តើអ្វីទៅជាកម្មវិធីទិដ្ឋាការមាស នៃប្រទេសព័រទុយហ្គាល់?
កម្មវិធីទិដ្ឋាការមាស នៃប្រទេសព័រទុយហ្គាល់ គឺជាកម្មវិធីវិនិយោគដើម្បីទទួលបានសិទ្ធិស្នាក់នៅ។ កម្មវិធីនេះជួយអោយវិនិយោគិនដែលមិនមែនជាជនជាតិអឺរ៉ុប ធ្វើការវិនិយោគដែលត្រូវគ្រប់លក្ខខណ្ឌ នឹងអាចរស់នៅប្រទេសព័រទុយហ្គាល់បាន។
អត្ថប្រយោជន៍
- សមាជិកក្នុងបន្ទុកដែលអាចដាក់បញ្ជូលបាន
- ប្តី/ប្រពន្ធ រឺ ដៃគូស្របច្បាប់
- កូនក្នុងបន្ទុក
- ឪពុកម្តាយ
- ជាសមាជិកនៃតំបន់Schengen និងជាសមាជិកសហភាពអឺរ៉ុប
- សិទ្ធិក្នុងការស្នាក់នៅ ធ្វើការនៅក្នុងប្រទេសនេះបាន
- ជាផ្លូវមួយដែលទទួលបានសិទ្ធិរស់នៅ និងសញ្ជាតិក្នុងប្រទេសនេះបន្ទាប់ពីរយះពេល 5 ឆ្នាំ
- ការអប់រំមានស្តង់ដាខ្ពស់ និងប្រព័ន្ធថែរក្សាសុខភាពល្អ
- អាចធ្វើដំណើរដោយសេរីនៅតំបន់ Schengen ដោយមិនចាំបាច់មានទិដ្ឋាការ
- តម្រូវការស្នាក់នៅរយះពេលខ្លី
- មិនមានតម្រូវការផ្នែកភាសា ការអប់រំឬ តម្រូវការគ្រប់គ្រង
ជម្រើសការវិនិយោគ
- ទឹកប្រាក់អប្បបរមាចំនួន ៣៥០,០០០អឺរ៉ូ ក្នុងមូលនិធិវិនិយោគព័រទុយហ្កាល់
- រយ:ពេលវិនិយោគអប្បបរមារយះពេល 5 ឆ្នាំ
- ចំនួនទឹកប្រាក់វិនិយោគអប្បបរមា 60% នឹងត្រូវបានប្រើប្រាស់ទៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មដែលមានទីស្នាក់ការកណ្តាលនៅព័រទុយហ្កាល់
- ធ្វើការទិញអចលនទ្រព្យ ក្នុងទឹកប្រាក់ជាអប្បបរមា ចំនួន ៣៥០,០០០ អឺរ៉ូរឺ ២៨០,០០០ អឺរ៉ូ
- អចលនទ្រព្យ ត្រូវតែមានអាយុកាលយ៉ាងតិច 30 ឆ្នាំ រឺ មានទីតាំងនៅតំបន់បង្កើតទីក្រុងឡើងវិញ
- មានការប្តេជ្ញាដើម្បីធ្វើការជួសជុលសាងសង់ឡើងវិញ
* មានទីតាំងនៅតំបន់មានដង់ស៊ីតេទាប
- ទិញអចលនៈទ្រព្យដែលមានតម្លៃអប្បបរមា ៥០០,០០០ អឺរ៉ូ
លក្ខខណ្ឌ៖
- ត្រូវមានអាយុចាប់ពី 18 ឆ្នាំឡើង និងមិនមែនជាជនជាតិអឺរ៉ុប
- ធ្វើការវិនិយោគដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រទេសនេះដោយប្រើមូលនិធិពីបរទេស
- ត្រូវរក្សាទុកការវិនិយោគយ៉ាងតិចរយះពេល 5 ឆ្នាំ
- មិនមានបំណុលនៅក្នុងស្ថាប័នណាមួយនៃប្រទេសព័រទុយហ្គាល់
- មិនមានប្រវត្តិបទឧក្រិដ្ឋ
- ត្រូវមានការធានារ៉ាប់រងសុខភាពឯកជន
- មិនធ្លាប់ចូល ឬ ស្នាក់នៅខុសច្បាប់ក្នុងប្រទេសនេះ
