អត្ថប្រយោជន៍
- អាចមានសញ្ជាតិទីពីរបាន
- សមាជិកគ្រួសារអាចដាក់បញ្ចូលបានរួមមាន៖
- ប្តី/ប្រពន្ធ និងកូនក្នុងបន្ទុកដែលមានអាយុ 18ឆ្នាំ អាចដាក់បញ្ជូលបាន
- មានសញ្ជាតិពេញមួយជីវិត និងបន្តដល់អ្នកជំនាន់ក្រោយ
- មានសិទ្ធិអាចរស់នៅក្នុងប្រទេសនេះបាន
- ការអប់រំមានស្តង់ដារខ្ពស់ និងប្រព័ន្ធថែរក្សាសុខភាពល្អ
- ដំណើរការឆាប់រហ័ស
- អាចធ្វើដំណើរដោយគ្មានទិដ្ឋាការទៅច្រើនជាង 110 ប្រទេស
- មានភាពងាយស្រួលនៃការទទួលបានទិដ្ឋាការក្នុងការធ្វើដំណើរទៅសហភាពអឺរ៉ុបសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសអូស្ត្រាលី
- មានលទ្ធភាពអាចដាក់ពាក្យសុំសម្រាប់កម្មវិធីទិដ្ឋាការ E-2 បាន
- មិនមានតម្រូវការស្នាក់នៅ
- មិនមានតម្រូវការភាសា
- មិនមានតម្រូវការអប់រំ ឬបទពិសោធន៍ការគ្រប់គ្រង
ជម្រើសការវិនិយោគ
- ទិញអចលទ្រព្យណាមួយដែលមានតម្លៃអប្បបរមាចំនួន USD 400,000 (ឬ មានតម្លៃស្មើលុយទួរគី)
- អាចធ្វើការទិញអចលទ្រព្យមួយ រឺ លើសពីមួយបាន
- អចលនទ្រព្យមិនអាចទទួលបានចំណូលណាមួយឡើយ
- ត្រូវរក្សារការវិនិយោគយ៉ាងតិចរយៈពេល 3ឆ្នាំ
- តម្រូវការរបាយការណ៍វាយតម្លៃដែលចាំបាច់ត្រូវទទួលយកដោយក្រុមប្រឺក្សាមូលធន
- វិញ្ញាបនប័ត្រចុះបញ្ជីដីធ្លីត្រូវបង្ហាញពីកម្មសិទ្ធិពេញលេញនៃទ្រព្យសម្បត្តិ ឬអចលនទ្រព្យ
- កិច្ចសន្យាលក់ និងទិញដែលមានសុពលភាពពីអ្នកអភិវឌ្ឍន៍
តម្រូវការទូទៅ
- ត្រូវមានការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងប្រទេសនេះ
- ត្រូវតម្គល់ការវិនិយោគសម្រាប់រយៈពេលយ៉ាងតិច 3ឆ្នាំ
- ទទួលបានសញ្ញាប័ត្របញ្ជាក់ការទិញរូបិយប៏ណ្ណ
- មិនមានប្រវត្តិឧក្រិដ្ឋកម្ម
- មិនធ្លាប់ចូលរ ឬស់នៅខុសច្បាប់នៅប្រទេសទួរគី
- តម្រូវអោយទិញការធានារ៉ាប់រងសុខភាព
ដំណើរការ
- ដាក់ពាក្យសុំលេខចុះបញ្ជីពន្ធនៅប្រទេសទួរគី
- ជ្រើសរើសអចលទ្រព្យនៅប្រទេសទួរគី
- បញ្ជប់ការវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់
- បំពេញរាល់តម្រូវការឯកសារពាក្យសុំ
- ដាក់ពាក្យសុំសិទ្ធិស្នាក់នៅក្នុងទួរគី
- នៅពេលមានការយល់ព្រម ដាក់ពាក្យសុំសញ្ជាតិទួរគី
- ដំណើរការរយះពេលចន្លោះពី 3-6 ខែ
FAQ
កម្មវិធីទទួលបានសញ្ជាតិតាមរយះការវិនិយោគនៅប្រទេសទួរគីគឺជាអ្វី?
កម្មវិធីទទួលបានសញ្ជាតិតាមរយះការវិនិយោគនៅប្រទេសទួរគី ផ្តល់ឳកាសដល់វិនិយោគិន និង ក្រុមគ្រួសារ ដើម្បីទទួលបានសញ្ជាតិ និង លិខិតឆ្លងដែនស្របច្បាប់ពេញលេញ តាមរយ:ការធ្វើការ វិនិយោគ នៅទួរគី។
តើអ្នកណាខ្លះដែលអាចដាក់ពាក្យបាន?
បុគ្គលដែល៖
- មិនដែលចូល ឫស្នាក់នៅមិនស្របច្បាប់នៅ ទួរគី
- មានអាយុយ៉ាងតិច 18 ឆ្នាំ
- មិនមានប្រវត្តិឧក្រិដ្ឋ ក្នុងរយ:ពេល 1 ឆ្នាំ
- បង់ពន្ធ និងកម្រៃសេវា ដែលទាក់ទងនឹងពាក្យស្នើសុំសញ្ជាតិ
- រក្សាការវិនិយោគរយ:ពេល យ៉ាងហោចណាស់ 3 ឆ្នាំ
តើប្រទេសទួរគី ទទួលស្គាល់សញ្ជាតិពីរដែរទេ?
