តើអ្វីជាកម្មវិធីទទួលបានសញ្ជាតិទួរគីតាមរយៈកម្មវិធីវិនិយោគ?

កម្មវិធីសញ្ជាតិ Turkiye ផ្តល់ជូនបុគ្គលដែលមានសិទ្ធិ និងក្រុមគ្រួសាររបស់ពួកគេនូវ

ឱកាសដើម្បីទទួលបានសញ្ជាតិពេញលេញ និងលិខិតឆ្លងដែននៅពេលធ្វើការវិនិយោគមួយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ Türkiye យ៉ាងហោចណាស់ USD 400,000។ កម្មវិធីទួរគីគឺជាផ្នែកមួយនៃការពេញនិយមបំផុតនៅក្នុងពិភពលោក ហើយតម្រូវឱ្យការវិនិយោគត្រូវធ្វើឡើងយ៉ាងហោចណាស់ 3 ឆ្នាំ។

អត្ថប្រយោជន៍

  • អនុញ្ញាត្តិ​ឲ្យ​មានសញ្ជាតិពីរ
  • សមាជិកគ្រួសារអាចដាក់បញ្ចូលបានរួមមាន៖
    1. ប្តី/ប្រពន្ធ
    2. កូនក្នុងបន្ទុកដែលមានអាយុក្រោម 18ឆ្នាំ
  • មានសញ្ជាតិពេញមួយជីវិត និងបន្តដល់អ្នកជំនាន់ក្រោយ
  • មានសិទ្ធិរស់នៅក្នុងប្រទេសនេះជារៀងរហូត
  • ការអប់រំមានស្តង់ដារខ្ពស់ និងប្រព័ន្ធថែរក្សាសុខភាពល្អ
  • ដំណើរការឆាប់រហ័ស
  • អាចធ្វើដំណើរដោយគ្មានទិដ្ឋាការទៅច្រើនជាង 110 ប្រទេស
  • មានភាពងាយស្រួលនៃការទទួលបានទិដ្ឋាការក្នុងការធ្វើដំណើរទៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសអូស្ត្រាលី
  • មានលទ្ធភាពអាចដាក់ពាក្យសុំសម្រាប់កម្មវិធីទិដ្ឋាការ E-2 សហរដ្ឋអាមេរិកបាន
  • មិនមានតម្រូវការស្នាក់នៅ
  • មិនមានតម្រូវការភាសា
  • មិនមានតម្រូវការអប់រំ ឬបទពិសោធន៍ការគ្រប់គ្រង

    Request for more information



    លក្ខខណ្ឌ

    • ត្រូវមានការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងប្រទេសនេះ
    • ត្រូវតម្គល់ការវិនិយោគសម្រាប់រយៈពេលយ៉ាងតិច 3ឆ្នាំ
    • ទទួលបានសញ្ញាប័ត្របញ្ជាក់ការទិញរូបិយប៏ណ្ណ
    • មិនមានប្រវត្តិឧក្រិដ្ឋកម្ម
    • មិនធ្លាប់ចូល ឬស់នៅខុសច្បាប់នៅប្រទេសទួរគី
    • តម្រូវអោយទិញការធានារ៉ាប់រងសុខភាព

    ជម្រើសការវិនិយោគ

    • ទិញអចលទ្រព្យណាមួយដែលមានតម្លៃអប្បបរមាចំនួន USD 400,000 (ឬ មានតម្លៃស្មើលុយទួរគី)
      • អាចធ្វើការទិញអចលទ្រព្យមួយ រឺ លើសពីមួយបាន
      • អចលនទ្រព្យមិនអាចទទួលបានចំណូលណាមួយឡើយ
      • ត្រូវរក្សាការវិនិយោគយ៉ាងតិចរយៈពេល 3ឆ្នាំ
      • មានតម្រូវការរបាយការណ៍វាយតម្លៃដែលចាំបាច់ត្រូវទទួលយកដោយក្រុមប្រឺក្សាមូលធន
      • វិញ្ញាបនប័ត្រចុះបញ្ជីដីធ្លីត្រូវបង្ហាញពីកម្មសិទ្ធិពេញលេញនៃទ្រព្យសម្បត្តិ ឬអចលនទ្រព្យ
      • កិច្ចសន្យាលក់ និងទិញដែលមានសុពលភាពត្រឹមត្រូវពីអ្នកអភិវឌ្ឍន៍

    ដំណើរការ

    • ដាក់ពាក្យសុំលេខចុះបញ្ជីពន្ធនៅប្រទេសទួរគី
    • ជ្រើសរើសអចលទ្រព្យនៅប្រទេសទួរគី
    • បញ្ជប់ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
    • បំពេញរាល់តម្រូវការឯកសារពាក្យសុំ
    • ដាក់ពាក្យសុំសិទ្ធិស្នាក់នៅក្នុងទួរគី
    • នៅពេលមានការយល់ព្រម ដាក់ពាក្យសុំសញ្ជាតិទួរគី
    • ដំណើរការរយះពេលចន្លោះពី 3-6 ខែ

    Contact An Office Nearest To You

    With 30 years of immigration experience, each of Harvey Law Group’s lawyers carefully studies each client’s needs, resources and determines the immigration solution that best aligns with our client’s vision and values.