- បង្កើតគណនីធនាគារ និងទទួលបានលេខអត្តសញ្ញាណពន្ឋនៅព័រទុយហ្គាល់
- ត្រូវបំពេញតាមតម្រូវការស្នាក់នៅក្នុងប្រទេសព័រទុយហ្គាល់ដូចខាងក្រោម៖
- 7 ថ្ងៃកំឡុងពេលឆ្នាំដំបូង និង
- 14 ថ្ងៃ នៅក្នុងរយៈពេលពីរឆ្នាំបន្តបន្ទាប់គ្នា
ដំណើរការ
- ទទួលបានលេខអត្តសញ្ញាណពន្ធនៅព័រទុយហ្គាល់
- បង្កើតគណនីធនាគារនៅក្នុងប្រទេសព័រទុយហ្កាល់
- បំពេញការវិនិយោគដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់
- បំពេញរាល់តម្រូវការឯកសារពាក្យសុំ
- បញ្ជូលពាក្យសុំទៅការិយាល័យព្រំដែននិងអន្តោប្រវេសន៍ SEF
- នៅពេលមានការយល់ព្រម អ្នកដាក់ពាក្យសុំត្រូវទៅព័រទុយហ្គាល់សម្រាប់ការធ្វើ biometrics មុនពេលចេញលិខិតអនុញ្ញាតស្នាក់នៅ
- ប័ណ្ណស្នាក់នៅត្រូវបានផ្តល់ជូនរយៈពេល ១ ឆ្នាំ។ នឹងអាចបន្តសុពលភាពរយៈពេល ២ ឆ្នាំជាបន្តបន្ទាប់
FAQ
ដោយយោងទៅតាមការប្រកាសពីការផ្លាស់ប្តូរនៃកម្មវិធី យើងសង្កេតឃើញថាមានការស្នើសុំ ដែលបង្ហាញ នៅកិច្ចប្រជុំថវិកាជាតិ សម្រាប់ឆ្នាំ 2020 ត្រូវបានទទួលការអនុម័ត តែមិនបានន័យថានឹងមានការផ្លាស់ប្តូរ ភ្លាមៗនៃច្បាប់កម្មវិធីនេះទេ ប៉ុន្តែអាចនឹងមានការសម្រេចដោយរដ្ឋាភិបាល ដើម្បីធ្វើកំណែទម្រង់ច្បាប់នេះ ក្នុងអំឡុងឆ្នាំ 2020 នេះ។ នៅមានវគ្គបន្ត
តើកម្មវិធីទិដ្ឋាការមាសរបស់ព័រទុយហ្គាល់គឺជាអ្វី?
កម្មវិធីទិដ្ឋាការមាសរបស់ព័រទុយហ្គាល់ គឺជាកម្មវិធីវិនិយោគដើម្បីបានសិទ្ធិស្នាក់នៅ។ វាអាចជួយអោយ វិនិយោគិនដែលមិនមែនជាជនជាតិអឺរ៉ុប អាចធ្វើការវិនិយោគដែលមានការទទួលស្គាល់នៅ ព័រទុយហ្គាល់។
តើអ្វីជាគុណប្រយោជន៍នៃកម្មវិធីទិដ្ឋាការមាសរបស់ព័រទុយហ្គាល់?
កម្មវិធីទិដ្ឋាការមាសអាចផ្តល់ដល់វិនិយោគិននូវគុណប្រយោជន៍ដូចខាងក្រោម៖
- មិនចាំបាច់សុំទិដ្ឋាការចូលប្រទេសព័រទុយហ្គាល់
- មិនចាំបាច់សុំទិដ្ឋាការទៅអឺរ៉ុប (Schengen area);
- អាចរស់់នៅ និងធ្វើការបាននៅព័រទុយហ្គាល់
- សិទ្ធិស្នាក់នៅអាចបន្តដល់សមាជិកគ្រួសារបាន
- តម្រូវការស្នាក់នៅមានចំនួនតិច
- អាចសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍ ឫ សញ្ជាតិបាន បន្ទាប់ពី 5 ឆ្នាំ
តើឯកសារទាំងអស់ត្រូវតែជាភាសាព័រទុយហ្គាល់មែនទេ?
