុមហ៊ុនសាជីវកម្ម ការបើកគណនីធនាគារសាជីវកម្ម។ល។

4. តើក្រុមហ៊ុន Startups នឹងយកភាគហ៊ុនប៉ុន្មានភាគរយពីការបណ្តាក់ទុនថ្មីរបស់ប្រជាជនព័រទុយហ្កាល់?

អ្នកចូលរួមនឹងមានតិចតួចបំផុត ហើយពុំមានភាគីទីបីចូលរួមក្នុងការកាន់កាប់ភាគហ៊ុននោះទេ ដូច្នេះ គេរំពឹងថាប្រហែលជា 95% នឹងត្រូវគ្រប់គ្រងដោយអតិថិជននិង 5% ទៀតដោយអ្នកមានសិទ្ធិអំណាច។

5. តើកិច្ចព្រមព្រៀងការ Incubation មានរយះពេលប៉ុន្មាន?

ការធ្វើ Incubation មានរយះពេល 3 ឆ្នាំ ចាប់ផ្តើមពីការយល់ព្រមលើពាក្យស្នើសុំនៃ ការអនុញ្ញាត ស្នាក់នៅរបស់អតិថិជន។ ក្នុងករណីមានការជំទាស់  Incubation នឹងមិនចាប់ផ្តើម ហើយថ្លៃសេវាកម្ម នឹងត្រូវសងជូនទៅកាន់អតិថិជនវិញ។

6. តើការសុំអនុញ្ញាតស្នាក់នៅមានសុពលភាពយូរប៉ុនណា និងចាំបាច់ត្រូវធ្វើឡើងជាថ្មីដែរឬទេ?

ការសុំអនុញ្ញាតស្នាក់នៅនឹងមានសុពលភាព 1 ឆ្នាំ ហើយត្រូវធ្វើឡើងជាថ្មីសម្រាប់រយះពេល 2 ឆ្នាំរហូតដល់ 5 ឆ្នាំ សម្គាល់សម្រាប់ PR ឧ. នៅចុងបញ្ចប់នៃឆ្នាំទី 1 និងឆ្នាំទី 3។ ការធ្វើ Incubation  របស់់ Empowered នឹងគ្រប់គ្រងរយៈពេល 3 ឆ្នាំ ហើយដូច្នេះពួកគេនឹងជួយក្នុងការបន្តការអនុញ្ញាតឡើងវិញ។

7. តើសមាជិកគ្រួសារ (អ្នកនៅក្នុងបន្ទុក) អាចចូលរួមក្នុងការដាក់ពាក្យស្នើសុំ សិទ្ធិអនុញ្ញាត ស្នាក់នៅរបស់អ្នកដាក់ពាក្យដែរឬទេ? តើនណាអាចចាត់ទុកថាជាអ្នកនៅក្នុងបន្ទុក?

នៅពេលដែលបេក្ខជនបានទទួលការអនុញ្ញាតស្នាក់នៅ បេក្ខជនក៏អាចដាក់ពាក្យ ស្នើសុំសិទ្ធិ ស្នាក់នៅសម្រាប់សមាជិកគ្រួសារដូចខាងក្រោម៖

   • ប្តីប្រពន្ធ ឬ ដៃគូរស្របច្បាប់
   • កូនដែលមានអាយុក្រោម 18 ឆ្នាំ
   • កូនដែលមានអាយុ 18 ឆ្នាំឬអាយុច្រើនជាងនេះដែលមានបញ្ហាស្មារតីល្អ
   • កូនដែលមានអាយុ 18 ឆ្នាំឬអាយុច្រើនជាងនេះ ដែលមិនទាន់រៀបការ​ ពឹងផ្អែកលើផ្នែកហិរញ្ញវត្ថុ និងត្រូវចុះឈ្មោះជានិស្សិតពេញម៉ោងនៅប្រទេសព័រទុយហ្កាល់
   • ឳពុកម្តាយដែលពឹងផ្អែកលើផ្នែកហិរញ្ញវត្ថុ (ក៏អាចជាឳពុកម្តាយ របស់ប្តីប្រពន្ធ)
8. តើមានការទាមទារតម្រូវការការស្នាក់នៅ ក្នុងការដាក់ពាក្យស្នើសុំ និងទទួលបាន PR របស់ ប្រទេស ព័រទុយហ្កាល់បន្ទាប់ពីរយះពេល 5 ឆ្នាំដែរឬទេ?

