សារះប្រយោជន៏
- សមាជិកក្នុងបន្ទុករួមមាន៖
- ប្តី/ប្រពន្ធ រឺ ដៃគូ
- កូនក្នុងបន្ទុក ដែលមិនទាន់រៀបការ
- ឪពុកម្តាយ និងជីដូនជីតាដែលនៅក្រោមបន្ទុក
- ជាសមាជិកសហភាពអឺរ៉ុប និងក្នុងតំបន់ Schengen
- មានសិទ្ធិអាចស្នាក់នៅក្នុងប្រទេសម៉ាល់តាបាន
- មានសិទ្ធិអាចដាក់ពាក្យយកប័ណ្ណធ្វើការ
- អាចធ្វើដំណើរក្នុងតំបន់ Schengen សម្រាប់រយះពេល 90 ថ្ងៃ រៀងរាល់ 180 ថ្ងៃ
- ការអប់រំ និងប្រព័ន្ធថែរក្សាសុខភាពដែលមានស្តង់ដារល្អ
- របបពន្ធដាមានតម្លាភាពនិងការចំណាយមានតម្លៃទាប
- មានសិទ្ធិអាចបើកអាជីវកម្មនៅក្នុងប្រទេសនេះបាន
- មិនមានតម្រូវការភាសា
- មិនមានតម្រូវការអប់រំ រឺ បទពិសោធន៍គ្រប់គ្រង
- ជាវិធីដើម្បីទទួលបានសញ្ជាតិនៅប្រទេស Malta បន្ទាប់ពីរយះពេល 5 ឆ្នាំ
ជម្រើសវិនិយោគ
- អ្នកដាក់ពាក្យបង្គោលត្រូវតែបំពេញតាមជម្រើសមួយក្នុងចំណោមជម្រើសដូចខាងក្រោមៈ
- ជួលទ្រព្យសម្បត្តិជាមួយនឹងការជួលប្រចាំឆ្នាំអប្បបរមា ១០,០០០ អឺរ៉ូ នៅភាគខាងត្បូងនៃ Malta ឬ Gozo ឬ ចំនួន ១២,០០០ អឺរ៉ូនៅតំបន់ផ្សេងទៀត
- ចូលរួមវិភាគទានដល់រដ្ឋាភិបាលក្នុងទឹកប្រាក់ចំនួន 98,000 អឺរ៉ូ
- បរិច្ចាគ 2,000 អឺរ៉ូ ដល់អង្គការមិនមែនរដ្ឋាភិបាល
- ជម្រើសទិញអចលនទ្រព្យ
- ទិញទ្រព្យសម្បត្តិយ៉ាងហោចណាស់ 300,000 អឺរ៉ូ នៅខាងត្បូងនៃ Malta ឬ Gozo ឬយ៉ាងហោចណាស់ 350,000 អឺរ៉ូនៅតំបន់ផ្សេងទៀត
- ចូលរួមវិភាគទានដល់រដ្ឋាភិបាលចំនួន 68,000 អឺរ៉ូ
- បរិច្ចាគ 2,000 អឺរ៉ូ ដល់អង្គការមិនមែនរដ្ឋាភិបាលម៉ាល់តា
អ្នកដាក់ពាក្យសុំក៏ត្រូវចូលរួមវិភាគទានបន្ថែមទៀតទៅរដ្ឋាភិបាល ក្នុងចំនួន៖
-
- 7,500 អឺរ៉ូសម្រាប់ប្តីឬប្រពន្ធ ឪពុកម្តាយ ឬជីដូនជីតានីមួយៗ
- 5,000 អឺរ៉ូសម្រាប់កូនពេញវ័យនីមួយៗ
លក្ខខណ្ឌ
-
- ត្រូវមានអាយុចាប់ពី 18 ឆ្នាំ និងមិនមែនជាជនជាតិអឺរ៉ុប
- ធ្វើការវិនិយោគដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់
- កាន់ការវិនិយោគអចលនទ្រព្យជាអប្បបរមារយះពេល 5 ឆ្នាំ
- មិនមានប្រវត្តិឧក្រិដ្ឋ
- ទទួលបានការធានារ៉ាប់រងសុខភាពជាសកល
- ត្រូវមានសុខភាពល្អ និងកេរ្តិ៏ឈ្មោះល្អ
- ត្រូវមានភស្តុតាងស្តីពីប្រភពមូលធននៃការវិនិយោគ