ឯកសារទាំងអស់ត្រូវតែមកជាមួយការបកប្រែដែលមានការទទួលស្គាល់
តើឯកសារត្រូវធ្វើការបញ្ជាក់ តាមផ្លូវច្បាប់ និង notarized ដែរឫទេ?
រាល់ឯកសារទាំងអស់ និងការបកប្រែត្រូវមានការបញ្ជាក់ Apostilled នៅក្នុងប្រទេសដើម បើសិនជា ប្រទេសនោះគឺជាសមាជិកនៃ Apostille (Hague) Convention.។ ប្រសិនបើប្រទេសនោះ មិនមែនជាសមាជិក ឯកសារត្រូវធ្វើការបញ្ជាក់់តាមផ្លូវច្បាប់ ដោយរដ្ឋាភិបាលក្នុងស្រុក ហើយបន្ទាប់ មកត្រូវធ្វើការបោះត្រាដោយ ក្រសួងការបរទេសនៃប្រទេសនោះ និងផ្ញើរទៅក្រុមការងារផ្នែកការទូត នៅព័រទុយហ្គាល់ ដើម្បីធ្វើការបោះត្រាបន្ត។ ការធ្វើនិត្យានុកូលកម្ម ឫ Apostille នេះ ជាធម្មតា នឹងផុត កំណត់សុពលភាព ក្នុងរយ:ពេល 3-6 ខែ ។ សូមពិនិត្យមើលតារាងរាយឯកសារ សម្រាប់ ពត៌មានបន្ថែម។
តើអ្នកណាខ្លះអាចដាក់ពាក្យកម្មវិធីទិដ្ឋាការមាសនេះបាន?
វិនិយោគិនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
- មានអាយុលើសពី 18 ឆ្នាំ
- មិនមានប្រវត្តិឧក្រិដ្ឋ
- មិនមែនជាជនជាតិអឺរ៉ុប
- មិនធ្លាប់ចូល ឫរស់នៅមិនស្របច្បាប់ក្នុងប្រទេសព័រទុយហ្គាល់
- បង្ហាញពីភស្តុតាង បញ្ជាក់ពីការធ្វើវិនិយោគដែលមានការទទួលស្គាល់
តើទិដ្ឋាការមាសមានសុពលភាពប៉ុន្មាន?
ប័ណ្ណដំបូង នឹងចេញជាបែប ទិដ្ឋាការមាស ដែលមានសុពលភាព 1 ឆ្នាំ និងបន្ទាប់មក គឺប័ណ្ណថ្មី មាន សុពលភាព 2 ឆ្នាំ ហើយបន្ទាប់មកអាចបន្តសុពលភាពបាន រៀងរាល់ 2 ឆ្នាំម្តង អោយតែការវិនិយោគ នៅរក្សាបាន។
តើមានតម្រូវការភាសាដែរទេសម្រាប់កម្មវិធីទិដ្ឋាការមាសនេះ?
មិនមានទេ តែនឹងមានតម្រូវការភាសា នៅពេលដាក់ពាក្យសុំយកសិទ្ធិរស់នៅអចិន្ត្រៃយ៍ ឫសញ្ជាតិ។
តើមានតម្រូវការស្នាក់នៅដែររឺទេ?
អ្នកដាក់ពាក្យត្រូវស្នាក់នៅរយ:ពេល 7 ថ្ងៃ នៅឆ្នាំទីមួយ និងស្នាក់នៅ14 ថ្ងៃ នៅរៀងរាល់ពីរឆ្នាំបន្ទាប់។
តើតម្រូវការវិនិយោគមានអ្វីខ្លះ?
