ប្រទេសអូស្ត្រាលី (Australia)

ទិដ្ឋាការអ្នកវិនិយោគសំខាន់ (SIV) របស់អូស្ត្រាលី 188C

  • ទឹកប្រាក់សម្រាប់ការវិនិយោគ៖ AUD 5,000,000
  • ពេលវេលាដំណើរការ: 12-24 ខែ
  • ការទទួលបានសញ្ជាតិ៖ បន្ទាប់ពី 5 ឆ្នាំ។

ទិដ្ឋាការវិនិយោគសំខាន់របស់អូស្ត្រាលីផ្តល់ឱ្យអ្នកនូវភាពបត់បែនកាន់តែច្រើន។ កម្មវិធីនេះតម្រូវឱ្យអ្នកដាក់ប្រាក់វិនិយោគអប្បបរមាចំនួន AUD 5,000,000 ប៉ុន្តែវាផ្តល់ឱ្យអ្នកនូវជម្រើសវិនិយោគបានច្រើន។ សម្រាប់ការដំណើរការអាចចំណាយពេលពី 12 ទៅ 24 ខែ។ បន្ទាប់ពី 5 ឆ្នាំកម្មវិធីនេះអាចនាំឱ្យអ្នកទទួលបានសញ្ជាតិអូស្ត្រាលីប្រសិនបើអ្នកចង់ដាក់ពាក្យនៅពេលនោះ។

អត្ថប្រយោជន៍

  • អាចទៅធ្វើការ ឬសិក្សានៅប្រទេសអូស្ត្រាលីបាន
  • បរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពហើយជីវភាពរស់នៅមានកម្រិតខ្ពស់បំផុតក្នុងពិភពលោក
  • ការអប់រំ និងប្រព័ន្ធថែរក្សាសុខភាពមានស្តង់ដារខ្ពស់
  • មានលទ្ទភាពអាចរាប់បញ្ជូលអ្នកក្រោមបន្ទុក៖
  • ប្តី/ប្រពន្ធ ឬដៃគូ
  • កូនក្រោមបន្ទុកដែលមានអាយុក្រោម 18 ឆ្នាំ
  • កូនក្រោមបន្ទុកដែលមានអាយុចន្លោះពី 18-23ឆ្នាំ
  • មិនចាំបាច់មានចំណេះដឹងភាសាអង់គ្លេស
  • មិនចាំបាច់ត្រូវឆ្លងកាត់ការប្រឡងយកពិន្ទុ
  • មិនមានការកំណត់អាយុ
  • អាចបន្តសុពលភាពទិដ្ឋាការ1ដង សម្រាប់ចំនួន៤ឆ្នាំបន្ថែមក្នុងម្តងត្រូវជា ៩ឆ្នាំជាអតិបរមាពីលើទិដ្ឋាការដែលមានកំណត់នេះ
  • វិធីក្នុងការទទួលបានសញ្ជាតិ
  • ទិដ្ឋាការបណ្តោះអាសន្ន > ទិដ្ឋាការអចិន្ត្រៃយ៍ > សញ្ជាតិ

    Request for more information



    លក្ខខណ្ឌ

    • ធ្វើការវិនិយោគទឹកប្រាក់ចំនួន AUD 5​,000,000 ទៅក្នុងកម្មវិធីវិនិយោគសមស្របណាមួយក្នុងអំឡុងពេល 5ឆ្នាំជាអប្បបរមា
    • អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថាទ្រព្យសកម្ម ឫដើមទុនដែលប្រើប្រាស់សម្រាប់ការវិនិយោគ នោះ គឺទទួលបានមកដោយស្របច្បាប់
    • អ្នកដាក់ពាក្យសុំ ត្រូវមានកម្រិតសុខភាព និងលក្ខណ:សម្បត្តិស្របទៅតាមតម្រូវការរបស់អូស្រ្តាលី
    • តម្រូវឲ្យរស់នៅយ៉ាងតិច 40ថ្ងៃ ក្នុងអំឡុងពេល 1ឆ្នាំសម្រាប់អ្នកឈរឈ្មោះគោល​និង 180ថ្ងៃ ក្នុងអំឡុងពេល 1ឆ្នាំ សម្រាប់អ្នកឈរឈ្មោះបន្ទាប់
    • អ្នកដាក់ពាក្យសុំត្រូវមានឆន្ទៈពិតប្រាកដក្នុងការទៅរស់នៅក្នុងរដ្ឋ ឬតំបន់ដែលធ្វើការតែងតាំងនោះ និងបន្តអាជីវកម្ម និងការវិនិយោគក្នុងប្រទេសអូស្ត្រាលី