- ត្រូវមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទ្រទ្រង់ខ្លួននិងអ្នកក្រោមបន្ទុកទាំងអស់
- ត្រូវផ្តល់នូវភស្តុតាងទ្រព្យសម្បត្តិ យ៉ាងតិច 500,000 អឹរ៉ូ និង ទ្រព្យហិរញ្ញវត្ថុយ៉ាងតិច 150,000 អឹរ៉ូ
ដំណើរការ
- ការរៀបចំនិងការដាក់ឯកសារស្នើសុំ
- ការត្រួតពិនិត្យពាក្យស្នើសុំពីអាជ្ញាធរម៉ាល់តា និងធ្វើការត្រួតពិនិត្យលក្ខណ:សម្បត្តិ
- ទទួលបានការយល់ព្រមជាគោលការណ៍
- បញ្ជូនឯកសារបញ្ជាក់ពីការធានារ៉ាប់រងសុខភាពនិងបំពេញលក្ខខណ្ឌតម្រូវការវិនិយោគ
- បំពេញការធ្វើ Biometrics នៅម៉ាល់តានិងដាក់ពាក្យសុំសិទ្ធរស់នៅអចិន្ត្រៃយ៏
- ការចេញវិញ្ញាបនប័ត្រស្នាក់នៅ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍
- ពេលវេលានៃដំណើរការដាក់ពាក្យស្នើសុំចាប់ពី 6-8 ខែ
FAQ
តើកម្មវិធីទិដ្ឋាការស្នាក់នៅប្រទេសម៉ាល់តាជាអ្វី ?
កម្មវិធីទិដ្ឋាការស្នាក់នៅប្រទេសម៉ាល់តាដែលហៅកាត់ថា (MRVP) ផ្តល់ជូនបុគ្គលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងក្រុមគ្រួសាររបស់ពួកគេនូវឱកាសទទួលបានសិទ្ធិរស់នៅជាអចិន្រ្តៃយ៍ក្នុងរយះពេលប្រាំឆ្នាំនៅប្រទេសម៉ាល់តា ដែលអាចបន្តទៅមុខដោយគ្មានការកំណត់។
បេក្ខជនត្រូវតែវិនិយោគលើវិស័យចំនួនបី៖
- ការវិនិយោគទឹកប្រាក់ចំនួន 250,000 អឺរ៉ូ នៅក្នុងសញ្ញាប័ណ្ណរដ្ឋាភិបាលម៉ាល់តា ដែលនឹងត្រូវធ្វើឡើងក្នុងរយះពេលយ៉ាងតិចប្រាំឆ្នាំ ឬមានការបង់ចំនួនទឹកប្រាក់ 80,000អឺរ៉ូ។
- ការវិនិយោគលើអចលនទ្រព្យក្នុងចំណុចណាមួយដូចខាងក្រោម៖
- ទិញអចលនទ្រព្យណាមួយដែលមានតម្លៃយ៉ាងហោយណាស់ក្នុងចំនួនទឹកប្រាក់ 320,000អឺរ៉ូ ឬ270,000អឺរ៉ូ នៅភាគខាងត្បូងនៃប្រទេសម៉ាល់តា ឬកោះហ្គូហ្សូដែលនឹងត្រូវ ធ្វើឡើងក្នុងរយះពេលយ៉ាងតិចប្រាំឆ្នាំ ឬ
- ជួលអចលនទ្រព្យជាមួយនឹងការជួលប្រចាំឆ្នាំក្នុងទឹកប្រាក់អប្បបរមាយ៉ាងហោចណាស់ 12,000អឺរ៉ូ ឬ 10,000អឺរ៉ូ នៅភាគខាងត្បូងនៃប្រទេសម៉ាល់តា ឬកោះហ្គូហ្សូក្នុងរយះពេល យ៉ាងហោចណាស់ប្រាំឆ្នាំ។
- ការចូលរួមវិភាគទានដែលមិនអាចដកមកវិញបានយ៉ាងហោចណាស់ក្នុងចំនួនទឹកប្រាក់30,000អឺរ៉ូ ដល់មូលនិធិរដ្ឋនៃប្រទេសម៉ាល់តា បូកនឹង5,000អឺរ៉ូសម្រាប់ឪពុកម្តាយ / ជីដូនជីតានីមួយៗ។
តើអ្នកណាអាចទទួលបាន ការអនុញ្ញាតិក្នុងការស្នើរសុំទិដ្ឋាការស្នាក់នៅ?
