USA green card

សារះប្រយោជន៍

 • ទទួលបានប័ណ្ណបៃតង (សិទ្ធិស្នាក់នៅដោយមិនមានលក្ខខ័ណ្ឌ) នៅសហរដ្ឋអាមេរិក សម្រាប់វិនិយោគិន​និងសមាជិកគ្រួសារ
 • សមាជិកក្នុងបន្ទុកដែលដាក់បញ្ចូលបានមាន:
  1. ប្តី/ប្រពន្ធ
  2. កូនអាយុក្រោម 21ឆ្នាំ
 • មានសិទ្ធិអាចរស់នៅ ធ្វើការ និងសិក្សានៅសហរដ្ឋអាមេរិកបាន
 • មិនមានតម្រូវការភាសា
 • ដំណើរការឆាប់រហ័ស
 • ជាវិធីដើម្បីអាចទទួលបានសញ្ជាតិអាមេរិកបន្ទាប់ពីស្នាក់នៅក្នុង ប្រទេសនេះ រយះពេល 5 ឆ្នាំ

ការវិនិយោគ

 • ការវិនិយោគបែបសហគ្រិន Start-up ចាប់ពីទឹកប្រាក់ចំនួន USD 300,000
 • ការស្រាវជ្រាវនិងការអភិវឌ្ឍ: ទឹកប្រាក់ចំនួន USD 100,000 ត្រូវតែបម្រុងទុកសម្រាប់ R&D
 • ការស្រាវជ្រាវនិងការអភិវឌ្ឍត្រូវតែមានការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក
 • ធានាការប្តេជ្ញាចិត្តពីក្រុម incubator និង ស្ថាប័នពាក់ព័ន្ធនៅសហរដ្ឋអាមេរិក
 • អ្នកដាក់ពាក្យបង្គោលអាច កាន់ភាគហ៊ុន 100% សម្រាប់ក្រុមហ៊ុនដែលអនុវត្តគម្រោងច្នៃប្រឌិតអាជីវកម្មនៅសហរដ្ឋអាមេរិកនេះ

តម្រូវការ

 • សញ្ញាប័ត្រជាន់ខ្ពស់: បរិញ្ញាប័ត្រ រួមនិងបទពិសោធន៍ការងារនៅក្នុង វិស័យ តែមួយរយះពេល 5 ឆ្នាំ
 • បទពិសោធន៍ការងាររបស់អ្នកដាក់ពាក្យត្រូវរួមមានបទពិសោធន៍ផ្នែក គ្រប់គ្រង
 • គម្រោងអាជីវកម្មត្រូវមានគុណសម្បត្តិ និង មានសារះសំខាន់ ក៏ដូចជា អត្ថប្រយោជន៍ដល់សហរដ្ឋអាមេរិក
 • អ្នកដាក់ពាក្យបង្គោលត្រូវតែបង្ហាញថាពួកគេគឺជាសហគ្រិនដែលច្នៃប្រឌិត និងមានចំណុចខ្លាំងសម្រាប់ការបណ្តាក់ទុន
 • ត្រូវបង្ហាញភស្តុតាងនៃប្រភពមូលធនស្របច្បាប់ដែលត្រូវប្រើសម្រាប់ការវិនិយោគ

ដំណើរការ

 • បំពេញពាក្យស្នើសុំនិងឯកសារដែលតម្រូវ
 • ទទួលបានលក្ខខណ្ឌ National Interest Waiver
 • ដាក់ពាក្យស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ ឬការកែប្រែសម្រួលស្ថានភាពដែលអនុញ្ញាតឲ្យអ្នកដាក់ពាក្យនិងសមាជិកគ្រួសារទទួលបានប័ណ្ណបៃតង
 • រយះពេលដាក់ពាក្យស្នើសុំអាចប្រែប្រួល អាស្រ័យទៅតាមលក្ខខណ្ឌប្រទេសដើមរបស់វិនិយោគិន
 • រយះពេលដំណើរការធម្មតាគឺចន្លោះពី 12-16ខែ សម្រាប់ប្រទេសដែលមិនមានលក្ខខណ្ឌកំណត់ចំនួន
 • សម្រាប់ប្រទេសដែលមានតម្រូវការកាតបៃតង EB-2 ខ្ពស់ នឹងប្រឈមនឺងការពន្យារពេលដំណើរការ។

FAQ

តើកម្មវិធី EB-2 តំណាងអោយពាក្យអ្វី?

កម្មវិធី EB-2 តំណាងអោយ Employment Based Second Preference immigrant visa ។

តើចំនួនទឹកប្រាក់ប៉ុន្មាន ទើបអាចដាក់ពាក្យស្នើសុំក្រោមកម្មវិធី EB-2 SUV USA ជាមួយ Empowered Startups បាន?

