កម្មវិធីសញ្ជាតិ DOMINICA ដោយការវិនិយោគ
កម្មវិធីវិនិយោគរបស់ Dominica Citizenship by Investment គឺសម្រាប់អ្នកវិនិយោគ និងបេក្ខជនទោលដែលកំពុងស្វែងរកការទទួលបានសញ្ជាតិជំនួស និងលិខិតឆ្លងដែនទីពីរ។ កម្មវិធីនេះតម្រូវឱ្យមានការវិនិយោគហិរញ្ញវត្ថុយ៉ាងហោចណាស់ USD 100,000 បរិច្ចាគពីរដ្ឋាភិបាល ឬការវិនិយោគ USD 200,000 ក្នុងអចលនទ្រព្យ។ បេក្ខជនជោគជ័យត្រូវបានផ្តល់សញ្ជាតិពេញមួយជីវិត។
- ជម្រើសនៃការបរិច្ចាគអប្បបរមា៖ USD 100,000
- ជម្រើសអចលនទ្រព្យអប្បបរមា៖ USD 200,000
អត្ថប្រយោជន៍
- ទទួលបានសញ្ជាតិពេញមួយជីវិត និងអាចដល់អ្នកជំនាន់ក្រោយ
- អនុញ្ញាតឲ្យមានសញ្ជាតិទីពីរ
- អ្នកក្រោមបន្ទុកដែលអាចរាប់បញ្ជូលបាន៖
-
- ប្តី/ប្រពន្ធ
- កូនដែលមានអាយុក្រោម 18ឆ្នាំ
- កូនដែលមានអាយុពី 18 ទៅ 30 ឆ្នាំ កំពុងរៀន និងកំពុងស្ថិតក្រោមការផ្គត់ផ្គង់
- កូនស្រីដែលនៅលីវ មានអាយុក្រោម 25ឆ្នាំ និងកំពុងរស់នៅជាមួយអ្នកដាក់ពាក្យ
- ឪពុកម្តាយ និងជីដូនជីតាមានអាយុលើស 65ឆ្នាំប្រសិនបើស្ថិតនៅក្នុងបន្ទុក
- មិនតម្រូវឲ្យទៅស្នាក់នៅ
- ដំណើរការរហ័ស
- មិនមានតម្រូវការកម្រិតការសិក្សា ឬបទពិសោធន៍ការគ្រប់គ្រង
- មានសិទ្ធិរស់នៅ ធ្វើការ និងតាំងទីលំនៅនៅបណ្តាប្រទេសសមាជិកការីបៀន CARICOM
លក្ខខណ្ឌ
- ត្រូវមានអាយុចាប់ពី 18ឆ្នាំឡើងទៅ
- មិនមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋ
- គ្រប់ឯកសារទាំងអស់ត្រូវតែជាភាសាអង់គ្លេស
- ដាក់លិខិតស្នើសុំសញ្ជាតិ ជូនទៅរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសញ្ជាតិនេះ
- អ្នកដាក់ពាក្យអាចបរិចា្ចកទៅកាន់រដ្ឋាភិបាល ឬ ធ្វើការវិនិយោគលើគម្រោងអចលទ្រព្យដែលអនុម័តដោយរដ្ឋាភិបាល
- ពាក្យស្នើសុំត្រូវដាក់តាមភ្នាក់ងារដែលទទួលស្គាល់ដោយរដ្ឋាភិបាល
ជម្រើសការវិនិយោគ
- ជម្រើសបរិចា្ចក
ចំនួនទឹកប្រាក់បរិច្ចាកអប្បបរមា:
- USD 100,000 សម្រាប់អ្នកដាក់ពាក្យបង្កោលតែម្នាក់
- USD 150,000 សម្រាប់អ្នកដាក់ពាក្យដែលអមដោយប្តី រឺ ប្រពន្ធ
- USD 175,000 សម្រាប់អ្នកដាក់ពាក្យដែលអមដោយសមាជិកក្នុងបន្ទុកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំនួន3នាក់