ដើម្បីមានលក្ខណៈគ្រប់គ្រាន់ទទួលបានសញ្ជាតិ បេក្ខជនត្រូវតែ៖
- មានអាយុលើសពី ១៨ ឆ្នាំនិងមិនមែនជាពលរដ្ឋនៃសហគមន៍អឺរ៉ុប
- ធ្វើឱ្យការវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់និងការចូលរួមចំណែកនៅក្នុងប្រទេសម៉ាល់តា
- រក្សាទុកការវិនិយោគយ៉ាងតិច ៥ ឆ្នាំ
- មិនមានប្រវត្តិឧក្រិដ្ឋ
- ការធានារ៉ាប់រងសុខភាពសកល
- មានសុខភាពល្អ និងមានកេរ្តិ៍ឈ្មោះល្អ
- ភស្តុតាងនៃប្រភពប្រាក់វិនិយោគ
- មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងអ្នកនៅក្នុងបន្ទុក
- ផ្តល់ភស្តុតាងនូវ៖
- ប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងហោចណាស់ 10 ម៉ឺនអឺរ៉ូ ដែលកើតឡើងនៅខាងក្រៅប្រទេសម៉ាល់តា
- ទ្រព្យសម្បត្តិមូលធនយ៉ាងហោចណាស់ 50,000 អឺរ៉ូ។
មានតម្រូវការបន្ថែម សម្រាប់សមាជិក នៅក្នុងបន្ទុក។
តើនរណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចជាអ្នកនៅក្នុងបន្ទុកលើលិខិតស្នើសុំ?
សមាជិកគ្រួសារខាងក្រោមត្រូវបានកំណត់ថាជាអ្នកនៅក្នុងបន្ទុក៖
- ប្តីប្រពន្ធរបស់បេក្ខជនដែលនៅក្នុងអាពាហ៍ពិពាហ៍ស្របច្បាប់ ឬក្នុងទំនាក់ទំនងផ្សេងទៀតដែលមានឋានៈដូចគ្នាឬស្រដៀងគ្នានឹងអាពាហ៍ពិពាហ៍
- កូន រួមទាំងកូនចិញ្ចឹមរបស់បេក្ខជន ឬកូនរបស់ដៃគូបេក្ខជនដែលមានអាយុតិចជាង18ឆ្នាំ
- មាតាបិតា ឬជីដូនជីតារបស់បេក្ខជនឬដៃគូរបស់គាត់ ដោយពួកគេអាចបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីថានៅពេលដាក់លិខិតស្នើរសុំ ថាគាត់មិនមានសកម្មភាពសេដ្ឋកិច្ច និងពឹងផ្អែកជាចាំបាស់ទៅលើបេក្ខជនបង្គោល
- កូនពេញវ័យរបស់បេក្ខជន ឬដៃគូគាត់ ដែលត្រូវបានបញ្ជាក់ដោយអ្នកជំនាញ / អាជ្ញាធរវេជ្ជសាស្ត្រដែលត្រូវបានទទួលស្គាល់ថាមានពិការភាពទាក់ទងនឹងឱកាសស្មើភាពគ្នា (ជនពិការ) ។
តើដំណើរការមានរយះពេលប៉ុន្មាន?