      Request for more information



      ប្រទេសទួរគី (Türkiye)

      កម្មវិធីការទទួលបានសញ្ជាតិទួរគី (Türkiye) តាមរយៈការវិនិយោគ (Citizenship-by-Investment) ផ្តល់ជូនបុគ្គលដែលមានសិទ្ធិ និងក្រុមគ្រួសាររបស់ពួកគេនូវឱកាសដើម្បីទទួលបានសញ្ជាតិស្របច្បាប់ពេញលេញ និងលិខិតឆ្លងដែននៅពេលធ្វើការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅប្រទេសទួរគី (Türkiye)។

      គឺបុគ្គលដែល៖

      • មិនបានចូល ឬស្នាក់នៅដោយខុសច្បាប់នៅក្នុងប្រទេសទួរគី (Türkiye)
      • មានអាយុយ៉ាងតិច 18 ឆ្នាំ
      • គ្មានប្រវត្តិថ្កោលទោសដែលគ្របដណ្តប់រយៈពេល 1 ឆ្នាំ
      • បង់ពន្ធ និងការចំណាយទាំងអស់ទាក់ទងនឹងពាក្យសុំសញ្ជាតិ

      រក្សាការបណ្តាក់ទុនយ៉ាងតិច 3 ឆ្នាំ។

      បាទ/ចាស។ ប្រទេសទួរគី (Türkiye) ទទួលស្គាល់និងអនុញ្ញាតអោយមានសញ្ជាតិពីរ។

      ទេ ការធ្វើដំណើរទៅកាន់ប្រទេសទួរគី (Türkiye) មិនមែនជាកាតព្វកិច្ចទេ ប៉ុន្តែសូមចំណាំថា៖

      • អ្នកដាក់ពាក្យសុំពេញវ័យម្នាក់ៗត្រូវចុះហត្ថលេខាលើ លិខិតប្រគល់សិទ្ធី (POA) នៅស្ថានទូតទួរគីដែលអនុញ្ញាតឱ្យក្រុមហ៊ុនច្បាប់នៃប្រទេសទួរគី អាចទិញអចលនទ្រព្យ និងដាក់ពាក្យសុំជំនួសអតិថិជន
      • បេក្ខជនម្នាក់ៗ នឹងត្រូវផ្តល់ជីវមាត្រនៅស្ថានទូតទួរគីតាមការយល់ព្រម ប្រសិនបើស្ថានទូតមានឧបករណ៍ត្រឹមត្រូវ។ បើមិនដូច្នោះទេបេក្ខជននឹងត្រូវទៅលេងប្រទេសទួរគី (Türkiye)។

      ទេ មិនមានការរឹតបន្តឹងជាក់លាក់សម្រាប់បុគ្គលដែលទាក់ទងនឹងផ្នែកនយោបាយ (PEP) ឬបុគ្គលដែលគ្មានសញ្ជាតិនោះទេ។

      បេក្ខជនក៏អាចរួមបញ្ចូលផងដែរនូវ៖

      • ប្តី ឬ ប្រពន្ធ
      • កូនៗដែលមានអាយុក្រោម 18 ឆ្នាំ។

      វិនិយោគិនមានភាពបត់បែនច្រើននៅពេលទិញអចលនទ្រព្យនៅប្រទេសទួរគី (Türkiye) ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ស្នើសុំសញ្ជាតិទួរគី (Türkiye) តាមរយៈការវិនិយោគ។ លោកអ្នកអាចទិញអចលនទ្រព្យប្រភេទណាមួយក៏បាន ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលរួមមាន សំណង់លំនៅដ្ឋាន សំណង់ពាណិជ្ជកម្ម ឬការទិញដីជាដើម។

      បាទ/ចាស បានអោយតែតម្លៃសរុប នៃអចលនទ្រព្យទាំងអស់ឈានដល់ការវិនិយោគអប្បបរមា ដែលរដ្ឋាភិបាលតម្រួវ។

      វិនិយោគិនត្រូវរក្សាការវិនិយោគនៅប្រទេសទួរគី (Türkiye) ក្នុងរយៈពេល 3 ឆ្នាំ។

      វិនិយោគិននឹងកាន់កាប់អចលនទ្រព្យទាំងស្រុង។ ដូច្នេះ វិនិយោគិនមានសិទ្ធិពេញលេញក្នុងនាមជាកម្មសិទ្ធករស្របច្បាប់ ហើយមានសិទ្ធិពេញលេញក្នុងការរស់នៅ ឬជួលអចលនទ្រព្យនោះ។

      បាទ/ចាស អ្នកវិនិយោគមានសេរីភាពទាំងស្រុងក្នុងការវិនិយោគបន្ថែម ឬការទិញយកអចលនទ្រព្យផ្សេងទៀត។

      បាទ/ចាស។ ពលរដ្ឋទួរគីអាចដាក់ពាក្យសុំទិដ្ឋាការ E-2 ទៅសហរដ្ឋអាមេរិក បាន។

      ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។