- USD 25,000 សម្រាប់រាល់សមាជិកបន្ថែម មានអាយុក្រោម 18ឆ្នាំ
- USD 50,000 សម្រាប់រាល់សមាជិកបន្ថែម មានអាយុចាប់ពី 18ឆ្នាំឡើង
- ជម្រើសអចលទ្រព្យ
ធ្វើការទិញអចលនទ្រព្យ ដែលមានទឹកប្រាក់អប្បបរមាចំនួន USD 200,000 ហើយត្រូវរក្សារទុក យ៉ាងតិច 3 ឆ្នាំ។
ដំណើរការ (ចន្លោះពី 6 ទៅ 8 ខែ)
- រៀបចំឯកសារតម្រូវទាំងអស់ និងបង់ថ្លៃត្រួតពិនិត្យលក្ខណៈសម្បត្តិ រួមទាំងថ្លៃសេវារដ្ឋាភិបាល
- រៀបចំពាក្យស្នើសុំ និងដាក់ពាក្យតាមរយៈភ្នាក់ងារមានការទទួលស្គាល់
- នៅពេលទទួលបានការអនុម័តអ្នកដាក់ពាក្យត្រូវបង់ទឹកប្រាក់វិនិយោគដែលតម្រូវ រួមទាំងថ្លៃរដ្ឋាភិបាលផ្សេងៗដែលនៅសល់
- លិខិតឆ្លងដែន នឹងទទួលបានបន្ទាប់ពីបញ្ចប់ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទទួលបានការអនុម័តសញ្ជាតិរួចរាល់
ប្រទេស ដូមីនីកា (DOMINICA)
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលបានសញ្ជាតិដូមីនីកា (Domicia) បេក្ខជនត្រូវតែមានអាយុលើសពី 18 ឆ្នាំ មានអត្តចរិតល្អ ដោយគ្មានប្រវត្តិបទឧក្រិដ្ឋ ហើយធ្វើការវិនិយោគ ឬការចូលរួមចំណែកក្នុងជម្រើសវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
បេក្ខជនដែលកម្រិត គឺជាបុគ្គលទាំងឡាយដែលមានសញ្ជាតិ៖
- អ៊ីរ៉ង់
- កូរ៉េខាងជើង
- ស៊ូដង់
- ស៊ីរី
ជនជាតិនៃប្រទេសដែលបានដាក់កំហិតក្នុងបញ្ជីខាងលើមានសិទ្ធិដាក់ពាក្យសុំសញ្ជាតិដូមីនីកា (Dominica) តាមរយៈការវិនិយោគ (CIP) ប្រសិនបើពួកគេ៖
- មិនបានរស់នៅក្នុងប្រទេសដែលបានដាក់កំហិតណាមួយក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ
- មិនមានទ្រព្យសម្បត្តិច្រើននៅក្នុងប្រទេសដែលដាក់កំហិតណាមួយឡើយ និង
- មិនបានអនុវត្ត និងមិនបានធ្វើអាជីវកម្ម ឬសកម្មភាពស្រដៀងគ្នាណាមួយ ឬមួយផ្នែក ជាមួយ ឬនៅក្នុងប្រទេសដែលបានដាក់កំហិតណាមួយ
- ប្តីឬប្រពន្ធ របស់បេក្ខជនចម្បង
- កូននៅក្នុងបន្ទុករបស់បេក្ខជនចម្បង ឬប្តី/ប្រពន្ធរបស់កូននៅក្នុងបន្ទុករបស់បេក្ខជនចម្បង ដែលមានអាយុក្រោម 30 ឆ្នាំ (ត្រូវបង្ហាញភស្តុតាងនៃការចូលរៀនពេញម៉ោងនៅស្ថាប័នអប់រំដែលមានការទទួលស្គាល់ សម្រាប់កូនក្នុងបន្ទុកដែលមានអាយុពី 18 ទៅ 30 ឆ្នាំ)