មានជម្រើសមួយចំនួនសម្រាប់វិនិយោគិន។ ជម្រើសទាំងនោះមានដាក់នៅក្នុងគេហទំព័រ របស់ អាជ្ញាធរអន្តោប្រវេសន៍របស់ព័រទុយហ្គាល់ SEF ។ ជម្រើសទាំងនោះរួមមាន៖
- ការវិនិយោគយ៉ាងតិច EUR 350,000 ទៅក្នុងមូលធនវិនិយោគនៅព័រទុយហ្គាល់ ហើយត្រូវរក្សាទុក ចំនួន 5 ឆ្នាំ
- ទិញអចលនទ្រព្យតម្លៃយ៉ាងតិច EUR 500,000 និងត្រូវរក្សាទុក 5 ឆ្នាំ
- ទិញអចលនទ្រព្យ ដើម្បីជួសជុលឡើងវិញ ក្នុងតម្លៃយ៉ាងតិច EUR 350,000 និងសាងសង់ជាង 30ឆ្នាំរួចមកហើយ និងត្រូវរក្សាទុក 5 ឆ្នាំ
- មានទៀត
តើមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីបន្តសុពលភាពទិដ្ឋាការមាសនេះ?
ដើម្បីបន្តសុពលភាពទិដ្ឋាការមាសនេះ វិនិយោគិនត្រូវបន្តបំពេញលក្ខខណ្ឌដំបូង នៅពេលដែលទិដ្ឋាការ ត្រូវបានផ្តល់ជូន (ឧ. នៅតែជាម្ចាស់អចលនទ្រព្យ ក្នុងតម្លៃ EUR 500,000)។
តើទិដ្ឋាការមាសអាចធ្វើការនៅព័រទុយហ្គាល់បានទេ?
បាន
តើអ្នកកាន់ទិដ្ឋាការមាស អាចធ្វើការដោយស្វ័យប្រវត្តិ នៅបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតដែរទេ?
ទេ ប័ណ្ណនេះអនុញ្ញាតអោយវិនិយោគិន រស់នៅ និងធ្វើការនៅព័រទុយហ្គាល់តែប៉ុណ្ណោះ។
តើអ្នកកាន់ទិដ្ឋាការមាសនេះ អាចស្នាក់នៅប្រទេសនៅ Schengen ក្រៅពីព័រទុយហ្គាល់ បាន រយ:ពេលប៉ុន្មាន?
អ្នកកាន់ទិដ្ឋាការមាស អាចស្នាក់នៅបានដល់ 90ថ្ងៃ នៅ Schengen ក្នុងរយ:ពេល 180 ថ្ងៃ។
តើអ្នកដាក់ពាក្យត្រូវធ្វើដំណើរទៅព័រទុយហ្គាល់ដែររឺទេ?
ត្រូវហើយបេក្ខជនទាំងអស់ត្រូវធ្វើដំណើរទៅព័រទុយហ្កាល់ នៅពេលទទួលបានការអនុម័ត្រ ដើម្បីធ្វើ biometrics។ បន្ទាប់មកទៀត អ្នកដាក់ពាក្យសុំទាំងអស់តម្រូវឱ្យធ្វើដំណើរទៅព័រទុយហ្កាល់យ៉ាងតិច ៧ ថ្ងៃក្នុងឆ្នាំដំបូង បន្ទាប់មក ១៤ ថ្ងៃក្នុងរយៈពេល ២ ឆ្នាំបន្ទាប់។
តើអ្នកណាខ្លះដែលអាចចូលរួមក្នុងកម្មវិធីទិដ្ឋាការមាសនេះបាន?
