វាណាទូ

អត្ថប្រយោជន៍

 • ជាប្រទេសនៅតំបន់ប្រជុំកោះប៉ាស៊ីហ្វិច ទាំង 80+ នៅភាគខាងត្បូង
 • ធ្វើដំណើរទៅច្រើនជាង 130 ប្រទេស ដោយមិនបាច់មានទិដ្ឋាការ រួមមានចក្រភពអង់គ្លេស តំបន់Schengen ប្រទេសរុស្សី អារ៉ាប់រួម និងប្រទេសថៃ
 • មានសិទ្ធិអាចដាក់ពាក្យសុំទិដ្ឋាការតាម online ឬសម្រាប់ទិដ្ឋាការប្រទេសអូស្ត្រាលីរយះពេលវែង
 • អាចរាប់បញ្ចូលប្តី/ប្រពន្ធ ឪពុកម្តាយ និងកូនក្នុងបន្ទុកដែលមានអាយុដល់ 25ឆ្នាំ
 • មានទាំងភាសាអង់គ្លេស និងភាសាបារាំងដែលជាភាសាផ្លូវការ
 • ជាកម្មវិធីទទួលបានសញ្ជាតិតាមរយៈការវិនិយោគតែមួយគត់នៅតំបន់អាស៊ីប៉ាស៊ីហ្វិច
 • មិនមានតម្រូវការផ្នែកភាសាសម្រាប់កម្មវិធីស្នាក់នៅ ឬសញ្ជាតិទេ
 • របបពន្ធបែប Tax Heaven ដែលមានអត្ថប្រយោជន៍យ៉ាងច្រើន៖
  • មិនមានពន្ធប្រាក់ចំណូលផ្ទាល់ខ្លួន ឬពន្ធសាជីវកម្ម
  • មិនមានពន្ធកាត់ទុក​ និងពន្ធលើថ្លៃដើម
  • មិនមានពន្ធលើទ្រព្យសម្បត្តិនិង អំណោយ

តម្រូវការនៃការបរិច្ចាគ

 1. ការត្រួតពិនិត្យលក្ខណ:សម្បត្តិ
 • អ្នកដាក់ពាក្យសុំត្រូវធ្វើការទូទាត់ជាទឹកប្រាក់ចំនួន 6,000​​ USD សម្រាប់ការត្រួតពិនិត្យដោយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុរដ្ឋាភិបាលដើម្បីទទួលបានការត្រូតពិនិត្យលក្ខណ:សម្បត្តិ ដោយច្បាស់លាស់។​
 • នៅពេលដែលការត្រួតពិនិត្យលក្ខណ:សម្បត្តិរួចរាល់​ អ្នកស្នើសុំអាចផ្ញើការបរិច្ចាក និងដាក់ពាក្យសុំសម្រាប់ទទូលបានសញ្ជាតិ។
 1. ការបរិច្ចាក
 • អ្នកស្នើសុំត្រូវតែធ្វើការបរិច្ចាគដែលមិនអាចទទួលបានវិញ ដល់រដ្ឋាភិបាលវានូអាទូដូចខាងក្រោម៖
  • 130,000 USD សម្រាប់អ្នកដាក់ពាក្យម្នាក់
  • 150,000 USD សម្រាប់ដៃគូរដែលរៀបការ
  • 165,000 USD សម្រាប់ប្តីប្រពន្ធនិងកូន 1
  • 180,000 USD សម្រាប់ប្តីប្រពន្ធនិងកូន 2
  • 25,000 ​USD សម្រាប់ការបូកបន្ថែមសមាជិកម្នាក់
 1. ការអនុម័ត
 • នៅពេលដែលការចូលរួមបរិច្ចាគត្រូវបានធ្វើរួចរាល់​ ហើយពាក្យសុំត្រូវបានបញ្ជូនមក គណៈកម្មការសញ្ជាតិនឹងចេញការអនុម័តចុងក្រោយ។ បន្ទាប់មកអ្នកដាក់ពាក្យសុំអាចចូលរួមក្នុងពិធីដើម្បីធ្វើការសម្បថ​ជាពលរដ្ឋវ៉ានូអាទូពេញសិទ្ធិ។ (ពិធីសម្បថអាចកើតមាននៅបរទេស តាមលក្ខខណ្ឌ ។

