អាជ្ញាប័ណ្ណឯករាជ្យផ្នែកហិរញ្ញវត្ថុ (លំនៅដ្ឋានអចិន្ត្រៃយ៍)

កម្មវិធីនេះផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដោយផ្ទាល់ ដូច្នេះហើយកម្មវិធីនេះត្រូវបានអនុញ្ញាតឱ្យអ្នកដាក់ពាក្យដែលគោរពលក្ខខណ្ឌ ស្នើសុំធ្វើការ សិក្សា ឬគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេនៅអាហ្វ្រិកខាងត្បូង។ កម្មវិធីនេះទាមទារទ្រព្យសម្បត្តិសុទ្ធអប្បបរមា ZAR 12,000,000 ( USD 632,000) ហើយជាធម្មតាត្រូវការរយៈពេល 8 ខែដើម្បីរៀបចំឯកសារស្នើសុំ។

អត្ថប្រយោជន៍

  • អាចរស់នៅ ធ្វើការ សិក្សា និង បង្កើតមុខជំនួញនៅ អាហ្រ្វិចខាងត្បូង
  • ទទួលបានសិទ្ធិស្នាក់នៅ នឹង អាចដាក់ពាក្យសុំសៀវភៅអត្តសញ្ញាណមិនមែនសញ្ជាតិបានប៉ុន្តែមិនអាចធ្វើការបោះឆ្នោត
  • មិនមានកំណត់អាយុ​ ឬ​ សញ្ជាតិ
  • មិនមានតម្រូវការវិនិយោគ នឹង​ តម្រូវការស្នាក់នៅ​
  • មិនមានកំណត់សុពលភាព
  • សមាជិកក្នុងបន្ទុកដែលអាចដាក់បញ្ចូលបាន
    • ប្តី រឺ ប្រពន្ធ ដៃគូរស្របច្បាប់​
    • កូនក្នុងបន្ទុក​​ក្រោមអាយុ​ 21​​ ឆ្នាំ​
    • កូនក្នុងបន្ទុកគ្រប់អាយុ​​ដោយពិការភាព តែត្រូវមានការបញ្ជាក់ពីគ្រូពេទ្យ
  • អាហ្រ្វិចខាងត្បូងគឺជាតំបន់ពាណិជ្ជកម្មមួយនៅលើទ្វីបអាហ្រ្វិចជាមួយនឹងទីផ្សារអចលនទ្រព្យដែលមានសន្ទុះលឿន ការថែទាំសុខភាពបែបឯកជនពិសេស និងឧស្សាហកម្មទេសចរណ៍ដែលមានការអភិវឌ្ឍន៍
  • ភស្តុតាងបញ្ជាក់ពីទ្រព្យសម្បត្តិអប្បបរមាដែលបានកំណត់យ៉ាងហោចណាស់ ZAR 12,000,000

    Request for more information



    លក្ខខណ្ឌ

    • បេក្ខជនមិនត្រូវជាបុគ្គលហាមឃាត់ ឬជាបុគ្គលដែលមិនមានសិទ្ធិគ្រប់គ្រាន់
    • មិនត្រូវ​បាន​បដិសេធ​មិនឱ្យ​ចូល​ទៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​
    • មិន​គួរ​បាន​ចូល ឬ​ស្នាក់​នៅ​ដោយ​ខុស​ច្បាប់​នៅ​អាហ្វ្រិក​ខាង​ត្បូង
    • ត្រូវតែមានមធ្យោបាយសេដ្ឋកិច្ចគ្រប់គ្រាន់ ដើម្បីរ៉ាប់រងការចំណាយលើការរស់នៅផ្ទាល់ខ្លួន និងគ្រួសាររបស់ពួកគេ
    • បង់ថ្លៃពាក្យសុំ ZAR 120,000 ដោយផ្ទាល់ទៅអគ្គនាយក (Director General) តាមការយល់ព្រមលើពាក្យសុំ
    • នៅពេលដែលពាក្យសុំត្រូវបានអនុញ្ញាត អ្នកដាក់ពាក្យត្រូវតែចូលអាហ្វ្រិកខាងត្បូងយ៉ាងហោចណាស់ម្តងរៀងរាល់ 3 ឆ្នាំម្តង

    ដំណើរការ​​ (8 ខែ)

    • រៀបចំទម្រង់ពាក្យសុំទាំងអស់ ឯកសារគាំទ្រ និងការបង់ថ្លៃពាក្យសុំ
    • ការដាក់ពាក្យស្នើសុំដោយផ្ទាល់ នៅក្នុងប្រទេសដើមរបស់អ្នកដាក់ពាក្យលំនៅដ្ឋានអចិន្ត្រៃយ៍ និងលំនៅដ្ឋានបណ្តោះអាសន្នរយៈពេលវែង
    • នៅពេលយល់ព្រម រៀបចំការទូទាត់ ZAR 120,000 ទៅអគ្គនាយក (Director General)
    • បេក្ខជនដែលត្រូវបានជ្រើសរើសដោយជោគជ័យនឹងទទួលបានស្ថានភាពលំនៅដ្ឋានអចិន្ត្រៃយ៍ភ្លាមៗនៅអាហ្វ្រិកខាងត្បូង

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។