    ជម្រើសវិនិយោគ

    • ធ្វើការវិនិយោគស្របតាមគោលការណ៍ដូចខាងក្រោមនិងមានបំណងច្បាស់លាស់ក្នុងការវិនិយោគទៅតាមរយះពេលនៃទិដ្ឋាការ
      • ធ្វើការវិនិយោគយ៉ាងតិច AUD 1,000,000 ទៅក្នុងក្រុមហ៊ុនប្រភេទ Venture Capital និង Private Equity Funds ដែលធ្វើការវិនិយោគទៅក្នុងក្រុមហ៊ុនប្រភេទ Start-ups និងក្រុមហ៊ុនឯកជនតូចៗ
      • ធ្វើការវិនិយោគយ៉ាងតិច AUD 1,500,000 ទៅក្នុងគម្រោងមូលនិធិ ដែលទទួលបានការអនុម័ត និងកំពុងធ្វើការវិនិយោគទៅក្នុងក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីផ្សារមូលបត្ររបស់ប្រទេសអូស្ត្រាលី
      • ធ្វើយុទ្ធសាស្រ្តក្នុងការវិនិយោគ “Balancing Investment” យ៉ាងតិច AUD 2,500,000 ទៅក្នុងគម្រោងមូលនិធិ ដែលនឹងត្រូវបានវិនិយោគទៅក្នុងទ្រព្យសកម្មច្រើនប្រភេទ
      • ប្រសិនបើការវិនិយោគនេះត្រូវបានដកចេញ ត្រូវតែធ្វើការវិនិយោគម្តងទៀតទៅក្នុងការិនិយោគដែលអនុលោមតាមច្បាប់ក្នុងរយះពេល 30ថ្ងៃ

    ដំណើរការ

    • អ្នកដាក់ពាក្យត្រូវដាក់ឯកសារបង្ហាញពីចំណាប់អារម្មណ៍ ឫ Expression of Interest (EOI) ក្នុង “ការជ្រើសរើសមុខជំនាញ ឬ Skill Select” ដើម្បីទទួលបានការតែងតាំងដោយរដ្ឋាភិបាលរបស់រដ្ឋ ឫតំបន់នោះ
    • នៅពេលទទួលបានការតែងតាំងពីរដ្ឋាភិបាលនៃរដ្ឋ ឬតំបន់ និងការអញ្ជើញឲ្យដាក់ពាក្យ អ្នកត្រូវដាក់ពាក្យសុំទិដ្ឋាការតាមរយៈអនឡាញក្នុងពេល 60ថ្ងៃ
    • នៅពេលទទួលបានការអនុម័តជាគោលការណ៍នៃពាក្យសុំទិដ្ឋាការ វិនិយោគិននឹងទទួលបានដំណឹងពីពេលដែលត្រូវធ្វើការវិនិយោគឲ្យបានត្រឹមត្រូវ
    • ពេលដែលគេធ្វើការវិនិយោគបានត្រឹមត្រូវ ទិដ្ឋាការនឹងត្រូវចេញជាស្ថាពរ
    • ទិដ្ឋាការនេះគឺសម្រាប់រយ:ពេល 5 ឆ្នាំ (ដែលអាចពន្យារដល់ 9 ឆ្នាំ) ជាមួយនឹងតម្រូវការស្នាក់នៅសមស្រប

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។