រយះពេលដំណើរការគឺប្រហែល 2 ខែ។
តើខ្ញុំត្រូវបង្ហាញពីប្រភពមូលនិធិសម្រាប់ការវិនិយោគដែរឬទេ?
ត្រូវ បេក្ខជនតម្រូវអោយបង្ហាញថាខ្លួនមានមូលនិធិគ្រប់គ្រាន់ក្នុងការធ្វើវិនិយោគ។ ប្រភេទឯកសារដែលត្រូវការនឹងខុសគ្នាអាស្រ័យលើប្រភពមូលនិធិវិនិយោគ។
តើរយះពេលសុពលភាពនៃប័ណ្ណស្នាក់នៅ មានរយះពេលប៉ុន្មាន?
ប័ណ្ណស្នាក់នៅមិនផុតកំណត់ទេ អោយតែផ្តល់នូវតម្រូវការដែលប្រកាន់ភ្ជាប់។ ប័ណ្ណស្នាក់នៅមានសុពលភាពប្រាំឆ្នាំ ឬរហូតថ្ងៃកំណត់ ដែលបានកត់នៅពេលអាយុ 14 និង 18។
តើអាចបន្ថែមអ្នកនៅក្នុងបន្ទុកនៅដំណាក់កាលចុងក្រោយបានដែរឬទេ?
បាន អាចធ្វើទៅរួច ទោះជាយ៉ាងណាពួកគេនឹងត្រូវបានបន្ថែមចូលទៅក្នុងលិខិត បន្ទាប់ពីវិញ្ញាបនបត្រ ស្នាក់នៅត្រូវបានចេញហើយ។ កញ្ចប់ពាក្យសុំត្រូវបានដាក់ស្នើ និងថ្លៃសេវាបន្ថែមទៅតាមការអនុវត្ត។
តើមាតាបិតាឬជីដូនជីតាដែលត្រូវដាក់ពាក្យស្នើសុំគួរតែមានអាយុច្រើនដែលឬទេ?
ទេ គ្មានកំរិតអាយុ។
តើមានការលើកលែងណាមួយពីការដាក់ស្នើជីវមាត្រ, ឧទាហរណ៍ប្រសិនបើបុគ្គលម្នាក់ជាទារកឬពិការ?
បាទ/ចាស កុមារអាយុរហូតដល់ 2 ឆ្នាំ នឹងត្រូវបានលើកលែងពីជីវមាត្រ។ ទាក់ទងនឹងជនពិការ នឹងត្រូវបានសម្រេចទៅតាមករណីនីមួយៗ។
នៅពេលដែលសមាជិកក្នុងបន្ទុកឈានចូលវ័យ ២៧ ឆ្នាំ តើសមាជិកនោះនឺងបាត់បង់ដោយឯកឯងនូវសិទ្ធិរបស់គាត់នៅក្នុងទីក្រុងម៉ាល់តាទេ? ឫអាចមានការស្នើសុំទៅមុន រឺមុនពេលឈានដល់អាយុ ២៦ ឆ្នាំដែលត្រូវអនុវត្តសំរាប់ការបោះឆ្នោតរបស់ក្រុមហ៊ុននៅក្នុងឈ្មោះរបស់គាត់ឬ?
No, the 27-year threshold is no longer in effect.
តើអ្នកកាន់ទិដ្ឋការស្នាក់នៅប្រទេសម៉ាល់តា អាចធ្វើការនៅក្នុងប្រទេសម៉ាល់តាដែលឬទេ?