តម្រូវការ

 • អ្នកដាក់ពាក្យត្រូវបង់ប្រាក់ទៅឲ្យរដ្ឋាភិបាលនៃប្រទេសនេះ
 • ត្រូវមានអាយុចាប់ពី 18ឆ្នាំឡើង
 • មិនមានប្រវត្តិបទឧក្រិដ្ឋ
 • ផ្តល់ឯកសារចាំបាច់ទាំងអស់ជាភាសាអង់គ្លេស
 • ផ្តល់វិញ្ញាបនប័ត្រវេជ្ជសាស្ត្របញ្ជាក់ពីសុខភាពល្អ

ដំណើរការ

 • ការត្រួតពិនិត្យលក្ខណ:សម្បត្តិក្នុងរយៈពេល 14ថ្ងៃ ដោយមានលិខិតឆ្លងដែន, លិខិតថ្កោលទោស, វិញ្ញាបនប័ត្របញ្ជាក់សុខភាព​, ប្រវត្តិរូប និងកំរៃជើងសារដំបូង។
 • បង់ការបរិច្ចាក​ និងថ្លៃសេវាដែលនៅសល់
 • ការផ្ញើពាក្យសុំពេញលេញ
 • ការអនុម័តត្រូវបានផ្តល់ក្នុងរយៈពេល 1-2 ខែ
 • ពិធីសម្បថនៃភាពជាជនជាតិនៅ វានូអាទូ ឬនៅបរទេសដោយអ្នកស្នើសុំ​ ដើម្បីទទួលបានលិខិតឆ្លងដែន

FAQ

តើកម្មវិធីគាំទ្រនិងអភិវឌ្ឍន៍សញ្ជាតិ នៃប្រទេសវានូអាទូគឺជាអ្វី?

អ្នកដាក់ពាក្យ ត្រូវធ្វើការបរិច្ចាគដែលមិនទទួលបានមកវិញ ទៅរដ្ឋាភិបាល វានូអាទូ ដូចខាងក្រោម៖

 • ទឹកប្រាក់ USD 130,000 សម្រាប់ អ្នកដាក់ពាក្យទោល
 • ទឹកប្រាក់ USD 150,000 សម្រាប់ប្តីប្រពន្ធ
 • ទឹកប្រាក់ USD 165,000 សម្រាប់ប្តីប្រពន្ធ និងកូនមួយ
 • ទឹកប្រាក់ USD 180,000 សម្រាប់ គ្រួសារមានសមាជិកបួននាក់
 • ទឹកប្រាក់  USD 25,000 សម្រាប់ការបន្ថែមអ្នកក្នុងបន្ទុកក្នុងម្នាក់
តើមានលក្ខខណ្ឌរិតត្បិតណាមួយពីសញ្ជាតិដែលអាចដាក់ពាក្យក្នុងកម្មវិធីនេះបាន?

មាន សញ្ជាតិខាងក្រោម មិនមានលទ្ធភាពក្នុងការដាក់ពាក្យស្នើសុំបាន លើកលែងតែពួកគេអាច បង្ហាញថា ពួកគេស្នាក់នៅក្រៅប្រទេសនោះ លើសពី 5 ឆ្នាំ (ករណីនេះត្រូវតែសម្រេច ដោយប្រុង ប្រយ័ត្ន)។

 • Iran ប្រទេសអីរ៉ង់
 • Iraq ប្រទេសអីរ៉ាក់
 • Syria ប្រទេសស៊ីរី
 • Yemen ប្រទេសយ៉េមែន
 • North Korea ប្រទេសកូរ៉េខាងជើង
តើមានការកំណត់អាយុដើម្បីដាក់ពាក្យដែរឫទេ?