សាច់ញាតិខាងក្រោម ដែលអាចដាក់បញ្ចូលបាន៖
- ប្តី/ប្រពន្ធ ឫដៃគូជីវិត ដែលមានចុះបញ្ជីក្រោមច្បាប់ មិនថាក្នុងស្រុក ឫនៅក្រៅប្រទេស
- កូននៅក្នុងបន្ទុក ដែលស្ថិតនៅក្រោមបន្ទុករបស់ទាំងប្តី/ប្រពន្ធ ឫរបស់អ្នកដាក់ពាក្យបង្គោល
- កូនដែលបានទទួលចិញ្ចឹមដោយអ្នកដាក់ពាក្យតាំងពីមិនទាន់រៀបការ ឫរៀបការហើយ ដោយ បញ្ជាក់ថា ការចិញ្ចឹមនេះមានការទទួលស្គាល់ដោយអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសកំណើត និងមាន សិទ្ធិពេញច្បាប់ សម្រាប់កូនចិញ្ចឹមនោះ ហើយការសម្រេចចិត្តនោះ ក៏មានការទទួលស្គាល់ពី ព័រទុយហ្គាល់ដែរ។
- កូនដែលមានអាយុលើសពី 18 ឆ្នាំ និងស្ថិតនៅក្រោមបន្ទុកនៃឳពុកម្តាយទាំងពីរ ដោយត្រូវ បញ្ជាក់ថាពួកគេនៅលីវ និងកំពុងសិក្សានៅមជ្ឈមណ្ឌលណាមួយ(មិនចាំបាច់នៅក្នុង ព័រទុយហ្គាល់) និង មិនមានកំណត់អាយុ
- ឳពុកម្តាយរបស់អ្នកដាក់ពាក្យ ឫ ប្តី/ប្រពន្ធ ដែលមានវ័យលើសពី 66 ឆ្នាំ ឫ ក្រោម 66 ឆ្នាំ ដោយបញ្ជាក់ថា ពួកគេស្ថិតក្រោមបន្ទុកទាំងស្រុងរបស់អ្នកដាក់ពាក្យ។
- បងប្អូនបង្កើត ក្រោមបន្ទុករបស់អ្នកដាក់ពាក្យបង្គោល ឫ ប្តី/ប្រពន្ធ
សមាជិកក្នុងបន្ទុកទាំងអស់ ត្រូវរក្សានូវតម្រូវការក្នុងពាក្យស្នើសុំ ដើម្បីបន្តសុពលភាព ទិដ្ឋាការ មាសនេះ ដើម្បីដាក់ពាក្យយកសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឫ សញ្ជាតិ (ឧ. ត្រូវតែនៅលីវ និងត្រូវបន្ត ចូលរៀននៅក្នុងមជ្ឈមណ្ឌលសិក្សាណាមួយ)។
តើអ្នកដាក់ពាក្យអាចធ្វើការវិនិយោគ ក្នុងមូលធនវិនិយោគណាក៏បានដែរមែនទេ?
មិនបានទេ មូលធនវិនិយោគ ត្រូវបំពេញលក្ខខណ្ឌ ក្រោមកម្មវិធីទិដ្ឋាការមាស។
តើអ្នកដាក់ពាក្យអាចទិញអចលនទ្រព្យណាក៏បានដែរមែនទេ?
វិនិយោគិនមានលក្ខខណ្ឌបត់បែនច្រើន នៅពេលដែលត្រូវទិញអចលនទ្រព្យ នៅព័រទុយហ្គាល់ ដើម្បី ស្របនឹងលក្ខខណ្ឌកម្មវិធីនេះ និងអាចទិញអចលនទ្រព្យណាក៏បាន រួមមានសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម ឫការទិញដី។ បន្ថែមពីនេះ អ្នកដាក់ពាក្យអាចធ្វើការវិនិយោគ ទៅក្នុងវិធីជាច្រើនដូចជា៖
- ការទិញអចលនទ្រព្យទោល ដោយត្រូវមានចំនួនដូចតម្រូវការវិនិយោគជាអប្បបរមា
- ការទិញអចលនទ្រព្យលើសពីពីរ ដោយដាក់ចូលគ្នាដើម្បីគ្រប់ចំនួនវិនិយោគអប្បបរមា
- ការទិញអចលនទ្រព្យមួយ ឫលើសពីនេះរួមគ្នា ជាមួយនឹងអ្នកផ្សេងទៀត ដោយចំនួននោះ ត្រូវ តែគ្រប់លក្ខខណ្ឌវិនិយោគអប្បបរមាក្នុងម្នាក់។
វិនិយោគិនមិនតម្រូវអោយធ្វើការកាន់កាប់អចលនទ្រព្យនោះ ហើយមានសិទ្ធិក្នុងការជួលអចលនទ្រព្យ នោះដែរ។
តើវិនិយោគិន ត្រូវរក្សាទុកការវិនិយោគក្នុងរយ:ពេលប៉ុន្មាន?