មិនមានទេ ក្នុងកម្មវិធីនេះពុំមានការទាមទារ​ពេលវេលាដើម្បីបំពេញតម្រូវការ “អ្នកនៅក្នុងស្រុក” តាមស្តង់ដារស្នាក់នៅជាអចិន្រ្តៃយ៍នោះទេ។ អ្វីដែលសំខាន់នោះ គឹបេក្ខជន និងគ្រួសារ៖

   • ធ្លាប់បានការអនុញ្ញាតស្នាក់នៅយ៉ាងហោចណាស់ 5 ឆ្នាំជាប់គ្នា ក្នុងកម្មវិធី SUV របស់ ប្រទេសព័រទុយហ្កាល់
   • បានទទួលលិខិតគាំទ្រ/កិច្ចសន្យាតាមរយៈការផ្តល់សិទ្ធិអំណាចដល់អង្គភាពសាធារណៈប្រទេស ព័រទុយហ្កាល់ និងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍សម្រាប់ការធ្វើជំនួញ។
   • បានបង់ពន្ធនៅក្នុងប្រទេសព័រទុយហ្កាល់ និងមានលេខសន្តិសុខសង្គម
   • មានប្រវត្តិរូបស្អាតស្អំ
   • មានកំរិតភាសាព័រទុយហ្កាល់ នៃ CEFR A2 (អាចត្រូវបានលើកលែងតាមកាលៈទេសៈជាក់លាក់ ជាពិសេសបង្ហាញពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងការធ្វើជំនួញក្នុងប្រទេស ព័រទុយហ្កាល់។
9. តើបេក្ខជនត្រូវទៅប្រទេសព័រទុយហ្កាល់ដែរឬទេ? បើដូច្នេះ តើត្រួវទៅប៉ុន្មានដង?

បេក្ខជននឹងត្រូវចូលរួមដោយផ្ទាល់នៅឯ SEF (អាជ្ញាធរអន្តោប្រវេសន៍) ដើម្បីចាប់ផ្តើមដំណើរការប័ណ្ណ ស្នាក់នៅក្នុងទីក្រុង Bragança នៅពេលដែលទទួលបានទិដ្ឋាការ និងដើម្បីផ្តល់ ការធ្វើជីវមាត្រ​ បន្ថែមលើការជួបជាមួយ Empowered និងសមាជិកដទៃទៀត នៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ សម្រាប់ការធ្វើផែនការយុទ្ធសាស្ត្រ។ ហើយបេក្ខជនត្រូវធ្វើការបង្ហាញខ្លួនគ្រប់ពេលសម្រាប់ការបន្តប័ណ្ណអនុញ្ញាតស្នាក់នៅនីមួយៗ (បន្ទាប់ពីឆ្នាំទី 1​ និងឆ្នាំទី3) ប៉ុន្តែក៏ត្រូវជំរុញឱ្យចំណាយពេលវេលានៅក្នុងប្រទេសព័រទុយហ្កាល់អោយច្រើនដើម្បីអភិវឌ្ឍការរកស៊ី។

10. តើចាំបាច់ឬទេ សម្រាប់ ភ្ញៀវអោយមានកំរិតស្ទាត់ជំនាញលើភាសាព័រទុយហ្កាល់ដើម្បីទទួលបាន PR បន្ទាប់ពីរយះពេល 5ឆ្នាំ?

តម្រូវការចំណេះដឹងភាសាអាចលើកលែងបានសម្រាប់ PR តាមការសំរេចចិត្ត របស់ អាជ្ញាធរ អន្តោប្រវេសន៍មូលដ្ឋាន តាមដំបូន្មានរបស់មន្រ្តីមូលដ្ឋាន ប្រសិនបើត្រូវបានគេវិនិច្ឆ័យថា ភ្ញៀវនោះកំពុង ព្យាយាមចូលរួមចំណែកក្នុងការធ្វើអោយអាជីវកម្ម និងសេដ្ឋកិច្ចរីកចម្រើន។ ក្រុមហ៊ុន នឹងជួយ ជាមួយដៃគូក្នុងស្ថាប័នសាធារណៈរបស់ពួកគេនៅក្នុងប្រទេសព័រទុយហ្កាល់ ប៉ុន្តែវាមិនអាចត្រូវបានធានាទេ ដោយសារវាពឹងផ្អែកទៅតាមករណីនីមួយៗ។

11. តើអ្វីទៅជាជំហានសម្រាប់កម្មវិធី SUV ព័រទុយហ្កាល់?