អ្នកដាក់ពាក្យបង្គោលត្រូវតែមានអាយុយ៉ាងតិច18ឆ្នាំតែមិនមានការកំណត់អាយុខ្ពស់បំផុតដើម្បី ដាក់ពាក្យនោះទេ។

តើមានតម្រូវការសុខភាព ដើម្បីដាក់ពាក្យដែរឫទេ?

មាន អ្នកដាក់ពាក្យបង្គោល និងអ្នកក្នុងបន្ទុក ត្រូវផ្តល់នូវរបាយការណ៍សុខភាព បញ្ជាក់ថាមានស្ថាន ភាពសុខភាពល្អ។ មិនមានទម្រង់ជាក់លាក់ សម្រាប់របាយការណ៍សុខភាពនោះទេ គ្រាន់តែចាំបាច់ ត្រូវចុះហត្ថលេខាដោយវេជ្ជបណ្ឌិតដែលមានការទទួលស្គាល់។ មិនមានការតម្រូវអោយពិនិត្យ ឈាមទេ។

តើអ្នកណាខ្លះដែលអាចដាក់ជាសមាជិកក្នុងបន្ទុក ក្នុងពាក្យស្នើសុំនេះបាន?

ឪពុកម្តាយ ប្តី/ប្រពន្ធ និង កូនដែលមានអាយុក្រោម 25 ឆ្នាំ និងស្ថិតក្រោមបន្ទុក របស់អ្នកដាក់ពាក្យបង្គោល អាចដាក់បញ្ចូលបាន។

នៅពេលដែលខ្ញុំបានទទួលសញ្ជាតិវានូអាទូហើយ តើខ្ញុំអាចបន្តទៅសមាជិកគ្រួសាររបស់ខ្ញុំ បានទេ?

បាន សញ្ជាតិនេះអាចបន្តដល់ជំនាន់បន្ទាប់បាន (មានលក្ខខណ្ឌមួយចំនួន ដោយមិនអាចជាស្វ័យប្រវត្តិទេ)។

តើកម្មវិធីនេះផ្តល់សិទ្ធិសញ្ជាតិពេញលេញ ដល់អ្នកដាក់ពាក្យដែលទទួលបានជោគជ័យដែរ រឺទេ?

កម្មវិធីនេះផ្តល់សញ្ជាតិបែបកិត្តិយស ដោយមានសិទ្ធិពេញលេញ (លើកលែងតែសិទ្ធិបោះឆ្នោត និង សិទ្ធិចូលរួមនយោបាយ)។

តើមានប៉ុន្មានប្រទេស ដែលខ្ញុំអាចធ្វើដំណើរបាន ដោយមិនចាំបាច់មានទិដ្ឋាការ បើសិនជាខ្ញុំកាន់ លិខិតឆ្លងដែនវានូអាទូ?

លិខិតឆ្លងដែនវានូអាទូផ្តល់ជូនការធ្វើដំណើរដោយគ្មានទិដ្ឋាការទៅជាង125​ប្រទេស ក្នុង នោះរួមមានចក្រភពអង់គ្លេស តំបន់ Schengen រុស្សី ។​

តើសារ:ប្រយោជន៍ខាងពន្ធដារ មានអ្វីខ្លះនៅវានូអាទូ?
 • មិនមានពន្ធលើប្រាក់ចំនូលផ្ទាល់ខ្លួន និង ក្រុមហ៊ុន
 • មិនមានពន្ធកាត់ទុក ឫ ពន្ធលើប្រាក់ចំណេញ
 • មិនមានពន្ធលើទ្រព្យសម្បត្តិ អចលនទ្រព្យ និងប្រាក់អំណោយ
 • VAT ក្នុងស្រុកចំនួន 5%
 • មានលទ្ធភាពប្តូរឈ្មោះ យកប័ណ្ណបើកបរ យកអាស័យដ្ឋានក្នុងស្រុក និងចុះបញ្ជីក្រុមហ៊ុន
តើដំណើរការរៀបចំឯកសារជាទូទៅមានអ្វីខ្លះ?