ត្រូវរក្សាទុករយ:ពេល 5 ឆ្នាំ ឫយូរជាងនេះ បើសិនវិនិយោគិនចង់រក្សាប័ណ្ណស្នាក់នៅនេះ ឫរហូតដល់ ពេលពួកគេទទួលបាន សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ ឫ សញ្ជាតិ។ វិនិយោគិនមានសិទ្ធិក្នុងការដកការ វិនិយោគនៅព័រទុយហ្គាល់ ប៉ុន្តែវិនិយោគិន និងសមាជិកក្នុងបន្ទុក នឹងមិនអាចបន្តសុពលភាព នៅពេល ដែលផុតកំណត់ទេ។ សម្រាប់មូលធនវិនិយោគ អាចមានគោលការណ៍ផ្ទៃក្នុង ស្នើសុំអោយទឹកប្រាក់ វិនិយោគនោះរក្សាទុកដល់រយ:ពេលណាមួយ (ឧ. 6 ឆ្នាំ)។
តើវិនិយោគិនអាចធ្វើការវិនិយោគផ្សេងទៀត បន្ថែមពីលើការវិនិយោគនេះដែរទេ?
បាន វិនិយោគិនមានសិទ្ធិក្នុងការធ្វើវិនិយោគបន្ថែមទៀត ឫការទិញបន្ថែមណាមួយបាន។
តើការវិនិយោគអាចបន្តទៅអោយសមាជិកគ្រួសារផ្សេងទៀត ដែលចូលរួមជាមួយវិនិយោគិន នៅព័រទុយហ្គាល់នេះទេ?
ការវិនិយោគមិនអាចបន្តបានទេ។ វិនិយោគិន ត្រូវរក្សាការវិនិយោគក្រោមឈ្មោះផ្ទាល់ខ្លួន ដើម្បីរក្សាទុក ទិដ្ឋាការមាសនេះ។
តើពេលណា ដែលទឹកប្រាក់វិនិយោគត្រូវបញ្ជូនទៅព័រទុយហ្គាល់?
ទឹកប្រាក់វិនិយោគតម្រូវអោយដាក់ នៅមុនពេលដាក់ពាក្យស្នើសុំទិដ្ឋាការមាសនេះ។
តើអ្នកកាន់ទិដ្ឋាការមាស អាចដាក់ពាក្យសុំសិទ្ធិរស់នៅអចិន្ត្រៃយ៍បានដែររឺទេ?
ពាក្យស្នើសុំសម្រាប់សិទ្ធរស់នៅអចិន្ត្រៃយ៍ ត្រូវតែដាក់ទៅអោយភ្នាក់ងារព្រំដែន នៃព័រទុយហ្គាល់ (SEF) ក្រោមច្បាប់ជនបរទេស ហើយសិទ្ធិរស់នៅអចិន្ត្រៃយ៍អាចផ្តល់អោយបានលុះត្រាតែ៖
- ត្រូវមានប័ណ្ណស្នាក់នៅ (រួមមានទិដ្ឋាការមាស) យ៉ាងហោចណាស់ 5 ឆ្នាំ ហើយបានបំពេញ លក្ខខណ្ឌស្នាក់នៅ។
- ក្នុងអំឡុងពេល 5 ឆ្នាំចុងក្រោម មិនមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយ ដែលនាំអោយមាន ការកាត់ទោស លើសពីមួយឆ្នាំ
- មានលទ្ធភាពគ្រប់គ្រាន់ដើម្បីទ្រទ្រង់ជីវភាពខ្លួនឯង និងសមាជិកក្នុងបន្ទុកទាំងអស់
- មានទីលំនៅនៅព័រទុយហ្គាល់
- មានចំនេះដឹងជាមូលដ្ឋាន នៃភាសាព័រទុយហ្គាល់។
តើទិដ្ឋាការមាសអាចដាក់ពាក្យយកសញ្ជាតិបានដែរទេ?