ជំហានទី១:         ប្រមូលឯកសារខាងក្រោមសំរាប់ការធ្វើ KYC (+ ចុះហត្ថលេខា MOU)៖

– ប្រវត្តិរូបលំអិតបង្ហាញពីប្រវត្តិអាជីព

– ទំព័រព័ត៌មានលិខិតឆ្លងដែន

ជំហានទី២: កំណត់ពេលការហៅវីដេអូជាមួយខាង Incubator ដើម្បីធ្វើការណែនាំនិងពិភាក្សាអំពីគំនិតអាជីវកម្មដែលមានសក្តានុពល។

ជំហានទី៣:   Incubator ចេញ Term Sheet (+ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្ម HLG) ។

ជំហានទី៤:      HLG បញ្ជាក់ថាលុយរបស់អតិថិជនស្ថិតនៅក្នុងគណនីរបស់អតិថិជន HLG ហើយបញ្ជូនត្រលប់មកវិញនូវសន្លឹកកិច្ចការដែលបានចុះហត្ថលេខារួចផ្ញើទៅកាន់ Incubator ។

ជំហានទី៥: ក្រុមការងារដំណើរការរបស់ HLG និងអតិថិជនធ្វើការតាមរយៈការបំពេញតារាងផ្ទៀងផ្ទាត់ឯកសារពាក្យសុំ។ ទន្ទឹមនឹងនេះអ្នកបង្កើតនឹងជួយក្នុងការសរសេរផែនការសកម្មភាពអាជីវកម្មរបស់អតិថិជនសម្រាប់អាជ្ញាធរព័រទុយហ្កាល់ដើម្បីទទួលបានលិខិតស្រាវជ្រាវនិងអភិវឌ្ឍន៍ពីស្ថាប័នដៃគូរនិងមជ្ឈមណ្ឌលសាធារណៈដែលនឹងធ្វើការជាមួយពួកគេដើម្បីអភិវឌ្ឍភស្តុតាងនៃគំនិតរបស់អតិថិជន។

ជំហានទី៦: ការដាក់ពាក្យសុំជាមួយនឹងលិខិតគាំទ្ររបស់ incubator និងលិខិតអញ្ជើញពីស្ថាប័នសាធារណៈត្រូវបានបញ្ជូនទៅស្ថានកុងស៊ុលព័រទុយហ្កាល់។ ក្នុងរយៈពេលប្រមាណ ១៥ ថ្ងៃធ្វើការ អតិថិជននឹងត្រូវបានស្នើសុំឱ្យទៅស្ថានកុងស៊ុលអាមេរិកសម្រាប់ការសំភាសន៍ដើម្បីទទួលបានទិដ្ឋាការ។

ជំហានទី៧: ក្នុងរយៈពេលប្រមាណ ៩០ ថ្ងៃនៃការចេញទិដ្ឋាការ (ឧ… នៅពេលទិដ្ឋការមានសុពលភាព) អតិថិជននឹងធ្វើដំណើរទៅ Bragança ប្រទេសព័រទុយហ្កាល់ដើម្បីជួបជាមួយអាជ្ញាធរមូលដ្ឋាន SEF ដើម្បីបំពេញបែបបទដាក់ពាក្យសុំលិខិតអនុញ្ញាតស្នាក់នៅ។​ ប័ណ្ណស្នាក់នៅគួរតែត្រូវបានចេញនិងធ្វើបើកដំណើរការនៅនឹងកន្លែង។

ជំហានទី៨: អតិថិជននិង Incubator ជួបប្រជុំគ្នាដើម្បីរៀបចំផែនការដាក់បញ្ចូលនៅព័រទុយហ្កាល់និងដើម្បីបំពេញតាមអង្គភាពសាធារណៈ / ដៃគូរនិងដៃគូសហការដើម្បីប្តូរលិខិតអញ្ជើញទៅជាកិច្ចសន្យាសេវាកម្មផ្លូវការ។ Incubator នឹងជួយដោះស្រាយបញ្ហាពន្ធ / សន្តិសុខសង្គម / អាសយដ្ឋានផងដែរ។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។