ដំណើរការសម្រាប់ប្រទេសវាណូអាទូនេះ ចាប់ផ្តើមពីការឆែកលើការត្រួតពិនិត្យលក្ខណ:សម្បត្តិ ដោយខាង Financial Intelligence Unit (FIU) FIU តែងតែចេញវិញ្ញាបនប័ត្របញ្ជាក់លទ្ធផល ក្នុងរយ:ពេល ពី ពីរ ទៅ បីសប្តាហ៍ ។

ខណ:ដែល FIU បានចេញវិញ្ញាបនប័ត្រលទ្ធផល ឯកសារពាក់ព័ន្ធផ្សេងទៀត នឹងត្រូវដាក់ជាមួយគ្នា រួមជាមួយនឹងទឹកប្រាក់ត្រូវបរិច្ចាគ ដើម្បីទទួលបានការអនុម័តចុងក្រោយ។ ដំណើរការជាធម្មតា មានរយ:ពេល ​ប្រហែល 1 ខែ ដោយមិនទាន់គិតនូវរយ:ពេលដែលធនាគារកណ្តាល វានូអាទូ ត្រូវទូទាត់ និងទទួលទឹកប្រាក់។ នៅពេលដែលទឹកប្រាក់បានទទួល និងចាត់ចែងរួចរាល់ ឯកសារនឹង ដាក់បន្តទៅកិច្ចប្រជុំគណ:កម្មការសញ្ជាតិ សម្រាប់ការអនុម័តចុងក្រោយ​ (គណ:កម្មការ តែងតែមានកិច្ចប្រជុំ រៀងរាល់ពីរសប្តាហ៍ម្តង។

លិខិតអនុម័ត វិញ្ញាបនប័ត្រចូលសញ្ជាតិ លិខិតឆ្លងដែននឹងអាចរៀបចំបាន បន្ទាប់ពីកិច្ចប្រជុំ គណ:កម្មការរួចរាល់។

លិខិតឆ្លងដែន អាចរៀបចំរួចរាល់ រយ:ពេល 3 សប្តាហ៍ បន្ទាប់ពីបានការអនុម័តចុងក្រោយ។

តើរយះពេលប៉ុន្មានជាធម្មតា សម្រាប់ការរៀបចំឯកសារ?

ជាសរុប វាចំណាយពេលប្រហែល 2-3 ខែ គិតពីពេលដាក់ឯកសារ ដល់ពេលទទួលបានលិខិត ឆ្លងដែន។ រយ:ពេលដំណើរការឯកសារ អាចនឹងមានការប្រែប្រួលអាស្រ័យលើករណីជាក់ស្តែង។

តើអ្វីជាការត្រួតពិនិត្យលក្ខណ:សម្បត្តិ?

ការត្រួតពិនិត្យលក្ខណ:សម្បត្តិគឺជាការពិនិត្យមើលប្រវត្តិរូបដោយរដ្ឋាភិបាល ដើម្បីបញ្ជាក់ថាមិន មានពត៌មានប៉ះពាល់ណាមួយទាក់ទងនឹងអ្នកដាក់ពាក្យ ហើយអ្នកដាក់ពាក្យក៏មិនមានជាប់ពាក់ព័ន្ធ នឹងនយោបាយនោះទេ។