សញ្ជាតិព័រទុយហ្គាល់អាចដាក់ពាក្យបាន បើសិនជាមានលក្ខខណ្ឌដូចខាងក្រោម៖
- ជាអ្នកស្នាក់នៅស្របច្បាប់ នៅព័រទុយហ្គាល់ យ៉ាងតិច 5 ឆ្នាំ (កែប្រែច្បាប់ នៅខែកុម្ភះ ឆ្នាំ 2018) ដោយត្រូវបំពេញលក្ខខណ្ឌស្នាក់នៅ 7 ថ្ងៃ ក្នុងឆ្នាំទីមួយ និងយ៉ាងតិច 14 ថ្ងៃ នៅរៀងរាល់ពីរ ឆ្នាំបន្ទាប់។
- មានចំណេះដឹងភាសាព័រទុយហ្គាល់
- មិនមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយ ដែលនាំអោយមានការកាត់ទោសលើសពី 3 ឆ្នាំ ក្រោម ច្បាប់ព័រទុយហ្គាល់។
តើព័រទុយហ្គាល់អនុញ្ញាតអោយកាន់សញ្ជាតិពីរដែររឺទេ?
បាន
ប្រសិនបើអ្នកកាន់ទិដ្ឋាការមាស (អ្នកដាក់ពាក្យបង្គោល ឫសមាជិកក្នុងបន្ទុក) មានកូន តើកូនអ្នក អាចសុំសញ្ជាតិដោយផ្ទាល់តែម្តង បើសិនជាកូននោះកើតនៅព័រទុយហ្គាល់?
បាន សម្រាប់កូនដែលកើតនៅព័រទុយហ្គាល់ ហើយមានឳពុកម្តាយកាន់ប័ណ្ណស្នាក់នៅ លើសពី 2 ឆ្នាំ កូននោះនឹងអាចស្នើសុំសញ្ជាតិបានហើយ។
ប្រសិនបើអ្នកដាក់ពាក្យបង្គោល និងអ្នកក្នុងបន្ទុក បានក្លាយជាជនជាតិហើយ ហើយមានកូន តើកូននោះ អាចដាក់ពាក្យយកសញ្ជាតិតែម្តងបានទេ បើសិនជាកូននោះកើតនៅក្រៅប្រទេស ឫក្នុងព័រទុយហ្គាលផ្ទាល់?
បាន ហើយបើសិនជាកើតនៅក្រៅប្រទេស ក៏អាចស្នើសុំបានដែរ។
តើការដំណើរការឯកសារមានរយ:ពេលប៉ុន្មាន?
ជាធម្មតា ដំណើរការឯកសារតាមរយ:ជម្រើសអចលនទ្រព្យ នឹងមានរយ:ពេលប្រហែល 12-18 ខែ ខណ:ដែល ជម្រើសមូលធនវិនិយោគ ការដាក់ឯកសារ អាចដំណើរការក្នុងរយ:ពេល 3-6 ខែ។ ដំណើរការឯកសារអាចប្រែប្រួល អាស្រ័យទៅនឹងទីតាំងនៃការដាក់ឯកសារ និងចំនួនសមាជិកក្នុង បន្ទុក នៅក្នុងពាក្យស្នើ សុំនោះ។
តើវិនិយោគិន នឹងតម្រូវអោយបង់ពន្ធពីគ្រប់ប្រទេសដែរទេ?
អត់ទេ។ ប្រសិនបើអ្នកកាន់ទិដ្ឋាការមាស មិនបានស្នាក់នៅព័រទុយហ្គាល់ លើសពី 183 ថ្ងៃ ពួកគេនឹងមិន តម្រូវអោយបង់ពន្ធលើប្រាក់ចំណូល ដែលរកបាននៅក្រៅព័រទុយហ្គាល់នោះទេ។ បើមិនដូច្នោះទេ ពួកគេអាចមានសិទ្ធិស្នើសុំការលើកលែងការបង់ពន្ធ លើប្រាក់ចំណូលពីបរទេសមួយចំនួន។
តើចំណូលបានពីការវិនិយោគ ឫ ការជួល នឹងតម្រូវអោយបង់ពន្ធដែរទេ?
តម្រូវ។ ចំណូលបានពីការជួល និងបានពីភាគទុន (ឧ. ការប្រាក់ ភាគលាភ ល.) នឹងតម្រូវអោយបង់ ពន្ធក្នុងចំនួន 28%។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។