ទឹកប្រាក់ USD 300,000

តើមានសារ:ប្រយោជន៍អ្វីខ្លះ សម្រាប់កម្មវិធី EB-2 នេះ?

អ្នកដាក់ពាក្យដែលទទួលបានជោគជ័យ នឹងទទួលបានសិទ្ធិរស់នៅអចិន្ត្រៃយ៍ពេញច្បាប់ នៅសហរដ្ឋអាមេរិក (Green Card)

តើមានលក្ខខណ្ឌខុសគ្នាយ៉ាងណាខ្លះ សម្រាប់កម្មវិធី EB-2 នេះ ?

មានលក្ខខណ្ឌ 3 ខុសគ្នា ៖

ប្រភេទលក្ខខណ្ឌ
EB-2 A បុគ្គលដែលមានកម្រិតវប្បធម៌ជាន់ខ្ពស់
EB-2 B បុគ្គលដែលអាចបំពេញសមត្ថភាពពិសេស នៅក្នុងជំនាញណាមួយ
EB-2 C បុគ្គលដែលមានលក្ខខណ្ឌ National Interest Waiver (“NIW”)

នេះជាកម្មវិធី SUV USA

តើខ្ញុំត្រូវមានឪកាសការងារ ដើម្បីអាចដាក់ពាក្យកម្មវិធី EB-2 នេះមែនទេ ?

ឪកាសការងារ (រឺ ការទទួលស្គាល់ការងារ) តម្រូវសម្រាប់តែ ប្រភេទលក្ខខណ្ឌ 2 ដំបូងប៉ុណ្ណោះ (EB-2 A និង EB-2 B)។ ឪកាសការងារ មិនមានតម្រូវសម្រាប់ប្រភេទលក្ខខណ្ឌ National Interest Waiver នោះទេ។

តើអ្វីទៅជា National Interest Waiver ?

National Interest Waiver អាចអោយអ្នកដាក់ពាក្យកម្មវិធី EB-2 នេះ ដោយមិនចាំបាច់មានឪកាសការងារនៅ សហរដ្ឋអាមេរិក។ មានន័យថា លក្ខខណ្ឌ NIW នេះ លុបចោលតម្រូវការឪកាសការងារ ។

តើអ្វីទៅជាលក្ខខណ្ឌ ដែលលោកអ្នកត្រូវមានលក្ខណ:គ្រប់គ្រាន់ ក្រោម National Interest Waiver ?

ដើម្បីមានលក្ខណ:គ្រប់គ្រាន់ អ្នកដាក់ពាក្យត្រូវបង្ហាញថា 1. គម្រោងអាជីវកម្មមានអត្ថប្រយោជន៍ និងសារ:សំខាន់ដល់ប្រទេសជាតិ 2. អ្នកដាក់ពាក្យមានលក្ខណ:គ្រប់គ្រាន់ដើម្បីបង្កើតគម្រោងនេះ 3. គម្រោងនេះនឹងផ្តល់ប្រយោជន៍ដល់សហរដ្ឋអាមេរិក ដើម្បីអាចលុបចោលតម្រូវការ ឪកាសការងារ ។

តើខ្ញុំត្រូវការបទពិសោធន៍អាជីវកម្មជាក់លាក់ ដើម្បីដាក់ពាក្យដែររឺទេ ?

អ្នកដាក់ពាក្យត្រូវមានកម្រិតវប្បធម៌យ៉ាងតិចបរិញ្ញាប័ត្រ ដើម្បីដាក់ពាក្យកម្មវិធីនេះ។ បន្ថែមពីនេះ អ្នកដាក់ពាក្យត្រូវមានបទពិសោធន៍យ៉ាងតិច 5 ឆ្នាំ លើមុខជំនាញដូចនឹងបទពិសោធន៍ការងារ។ សម្រាប់បទពិសោធន៍ការងាររបស់អ្នកដាក់ពាក្យ ត្រូវតែរួមមាននឹងបទ ពិសោធន៍គ្រប់គ្រងផងដែរ។

តើមានតម្រូវការភាសាដែររឺទេ ដើម្បីដាក់ពាក្យ កម្មវិធី EB-2 នេះ?

មិនមានតម្រូវការភាសាទេ។ ប៉ុន្តែ សមត្ថភាពនិយាយភាសាអង់គ្លេសបាន នឹងចាត់ចូលក្នុងលក្ខណ:សម្បត្តិល្អ ដើម្បីបង្កើតគម្រោងអាជីវកម្ម។

តើវិនិយោគិនត្រូវរក្សាទុកការវិនិយោគនេះក្នុងរយ:ពេលប៉ុន្មាន នៅសហរដ្ឋអាមេរិក?

មិនមានតម្រូវការអប្បបរមាសម្រាប់លក្ខខណ្ឌនេះទេ។

ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។