តើកម្រៃសេវាពាក្យស្នើសុំមានចំនួនប្រហាក់ប្រហែលប៉ុន្នាន បន្ថែមពីលើចំនួនទឹកប្រាក់ វិនិយោគ?
 • ថ្លៃរៀបចំឯកសារ៖ USD 1,500
 • ថ្លៃត្រួតពិនិត្យលក្ខណ:សម្បត្តិ៖ អ្នកដាក់ពាក្យត្រូវធ្វើការបរិច្ចាគដំបូងដោយ មិនទទួលបានមក វិញចំនួន USD 5,000 ដែលជាថ្លៃត្រួតពិនិត្យលក្ខណ:សម្បត្តិ ដោយខាងរដ្ឋាភិបាល (FIU) ដើម្បី ទទួលបានលទ្ធផលពីប្រវត្តិរូបរបស់អ្នក។
 • ថ្លៃធ្វើពាក្យសម្បថ៖ ចំនួនប្រហែលពី 1,000-1,500 USD ប្រសិនបើកិច្ចការនេះត្រូវធ្វើនៅ វានូអាទូ។ ចំនួន USD 5,000 ប្រសិនបើធ្វើនៅឌូបៃ បាងកក សិង្ហបុរី ហុងកុង ម៉ាឡេស៊ី និង ប្រទេសផ្សេងទៀត អាស្រ័យតាមការស្នើសុំ។
តើពេលណាដែលខ្ញុំត្រូវបង់ថ្លៃពាក្យស្នើសុំ?

ថ្លៃពាក្យស្នើសុំ និង ថ្លៃត្រួតពិនិត្យលក្ខណ:សម្បត្តិ ត្រូវបង់មុនពេលដាក់ឯកសារពាក្យស្នើសុំនេះ។

ថ្លៃធ្វើពាក្យសម្បថ ត្រូវបង់ បន្ទាប់ពីបានទទួលការអនុម័តចុងក្រោយ។

តើពេលណាដែលខ្ញុំត្រូវធ្វើការដាក់ប្រាក់វិនិយោគ?

នៅពេលលទ្ធផលត្រួតពិនិត្យលក្ខណ:សម្បត្តិបានចេញដោយ FIU អ្នកដាក់ពាក្យត្រូវធ្វើការបង់ទឹក ប្រាក់បរិច្ចាគដើម្បីទទួលបានការអនុម័តចុងក្រោយ។

តើមានអ្វីកើតឡើង បើសិនជាពាក្យស្នើសុំរបស់ខ្ញុំត្រូវបានបដិសេធ?

ក្នុងករណីដែលពាក្យស្នើសុំត្រូវបានបដិសេធ ទឺកប្រាក់បរិច្ចាគទាំងអស់នឹងបង្វិលត្រលប់អោយវិញ។ រាល់ថ្លៃសេវាពាក្យស្នើសុំទាំងអស់ នឹងមិនបង្វិលសងវិញទេ។

តើរូបិយប័ណ្ណណា ដែលប្រើប្រាស់សម្រាប់ការវិនិយោគនេះ?

កម្មវិធីទទួលយករូបិយប័ណ្ណ ដែលមានដូចខាងក្រោម

 • USD
 • EUR
 • Cryptocurrencies (អាស្រ័យលើករណីនីមួយៗ សូមសាកសួរបន្ថែមទៅបុគ្គលទទួលខុសត្រូវ នៃកម្មវិធីវានូអាទូនេះ )
តើខ្ញុំចាំបាច់ត្រូវធ្វើដំណើរទៅប្រទេសនេះ រឺស្នាក់នៅ ក្នុងអំឡុងពេលរៀបចំឯកសារដែររឺទេ?

នៅពេលដែលទឹកប្រាក់បរិច្ចាគរៀបចំរួចរាល់ហើយពាក្យស្នើសុំត្រូវបានដាក់រួច គណ:កម្មការ សញ្ជាតិនឹងចេញការអនុម័តចុងក្រោយ។ អ្នកដាក់ពាក្យអាច៖

 • ចូលរួមពិធីធ្វើពាក្យសម្បថ ក្នុងនាមជាជនជាតិវានូអាទូ
 • ស្នើសុំភ្នាក់ងារលិខិតឆ្លងដែនវាណូអាទូ ដើម្បីធ្វើដំណើរទៅជួបអ្នកដាក់ពាក្យបង្គោល (សមាជិក ក្នុងបន្ទុកមិនចាំបាច់ធ្វើដំណើរចូលរួមទេ)។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។