- កូនក្នុងបន្ទុកយ៉ាងហោចណាស់ 18 ឆ្នាំ ដែលមានបញ្ហាសុខភាពផ្លូវកាយ និង/ឬផ្លូវចិត្ត ហើយដែលកំពុងរស់នៅជាមួយ និងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង
- កូនស្រីដែលមិនទាន់រៀបការរបស់អ្នកដាក់ពាក្យសុំមានអាយុក្រោម 30 ឆ្នាំ
- ឪពុកម្តាយ ឬជីដូនជីតា របស់បេក្ខជនចម្បង ឬរបស់ប្តី/ប្រពន្ធនៃបេក្ខជនចម្បង ដែលមានអាយុលើសពី 55 ឆ្នាំ ដែលកំពុងរស់នៅជាមួយ និងទទួលការគាំទ្រផ្នែកសេដ្ឋកិច្ចយ៉ាងពេញលេញពីបេក្ខជនចម្បង (យ៉ាងហោចណាស់ឪពុកម្តាយ/ជីដូន ម្នាក់ត្រូវតែមានអាយុ 55 ឆ្នាំ)
លិខិតឆ្លងដែនរបស់ដូមីនីកា (Dominica) អនុញ្ញាតឱ្យលោកអ្នកអាចធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ឬទទួលបានទិដ្ឋាការពេលទៅដល់ ទៅកាន់ប្រទេសជាង 120 ប្រទេស ដែលរួមទាំងហុងកុង សិង្ហបុរី ចក្រភពអង់គ្លេស និងតំបន់ Schengen ។ បញ្ជីពេញលេញអាចចូលតាមដាននៅលើគេហទំព័រ CIP នៅទីនេះ។
ប្រទេសដូមីនីកា (Dominica) អនុញ្ញាតឱ្យមានសញ្ជាតិពីរ។ សញ្ជាតិដូមីនីកា (Dominica) មានសុពលភាពពេញមួយជីវិត ហើយអាចផ្តល់បន្តដល់សមាជិកគ្រួសារជំនាន់ក្រោយ ពីរជំនាន់ (កូនដែលកើតបន្ទាប់ពីការយល់ព្រមលើពាក្យសុំ) និង សមាជិកគ្រួសារជំនាន់ទី 3 (មិនស្វ័យប្រវត្តិ៖លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។
រយៈពេលដំណើរការ ជាធម្មតាគឺប្រហែល 3-5 ខែ។
មិនមានតម្រូវការក្នុងការធ្វើដំណើរ ឬរស់នៅក្នុងដូមីនីកា (Dominica) នៅមុនពេលទទួលបានសញ្ជាតិនោះទេ។
អ្នកដាក់ពាក្យស្នើសុំត្រូវតែបង្ហាញថាពួកគេមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការវិនិយោគ ហើយថវិកានោះបានទទួលដោយស្របច្បាប់។ ប្រភេទនៃឯកសារដែលត្រូវការ អាចនឹងប្រែប្រួលអាស្រ័យលើប្រភព នៃថវិកាដែលនឹងប្រើសម្រាប់ការវិនិយោគ។
បេក្ខជនអាចរាប់បញ្ចូលទាំងប្រាក់ ដែលត្រូវបានផ្តល់អោយដោយមិត្តភ័ក្តិ ឬសមាជិកគ្រួសារសម្រាប់ការ វិនិយោគ។ ក្នុងករណីភាគច្រើន ឯកសារបន្ថែមនឹងត្រូវបានទាមទារពីអ្នកឧបត្ថម្ភទាក់ទងនឹងប្រភពនៃមូលនិធិរបស់ពួកគេ។ ប្រភេទនៃឯកសារដែលត្រូវការនឹងប្រែប្រួលអាស្រ័យលើប្រភពនៃមូលនិធិសម្រាប់ធ្វើការវិនិយោគ។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។