បាន
តើការធ្វើដំណើរទៅទួរគី មានការចាំបាច់ដែរទេ?
ការធ្វើដំណើរទៅទួរគី គឺមិនចាំបាច់ទេ តែត្រូវចាំថា៖
- រាល់អ្នកដាក់ពាក្យដែលពេញវ័យ ចាំបាច់ត្រូវចុះហត្ថលេខាលើ POA នៅឯស្ថានទូតទួរគី ដើម្បី អនុញ្ញាតអោយក្រុមហ៊ុនច្បាប់នៅទួរគី អាចទិញអចលនទ្រព្យ និងដាក់ឯកសារស្នើសុំ ជំនួសមុខ អោយភ្ញៀវ។
- រាល់អ្នកដាក់ពាក្យទាំងអស់ត្រូវតែផ្តល់ការធ្វើជីវមាត្រ នៅស្ថានទូតទួរគី នៅពេលបានទទួល ការអនុម័តរួច ហើយដោយអាស្រ័យនឹងប្រទេសដើមរបស់អ្នកដាក់ពាក្យ ស្ថានទួតខ្លះអាច នឹងមិនមានឧបករណ៍គ្រប់គា្រន់។
តើមានការរិតត្បិតណាមួយទៅលើប្រភេទបុគ្គលដែលមានជាប់ទាក់ទិននយោបាយ ឫ អ្នកគ្មាន ប្រទេសទេ?
មិនមានការរិតត្បិតជាក់លាក់ណាមួយលើករណីនេះទេ។
តើអ្នកណាខ្លះដែលអាចចូលរួមក្នុងកម្មវិធីយកសញ្ជាតិទួរគីនេះបាន?
សាច់ញាតិខាងក្រោមដែលអាចដាក់ចូលបានមាន៖
- ប្តី/ប្រពន្ធ
- កូនដែលមានអាយុក្រោម 18 ឆ្នាំ
តើអ្នកដាក់ពាក្យអាចទិញអចលនទ្រព្យណាក៏បានដែរមែនទេ?
វិនិយោគិនមានលក្ខខណ្ឌបត់បែនច្រើន នៅពេលដែលត្រូវទិញអចលនទ្រព្យ នៅទួរគី ដើម្បី ស្របនឹងលក្ខខណ្ឌកម្មវិធីនេះ និងអាចទិញអចលនទ្រព្យណាក៏បាន រួមមានសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម ឫការទិញដី។
តើវិនិយោគិនអាចទិញអចលនទ្រព្យលើសពីមួយដែរទេ?
បាន អោយតែតម្លៃសរុបនៃអចលនទ្រព្យទាំងអស់ ស្មើនឹងតម្លៃវិនិយោគអប្បបរមាដែលតម្រូវ។
តើវិនិយោគិន ត្រូវរក្សាទុកការវិនិយោគក្នុងរយ:ពេលប៉ុន្មាន?
3 ឆ្នាំ
តើវិនិយោគិនអាចរស់នៅក្នុងអចលនទ្រព្យនោះបានដែរទេ?
វិនិយោគិននឹងកាន់កាប់អចលនទ្រព្យពេញសិទ្ធិ ដូច្នោះហើយវិនិយោគិនមានសិទ្ធិពេញលេញ ហើយក្នុង នាមជាម្ចាស់កម្មសិទ្ធិ គឺមានសិទ្ធិពេញលេញក្នុងរស់នៅ ឫ ជួលទៅអោយអ្នកដទៃ។
តើវិនិយោគិនអាចធ្វើការវិនិយោគផ្សេងទៀតនៅទួរគី ក្រៅពីការវិនិយោគនេះដែរទេ?
បាន ដោយវិនិយោគិនអាចធ្វើការវិនិយោគផ្សេងទៀត ឫការទិញអាជីវកម្មផ្សេងទៀតបាន។
តើជនជាតិទួរគីអាចដាក់ពាក្យចូលកម្មវិធីទិដ្ឋាការ E-2 របស់អាមេរិកបានដែរទេ?
បាន។
ឯកសារនេះ ធ្វើឡើងក្នុងគោលបំណងសម្រាប់ការណែនាំ និងជាពត៌មានទូទៅតែប៉ុណ្ណោះ និងមិនមានការបង្កើត ឫផ្តល់ អោយក្នុងនាមជាដំបូន្មានស្របច្បាប់នោះទេ។ ពត៌មានបែបនេះ អាចមានការផ្លាស់ប្តូរ ដោយគ្មានការជូនដំណឹងជាមុន។ ករណីនីមួយៗ មានលក្ខណៈប្លែកពីគេហើយអាស្រ័យលើអង្គហេតុនិងកាលៈទេសៈរបស់បុគ្គលម្នាក់ៗ ដោយត្រូវមានការ ពិចារណាដិតដល់ណាមួយ ប្រសិនបើមានការអនុវត្តពត៌មានទូទៅ ចំពោះស្ថានភាពទូទៅរបស់អ្នក។ ចំពោះការវាយតម្លៃ លើកាលៈទេសៈផ្ទាល់ខ្លួនរបស់អ្នក យើងនឹងមានក្រុមការងារផ្នែកច្បាប់របស់យើងចូលរួមជួយសម្របសម្រួល។