តើអ្វីទៅជាកម្មវិធីសញ្ជាតិហ្រ្គីណាដាដោយកម្មវិធីវិនិយោគ?

កម្មវិធីវិនិយោគទទួលបានសញ្ជាតិប្រទេសហ្រ្គីណាដា ត្រូវបានរចនាឡើងដើម្បីផ្តល់ឱកាសសម្រាប់អ្នកវិនិយោគ អ្នកដាក់ពាក្យ និងគ្រួសាររបស់ពួកគេដើម្បីទទួលបានសញ្ជាតិនៅ ពេលដែលធ្វើការវិនិយោគលើគម្រោងអចលនទ្រព្យនៅហ្រ្គីណាដា។ ដើម្បីមានសិទ្ធិទទួលបានកម្មវិធីនេះ អ្នកដាក់ពាក្យសុំត្រូវធ្វើការចូលរួមផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 150,000 ជាការបរិច្ចាគរបស់រដ្ឋាភិបាល ឬវិនិយោគយ៉ាងតិច USD 220,000 ក្នុងគម្រោងអចលនទ្រព្យមួយ។ នៅពេលបញ្ចប់កម្មវិធីដោយជោគជ័យ បេក្ខជននិងក្រុមគ្រួសាររបស់ពួកគេត្រូវបានផ្តល់សញ្ជាតិ ហ្រ្គីណាដាពេញមួយជីវិត។

អត្ថប្រយោជន៍

  • ទទួល​បាន​សញ្ជាតិពេញមួយជីវិត​ និងអាចបន្តទៅអ្នកជំនាន់​​ក្រោយបាន
  • អនុញ្ញាតអោយកាន់សញ្ជាតិច្រើន
  • សមាជិកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
    1. ប្តី/ប្រពន្ធ
    2. កូនអាយុក្រោម 30 ឆ្នាំ
    3. ឳពុកម្តាយ ឬ​ជីដូន​ជីតា
    4. បងប្អូនរបស់អ្នក​ដាក់​ពាក្យ​បង្គោល​ ឬ​ប្តី/ប្រពន្ធ មាន​អាយុ​លើស​ 18​ឆ្នាំ នៅ​លីវ​ និងគ្មាន​កូន
  • ធ្វើដំណើរទៅ​កាន់​ច្រើន​ជាង​ 140 ប្រទេស​ដោយមិនត្រូវការទិដ្ឋាការ
  • មិនមានតម្រូវការលក្ខខណ្ឌលើភាសា
  • មានរបបពន្ធដែលគួរអោយទាក់ទាញ
  • មានសិទ្ធិក្នុងការដាក់ពាក្យ USA E-2 Visa
  • មិនតម្រូវ​ឲ្យទៅស្នាក់នៅ
  • ដំណើរ​ការ​ឆាប់​រហ័ស
  • មិនមានតម្រូវការអប់រំ ឬតម្រូវការបទពិសោធន៍
  • មានសិទ្ធិរស់នៅ ធ្វើការនិងតាំងទីលំនៅ​ នៅបណ្តាតំបន់នៃសមាជិកខារីបៀន CARICOM

    Request for more information



    លក្ខខណ្ឌ

    • ត្រូវមានអាយុលើសពី 18 ឆ្នាំ
    • មិនត្រូវមានប្រវត្តិជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយ
    • រាល់​ឯកសារ​ត្រូវ​តែ​ជាភាសា​អង់គ្លេស
    • ធ្វើការបរិច្ចាក ឬវិនិយោគដែលមាន​លក្ខណៈសម្បត្តិត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ
    • ការ​ដាក់​ពាក្យស្នើសុំត្រូវធ្វើឡើងតាមរយៈភ្នាក់ងារដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល

    ជម្រើសវិនិយោគ

    ជម្រើសបរិច្ចាក

    ចំនួនអប្បបរមាសម្រាប់ការ​បរិច្ចាក៖

    • ទឹកប្រាក់ចំនួន USD 150,000 សម្រាប់អ្នកដាក់ពាក្យម្នាក់
    • ទឹកប្រាក់ចំនួន USD 200,000​ សម្រាប់អ្នកដាក់ពាក្យម្នាក់ និង​សមាជិក​រហូត​ដល់​ 3​នាក់
    • ទឹកប្រាក់ចំនួន USD 25,000​ សម្រាប់រាល់ការ​បន្ថែម​​សមាជិក​ម្នាក់
    1. ជម្រើសអចលនទ្រព្យ (Direct Purchase)

    ទិញអចលនទ្រព្យដែលមានការអនុញ្ញាត្តិ​ដោយ​រដ្ឋាភិបាលក្នុងតម្លៃចាប់ពី USD 350,000 ហើយ​​ត្រូវធ្វើការ​កាន់កាប់/រក្សាទុកអចលនទ្រព្យនោះយ៉ាងតិចរយៈពេល 5 ឆ្នាំ