បាន ប៉ុន្តែអ្នកកាន់ទិដ្ឋការត្រូវតែស្នើសុំការអនុញ្ញាតិ្តធ្វើការតាមនិតិវិធី។
តើអ្នកនៅក្នុងបន្ទុកជាអនីតិជន របស់បេក្ខជននឹងត្រូវបានទទួលការសិក្សាដោយឥតគិតថ្លៃ ខណៈពេលស្នាក់នៅក្នុងប្រទេសម៉ាល់តាដែរឬទេ? បើដូច្ឆេះ តើនឹងត្រូវបានអនុវត្តទៅលើការអប់រំនៅអនុវិទ្យាល័យ និងមហាវិទ្យាល័យដែរឬទេ?
ទេ ក្រោម កម្មវិធីនេះ អនីតិជនម្នាក់មិនទទួលបាននូវការសិក្សាដោយឥតគិតថ្លៃនោះទេ។ ដោយឡែក បើសិនជាបេក្ខជនបានសុំការអនុញ្ញាត្តិធ្វើការ កូនរបស់គេនឹងទទួលបានការសិក្សាដោយឥតគិតថ្លៃក្នុងថ្នាក់បឋម និងអនុវិទ្យាល័យនៅសាលារដ្ឋ។
តើបេក្ខជនអាចធ្វើការក្នុងប្រទេសសហព័ន្ធអឺរ៉ុបណាមួយដែលសិ្ថតនៅក្រោម MRVP បានដែរឬទេ?
កម្មវិធី MRVP មិនផ្តល់សិទ្ធិឱ្យអ្នកទទួលផលការងារនៅក្នុងតំបន់ Schengen ទេ។ ដូច្នេះគាត់នឹងត្រូវដាក់ ពាក្យសុំលិខិតអនុញ្ញាតការងារនៅប្រទេសក្នុងតំបន់ Schengen យោងទៅតាមបទប្បញ្ញត្តិនៃ ប្រទេសជាក់លាក់នោះ។
តើការបង្ហាញខ្លួនជាអប្បបរមានៅប្រទេសម៉ាល់តាជាផ្នែកមួយនៃតម្រូវការរបស់បេក្ខជនដែរឬទេ? តើមានការអនុញ្ញាតទៅលើការមិនចំណាយពេលវេលានៅប្រទេសម៉ាល់តាដែរឬទេ?
ពុំមានតម្រូវការបង្ហាញខ្លួននោះទេ។
តើអ្នកកាន់ប័ណ្ណស្នាក់នៅ នឹងមានសិទ្ធិធ្វើដំណើរដោយគ្មានទិដ្ឋាការជុំវិញអឺរ៉ុប ឬនៅតែក្នុងប្រទេស SCHENGEN ?
អ្នកកាន់ប័ណ្ណស្នាក់នៅអាចធ្វើដំណើរទៅកាន់ប្រទេស SCHENGEN ក្នុងរយះពេល 90 ថ្ងៃជាមធ្យមក្នុងកំឡុងពេល 180 ថ្ងៃ។ អ្នកធ្វើដំណើរគួរតែកាន់ឯកសារធ្វើដំណើរដែលមានសុពលភាពនិងប័ណ្ណស្នាក់នៅ។
តើជនបរទេសអាចដាក់ពាក្យយកសញ្ជាតិម៉ាល់តាបានទេ?
មែនហើយជនបរទេសម្នាក់អាចដាក់ពាក្យសុំទទួលបានសញ្ជាតិម៉ាល់តាតាមរយៈការធ្វើសញ្ជាតិ បន្ទាប់ពីបន្ត រស់នៅក្នុងប្រទេសម៉ាល់ត៍ក្នុងរយៈពេល ៥ ឆ្នាំ។ គាត់គួរតែបានរស់នៅក្នុងប្រទេសម៉ាលតាក្នុងរយៈពេល ១២ ខែ ភ្លាមៗមុនកាលបរិច្ឆេទនៃការដាក់ពាក្យសុំនិង ៤ ឆ្នាំក្រៅពីរយៈពេល ៦ ឆ្នាំមុន។ គាត់ត្រូវតែមានចំណេះដឹងដែលអាចទទួលយកបាន។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។