    1. ជម្រើសអចលនទ្រព្យ (Share Investment)
    • ធ្វើការវិនិយោគទៅលើអចលនទ្រព្យដែលមានតម្លៃចាប់​ពី USD 220,000 លើគម្រោងដែលមានការទទួលស្គាល់ពីរដ្ឋាភិបាល ត្រូវរក្សាទុកការវិនិយោគ​យ៉ាងតិចរយៈពេល 5 ឆ្នាំ
    • កម្រៃសេវាផ្សេងៗត្រូវបានអនុវត្តរួមមាន​ថ្លៃសេវាត្រួតពិនិត្យលក្ខណ:សម្បត្តិ ថ្លៃរៀបចំឯកសារ និង ថ្លៃសេវារដ្ឋាភិបាលផ្សេងទៀត។

    ដំណើរការ (4-8 ខែ)

    • រៀបចំឯកសារដែលតម្រូវទាំងអស់ ដាក់បញ្ជូនតាមរយៈភ្នាក់ងារ និងបង់ថ្លៃសេវាត្រួតពិនិត្យនិងថ្លៃសេវា​រដ្ឋាភិបាល
    • នៅពេល​ទទួល​បាន​គោលការណ៍យល់ព្រម អ្នកដាក់ពាក្យសុំ ត្រូវបំពេញបញ្ចប់​លើ​ការវិនិយោគដែលតម្រូវ ​និងបង់ថ្លៃរដ្ឋាភិបាលដែលនៅសល់
    • ការសម្រេចនឹងអាចដឹងបាននៅរវាង 60 ថ្ងៃ គិតចាប់ពីថ្ងៃដែលដាក់ឯកសារស្នើសុំផ្លូវការ
    • អ្នកនឹងទទួលបានលិខិតឆ្លងដែន បន្ទាប់ពីទទួល​បានការអនុម័តសញ្ជាតិ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ប្រទេសហ្គ្រីណាដា (GRENADA)

      កម្មវិធីការទទួលបានសញ្ជាតិតាមរយៈការវិនិយោគ (ហៅកាត់ថា “CIP”) របស់ប្រទេសហ្គ្រីណាដា (Grenada) ផ្តល់ជូនបុគ្គលដែលគ្រប់លក្ខខណ្ឌ និងក្រុមគ្រួសាររបស់ពួកគាត់នូវឱកាសដើម្បីទទួលបានសញ្ជាតិស្របច្បាប់ពេញលេញ និងលិខិតឆ្លងដែននៅពេលធ្វើការវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រទេសហ្គ្រីណាដា (Grenada)។

      នាពេលបច្ចុប្បន្ននេះ ជម្រើសនៃការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានចំនួនពីរគឺ៖

      មូលនិធិកំណែទម្រង់ជាតិ

      • ធ្វើការចូលរួមបរិច្ចាគថវិកាចំនួន 150,000 ដុល្លារអាមេរិកសម្រាប់បេក្ខជនតែម្នាក់
      • ធ្វើការចូលរួមបរិច្ចាគថវិកាចំនួន USD 200,000 ដុល្លារអាមេរិកសម្រាប់បេក្ខជនចម្បង ដែលមានអ្នកនៅក្នុងបន្ទុកម្នាក់ ឬសមាជិកគ្រួសារយ៉ាងច្រើន 4 នាក់ (ត្រូវបរិច្ចាគបន្ថែមចំនួន USD 25,000 អាមេរិកសម្រាប់អ្នកនៅក្នុងបន្ទុកបន្ថែមម្នាក់ៗករណីសមាជិកលើសពី៤នាក់)។

      វិនិយោគលើអចលន​ទ្រព្យ

      • ធ្វើការវិនិយោគចំនួន 220,000 ដុល្លារអាមេរិកទៅក្នុងគម្រោង ដែលត្រូវបានអនុម័ត នៅក្នុងវិស័យ ទេសចរណ៍និងកន្លែងស្នាក់នៅ ដែលការវិនិយោគនឹងត្រូវរក្សាទុកក្នុងរយៈពេលយ៉ាងតិច 5 ឆ្នាំ
      • ធ្វើការការវិនិយោគចំនួន 350,000 ដុល្លារអាមេរិកទៅក្នុងគម្រោងអចលនទ្រព្យ ដែលត្រូវបានអនុម័ត ដែលការវិនិយោគនឹងត្រូវរក្សាទុកក្នុងរយៈពេលយ៉ាងតិច ៣ ឆ្នាំ

      ការចំណាយសម្រាប់ដំណើរការដាក់ពាក្យ ការវាយតម្លៃ និងថ្លៃសេវារបស់រដ្ឋាភិបាល គឺបន្ថែមពីលើចំនួនទឹកប្រាក់វិនិយោគដែលបានរៀបរាប់ខាងលើ។

      ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានសញ្ជាតិហ្រ្គីណាដា (Grenada) បេក្ខជនត្រូវតែមានអាយុចាប់ពី 18 ឆ្នាំ មានអត្តចរិតល្អ ដោយគ្មានប្រវត្តិបទឧក្រិដ្ឋ ហើយធ្វើការវិនិយោគ ឬការចូលរួមបរិច្ចាក ក្នុងជម្រើសវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

      បេក្ខជនដែលមិនមានសិទ្ធិ គឺជាអ្នកដែល៖

      • ផ្តល់ព័ត៌មានមិនពិតលើពាក្យសុំរបស់ពួកគេ។
      • ធ្លាប់ត្រូវបានផ្តន្ទាទោសនៅក្នុងប្រទេសណាមួយ ពីបទល្មើសដែលត្រូវជាប់ពន្ធនាគារជាអតិប្បរមារ ស្មើ ឬប្រហាក់ប្រហែលនឹងទោសដែលបានកំណត់ក្នុងប្រទេសហ្គ្រីណាដា​ (Grenada) (លើកលែងតែបានទទួលការលើកលែងទោសជាស្ថាពរ)
      • គឺជាកម្មវត្ថុនៃការស៊ើបអង្កេតឧក្រិដ្ឋកម្ម
      • បង្កហានិភ័យសន្តិសុខជាតិរបស់ប្រទេសហ្គ្រីណាដា​ (Grenada) ឬប្រទេសផ្សេងទៀត
      • បានចូលរួមនៅក្នុងសកម្មភាពណាមួយដែលទំនងជាបង្កឱ្យមានការប៉ះពាល់ដល់ប្រទេសហ្គ្រីណាដា​ (Grenada)
      • ត្រូវបានបដិសេធផ្តល់ទិដ្ឋាការទៅកាន់ប្រទេសណាមួយដែល ប្រទេសហ្គ្រីណាដា​ (Grenada)​ទទួលបានការលើកលែងទិដ្ឋាការធ្វើដំណើរ ហើយមិនដែលបានទទួលទិដ្ឋាការទៅកាន់ប្រទេសដែលបានចេញការបដិសេធនោះឡើងវិញ។
      • ប្តីឬប្រពន្ធ របស់បេក្ខជនចម្បង
      • កូននៅក្នុងបន្ទុករបស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុក្រោម៣០ឆ្នាំ និងដែលកំពុងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង
      • ឪពុកម្តាយ ឬជីដូនជីតារបស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង។
      • បងប្អូនបង្កើត របស់បេក្ខជនចម្បង ឬរបស់ប្តីប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុយ៉ាងតិច 18 ឆ្នាំ និងដែលនៅលីវ ហើយគ្មានកូន។
      • កូនដែលកើតក្នុងរយៈពេល 12 ខែក្រោយពីឪពុកឬម្តាយទទួលបានការផ្តល់សញ្ជាតិ។ឮ

      លិខិតឆ្លងដែនរបស់ហ្គ្រីណាដា (Grenada)   អនុញ្ញាតឱ្យលោកអ្នកធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការទៅកាន់ប្រទេសជាង 140 រួមទាំងប្រទេសចិន ហុងកុង សិង្ហបុរី ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។

      អនុញ្ញាត​​​​​​​​​​​​​​​​​​​​​​​​​ឲ្យលោកអ្នកមានសញ្ជាតិពីរ។ សញ្ជាតិហ្គ្រីណាដា (Grenada)  មានសុពលភាពពេញមួយជីវិត ហើយអាចផ្តល់ដល់សមាជិកគ្រួសារជំនាន់ទី 2 (កូនដែលកើតបន្ទាប់ពីការយល់ព្រមលើពាក្យសុំ) និងសមាជិកគ្រួសារជំនាន់ទី 3 (មិនស្វ័យប្រវត្តិ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

      រយៈពេលដំណើរការ ជាធម្មតាគឺប្រហែល ៦-១២ ខែ។

      មិនមានតម្រូវការក្នុងការធ្វើដំណើរ ឬរស់នៅក្នុងប្រទេសហ្គ្រីណាដា (Grenada)   នៅមុនពេលទទួលបានសញ្ជាតិនោះទេ។

      អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថាពួកគេមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការវិនិយោគ ហើយថវិកានោះបានទទួលដោយស្របច្បាប់។ ប្រភេទនៃឯកសារដែលត្រូវការ អាចនឹងប្រែប្រួលអាស្រ័យលើប្រភព នៃថវិកាដែលនឹងប្រើសម្រាប់ការវិនិយោគ។

      បេក្ខជនអាចរាប់បញ្ចូលទាំងប្រាក់ ដែលត្រូវបានផ្តល់អោយដោយមិត្តភ័ក្តិ ឬសមាជិកគ្រួសារសម្រាប់ការ  វិនិយោគ។ ក្នុងករណីភាគច្រើន ឯកសារបន្ថែមនឹងត្រូវបានទាមទារពីអ្នកឧបត្ថម្ភទាក់ទងនឹងប្រភពនៃមូលនិធិរបស់ពួកគេ។ ប្រភេទនៃឯកសារដែលត្រូវការនឹងប្រែប្រួលអាស្រ័យលើប្រភពនៃមូលនិធិសម្រាប់ធ្វើការ​វិនិយោគ។

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។